អានតួអត្ថបទ
ប៉ាគីស្ថាន-តុលាការ

អតីត​នាយករដ្ឋមន្ត្រី​​ប៉ាគីស្ថាន​​​ត្រូវ​​បាន​​តុលាការ​​ ផ្តន្ទាទោស​​ដាក់​​ពន្ធនាគារ​​ចំនួន​​១០​​ឆ្នាំ​​ពី​​បទ​ពុករលួយ​​

នៅ​​ប៉ាគីស្ថាន តុលាការ​ប្រឆាំង​ អំពើ​ពុក​រលួយមួយនៅទីក្រុង អ៊ីស្លាម៉ាបាត ទើប​បាន​ផ្តន្ទាទោស​អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ណាវ៉ាហ្ស​ ស្សារីហ្វ ( Nawaz Sharif ) កាលពី​​ថ្ងៃ​សុក្រ​​ទី ៦​កក្កដា ​​​ឲ្យ​ជាប់​ពន្ធនាគារ​​ចំនួន​១០​ឆ្នាំ ពីបទពុករលួយ​-នេះបើយោង​តាម​ប្រភព​តុលាការ។ ការផ្តន្ទាទោស​លើ​​អតីត​នាយក​​រដ្ឋមន្ត្រី​ប៉ាគីស្ថាន រូបនេះ កាន់តែ​​ជះ​​​​ផល វិបាក​​​​ថែម​ទៀត​ទៅលើ​​​​គណបក្ស​​​របស់លោក​ណាវ៉ា​ស្សារីហ្វ​​​​នៅមុន​ពេល​នៃ​ការបោះឆ្នោត​សភា​ដែលគ្រោងទុកនៅ​ថ្ងៃទី​២៥​ ​កក្កដាខាងមុននេះ។​

FILE PHOTO: Pakistan's former prime minister Nawaz Sharif speaks during a news conference in Islamabad, Pakistan September 26, 2017. REUTERS/Faisal Mahmood/File photo
FILE PHOTO: Pakistan's former prime minister Nawaz Sharif speaks during a news conference in Islamabad, Pakistan September 26, 2017. REUTERS/Faisal Mahmood/File photo REUTERS/Faisal Mahmood/File photo
ផ្សាយពាណិជ្ជកម្ម

​លោក​ណាវ៉ាហ្ស​ ស្សារីហ្វ ដោយ​អវត្តមាន​​នៅ​ក្នុងពេល​​សវនាការ​កាត់ទោស​​នៅ​​ទីក្រុង​អ៊ីស្លាម៉ាបាត  ត្រូវ​បាន​តុលាការប៉ាគីស្ថាន​ ផ្តន្ទាទោស​ ដាក់ក្នុងពន្ធនាគារចំនួន ​១០​ឆ្នាំ និងត្រូវ​បង់ពិន័យ​ជាទឹកប្រាក់ចំនួន ​៨​លាន​ livres ឬ​ស្មើ ​នឹង​១០ ​លាន​ដុល្លារ​ នៅ​ក្នុង​សំណុំរឿង​ពុករលួយ​មួយ ​​ពាក់ព័ន្ធ ​នឹង​ការ​ទិញ​ផ្ទះ​ល្វែង​ដ៏ប្រណិត​​ជាច្រើន​កន្លែង​នៅ​ក្នុងទីក្រុង​ឡុងដ្រ៍-នេះ​ជាការបញ្ជាក់រ​បស់​​មេធាវី​ម្នាក់​​របស់​លោក Sharif ​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP។

យោងតាម​រដ្ឋអាជ្ញា​ប៉ាគីស្ថាន តុលាការប្រឆាំងនឹងអំពើពុករលួយ ​​​​ថែម​ទាំង​បាន​​បញ្ជា​អោយ​​ រដ្ឋាភិបាល​សហព័ន្ធ​ប៉ាគីស្ថាន ធ្វើការ​រិបអូសទាំងអស់នូវ​​ផ្ទះល្វែង​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​​នោះ។

លើសពីនេះ  កូនៗ  ​៣​​នាក់របស់​លោក​ Sharif នៅ​​ក្នុង​ចំណោមកូន​ទាំង​៤​នាក់នោះ​ ​ក៏​ត្រូវ​បាន​ជាប់​ពាក់​ព័ន្ធ​​នៅ​ ក្នុង​ករណី​ផ្ទះ​ល្វែង​ទាំង​នោះ​ដែរ ។ ហើយក្នុង​​ចំណោមកូន​ទាំង៣​នាក់​​​នោះ  ក៏មាន​​កូន​ស្រី​​ម្នាក់ ​របស់​លោក​​សារីហ្វ ​ឈ្មោះ Maryam Sharif​   ដែល​​គេ​សន្មត​ទុក ​ថា ​​​ជា​ អ្នក ​បន្ត​ស្នង​ ជីវិត​នយោបាយ ​ពី​ឪពុក​របស់​ខ្លួនដែរ​។ ​កូន​ស្រី​​របស់​លោក​​ Sharif  នេះ ​ត្រូវ​បាន​តុលាការ​ប៉ាគីស្ថាន ​កាត់​ទោស ​នៅ​ថ្ងៃ​សុក្រម្សិលមិញ ​ដាក់​​ក្នុង​ពន្ធនាគារ​​ចំនួន​៧ ឆ្នាំ។​​

សូមបញ្ជាក់ថា អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Sharif នាបច្ចុប្បន្ន​នេះ កំពុងតែ​​រស់​នៅ​​ក្នុង​ទីក្រុង​ឡុងដ្រ៏ ​ប្រទេស​អង់គ្លេស ​ដើម្បី​​នៅ​ជួយ​ថែ​រក្សា​ ភរិយា​​របស់​លោក ​ដែល​កំពុងទ​ទួល​​ការ​ព្យាបាល​ជម្ងឺ​ មហារីក ​នៅ ​ក្នុង ​មន្ទីរពេទ្យ។​

គួររំលឹកថា កាលពីខែ​កក្កដា​ឆ្នាំ ​២០១៧ កន្លងទៅនេះ តុលាកំពូល ​ប៉ាគីស្ថាន បាន​​សម្រេច​​បញ្ចប់​​អណត្តិ​​​នាយករដ្ឋមន្ត្រីលើក​​ទី​៣ ​របស់​លោក​ Sharif ​នៅ​មុនពេលកំណត់ ​បន្ទាប់ពី​ការ​​បែកធ្លាយ​ ​នៅ​លើ​​សំណុំរឿង​ អចលនទ្រព្រ​​ដ៏ប្រណិត​ជាច្រើន​កន្លែង​របស់​ក្រុមគ្រួសារ​លោក​​​នៅទីក្រុង​ឡុងដ្រ៍​​ ​​ដែលគេសង្ស័យថា ​ជាទ្រព្យសម្បត្តិលាក់លៀម​របស់​គ្រួសារ​អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាននេះ ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ