អានតួអត្ថបទ
វៀតណាម-អ.ស.ប.

អ.ស.ប​ ជម្រុញ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ដោះលែង​​ស្ត្រី​អ្នក​សរសេរ​អត្ថបទ​​រិះគន់​​​រដ្ឋ​​​វៀតណាម​​​តាម​​បណ្តាញ​​អ៊ីនធឺនែត​​

កាលពី​​ថ្ងៃ​​សុក្រ​​ម្សិលមិញ​ អ.ស.ប ​បាន​​ជម្រុញ​​​ឲ្យ​​អាជ្ញាធរ​​វៀតណាម​ ដោះ​លែង​​ស្រ្តី​​អ្នក​​សរសេរ​​អត្ថបទ​​រិះគន់​​រដ្ឋាភិបាល​​តាម​​បណ្តាញ​​អ៊ីនធឺនែត​​ឈ្មោះ​ (Tran Thi Nga )​ត្រាន់ ធីង៉ា ​ដែល​​ទើប​​ត្រូវ​​​​បាន​​តុលាការ​​វៀតណាម​​កាត់​ទោស​​ឲ្យ​​ជាប់​​គុក​​ចំនួន​​៩​​ឆ្នាំ​​ពី​​បទ​​ផ្សព្វផ្សាយ​​ឃោសនា​​​ប្រឆាំង​នឹង​រដ្ឋ។​

អ្នកស្រី ត្រាន់ ធី ង៉ា​(Tran Thi Nga) អ្នកសរសេរអត្ថបទ​រិះគន់រដ្ឋ​វៀតណាម​តាម​ប្រព័ន្ធអ៊ីនធឹនែត​
អ្នកស្រី ត្រាន់ ធី ង៉ា​(Tran Thi Nga) អ្នកសរសេរអត្ថបទ​រិះគន់រដ្ឋ​វៀតណាម​តាម​ប្រព័ន្ធអ៊ីនធឹនែត​ @anhbasam
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​របស់ អ.ស.ប ​ទទួលបន្ទុក​សិទ្ធ​មនុស្ស លោក Liz Throssell បាន​ថ្លែង​ថា​ភាពធ្ងន់​ធ្ងរ​នៃ​ការ​កាត់​ទោស​​និង​ដំណើរការ​​ការ​កាត់ទោស​នៅ​ក្នុង​ប្រទេស​វៀតណាម​ មិន​បាន​បំពេញ​ស្រប​ទៅ​តាម​បទដ្ឋាន​នៃ​នីតិវិធី​ត្រឹមត្រូវ​នោះឡើយ និង​បាន​បង្ក​ជា​ប្រភព​ព្រួយបារម្ភ​ដ៏​ពន់ពេក។​

ពីព្រោះកន្លងទៅ ស្រ្តី​អ្នក​សរសេរ​អត្ថបទ​រិះ​គន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អឺន​ធឺនែត​ឈ្មោះ ត្រាន់ ធីង៉ា ដែល​មាន​អាយុ​​៣៩​ឆ្នាំ​ ត្រូវ​បាន​តុលាការ​វៀតណាម​ផ្តន្ទាទោស​បន្ទាប់​ពី​ការ​កាត់​ទោស​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ខេត្ត​ Ha Nam ៦​ខែ​ក្រោយ​ពី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល -នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក Ha Huy Son ​មេធាវី​របស់​ស្ត្រី​ជាប់​ចោទ ដែល​និយាយ​ថា​ជា​សាលក្រម​មួយ​ដ៏​អយុត្តិធម៌​បំផុត។

គួរបញ្ជាក់ថា សាលក្រម​ប្រឆាំង​នឹងអ្នកស្រី​ ត្រាន់ធី ង៉ា​​និង​ការ ចាប់​ខ្លួន​លោក​ Dinh Luong ដែល​​ជាប់​ចោទ​ពី​បទ​ធ្វើ​សកម្មភាព​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​ប្រព្រឹត្ត​ទៅ ១​ខែ​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​ស្ត្រី​វៀតណាម​ម្នាក់​ទៀត​ឈ្មោះ​Nguyen Ngoc Nhu Quynh ​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ពី​បទ​ឃោសនា​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម​តាម​បណ្តាញ​សង្គម។​

នៅ​ក្នុងហេតុផលដូច្នេះហើយ ទើប​អ្នក​នាំ​ពាក្យ​របស់ អ.ស.ប ​ទទួល​បន្ទុក​សិទ្ធមនុស្ស បាន​ថ្លែង​អះអាង​ថា”​យើង​ជម្រុញ​អោយ​អាជ្ញាធរ​វៀតណាម ធ្វើការ​ដោះលែង​ជា​បន្ទាន់ រាល់​បណ្តា​អ្នក​ដែល​ត្រូវ​បាន​ជាប់​ឃុំឃាំង ដោយហេតុ​តែ ពួក​គេ បាន​​ប្រើ​សិទ្ធ​និង​សេរីភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ