អានតួអត្ថបទ
ឡាវ

ប្រទេស​ឡាវ ​លើក​ផ្អាក​គម្រោង​សាងសង់​ទំនប់​ថ្មីៗ​

ប្រទេស​ឡាវ បាន​សម្រេចចិត្ត​លើក​ផ្អាក​គម្រោង​សាងសង់​ទំនប់​ថ្មីៗ​ទៀត​ បន្ទាប់ពី​ការ​បាក់​រចនាសម្ព័ន្ធ​អគ្គិសនី​នៅ​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជន​រងគ្រោះ​ជា​ច្រើន​សិប​នាក់​នៅ​ក្នុងប៉ែក​ខាង​ត្បូង​ប្រទេស-នេះបើយោងតាម​ប្រភព​ផ្លូវការណ៍​ឡាវ​ដែល​ដក​ស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP។

ក្មេងស្រី​ម្នាក់​ប្រើ​ពូក​ជា​ក្បូន​ក្នុង​អំឡុង​ពេល​ទឹកជំនន់​​ បន្ទាប់ពី​ទំនប់​វារីអគ្គិសនី ​Xepian-Xe Nam Nong ​បាន​បាក់​ធ្លាយ​នៅ​ខេត្ត​ Attapeu ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី ​២៦ ​ខែ​កក្កដា​ឆ្នាំ ២០១៨​ ​
ក្មេងស្រី​ម្នាក់​ប្រើ​ពូក​ជា​ក្បូន​ក្នុង​អំឡុង​ពេល​ទឹកជំនន់​​ បន្ទាប់ពី​ទំនប់​វារីអគ្គិសនី ​Xepian-Xe Nam Nong ​បាន​បាក់​ធ្លាយ​នៅ​ខេត្ត​ Attapeu ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី ​២៦ ​ខែ​កក្កដា​ឆ្នាំ ២០១៨​ ​ EUTERS/Soe Zeya Tun TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ឡាវ​​នឹង​​លើក​​ផ្អាក​​ជា​បណ្តោះអាសន្ន​ គម្រោង​ថ្មីៗ​  ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ បន្តការ​សិក្សា​​ និង​អភិវឌ្ឈន៍​​​យុទ្ធសាស្ត្រ​ថ្មីៗ​ ស្តីពី​​កម្មវិធី​ជាតិ​ នៅ​លើ​វិស័យ​ថាមពល​អគ្កសនី-នេះ​ជាការគូសបញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​វិសាមញ្ញ​មួយ​របស់​រដ្ឋាភិបាល​ឡាវ។

ក្នុងខណៈនេះ ទំនប់​វារីអគ្គីសនី​ចំនួន​ជាង​៥០​កន្លែង​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​ហើយ​នោះ ​នឹង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជាថ្មីឡើងវិញ​។ រីឯ​ការដ្ឋាន​ទំនប់​វារី​អគ្គីសនី​​ជាង​៥០​កន្លែង​ទៀត​ដែល​កំពុង​សាងសង់​នោះ មិនត្រូវ​បាន​លើក​ផ្អាក​ទេ​ក្នុង​ពេល​​នេះ។ ក៏ប៉ុន្តែ ប្រសិនបើ​មាន​ការ​​ភ័យខ្លាចយ៉ាង​​ខ្លាំងពី​ទឹក​ជំនន់​នោះ ​រដ្ឋាភិបាល​ឡាវ ​នឹង ​អាច ធ្វើសេចក្តី ​ស្នើ​​សុំ​ ​លើក​ផ្អាក​ដំណើរការណ៍​សាងសង់ ភ្លាម​ដែរ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​​-នេះ​ជា​ការថ្លែង​របស់​លេខាធិការ​ជា​អចិន្ត្រៃយ៍​នៃ​​ក្រសួង​​ថាមពល​ប្រទេស​​​ឡាវ ​​លោក Davovong Phonekeo។​

គួររំលឹកថា ក្រោយពី​ការ​បាក់​ទំនប់​ដែល​លេច​ធ្លាយ​ទឹក​ជាង​៥០០​លាន​តោន​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​កាលពី​​ថ្ងៃ​ទី​២៣​កក្កដា​មុននេះ ដែល​បានបណ្តាល​ឲ្យ​ប្រជាជន​ឡាវ​យ៉ាង​តិច​ចំនួន ៣៥​នាក់ ​បានបាត់ជីវិត ។ មិនតែប៉ុណ្ញោះ ​ ​​ប្រជាជន​ចំនួន​ជិត​១០០​នាក់​ផ្សេង​ទៀត នៅ​តែ​បាត់​ខ្លួន​​ឈឹង​ជានិច្ច ​​​ ហើយ​​​​ប្រជាជន​ដែលបាន​ភៀសខ្លួនចេញ ​ពី​លំនៅ​ដា្ឋន​​​របស់​ខ្លួន​ ក៏ មានគ្នា​​​ចំនួន​ជា​ច្រើន​ពាន់​នាក់ទៀតដែរ​។​

គ្រោះមហន្តរាយ​បាក់​ធ្លាយ​ទំនប់​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​នៅ​លើ​ប្រសិទ្ធិភាព ​​រឹងមាំ​ នៃ​​ការ​ដ្ឋាន​សំណង់​​ផ្សេងៗ​​ទៀត​​ដែលមាន​​នៅ​ក្នុង​ប្រទេសឡាវ។

គួរបញ្ជាក់ថា ប្រទេស​ឡាវ​ដែល​សំបូណ៌​ដោយ​​ ភ្នំ​ ​និង ៩៧%  នៃ​​ដែនដី​ ឆ្លង ​កាត់​​ទន្លេ​មេគង្គនោះ ​ ​មាន ​សក្ដានុពល​ខ្លាំង​នៅលើផ្នែក​​​​វារី​អគ្គិសនី។ ​ជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍  ឡាវ ​រំពឹងយ៉ាង​​ខ្លាំង​ទៅ​លើ​ការអភិវឌ្ឈន៍​ទំនប់​វារីអគ្គសនី​របស់ខ្លួ​ន នា​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ។ ចំណែក​​ការ​នាំ​​ឈើចេញទៅក្រៅប្រទេស ​​និង ​ផលិតកម្ម អណ្តូងរ៉ែមាស​និង​ស្ពាន់វិញ ក៏​បានធ្លាក់ចុះជាលំដាប់​ចាប់តាំងពី​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។​

យ៉ាងណាមិញ ការសំរេចចិត្ត​របស់​អាជ្ញាធេរ​ឡាវ​នៅ​ក្នុង​ការ​លើក​ផ្អាក​គម្រោង​សាងសង់​ទំនប់​ថ្មីៗ​នៅ​ក្នុង​ប្រទេស​នោះ ត្រូវ​បាន​គណៈគម្មការ​ទន្លេ​មេគង្គ សម្តែង​ការ​អបអរសាទរ​និង​បាន​គូស​បញ្ជាក់​ថា​​នឹង​ត្រៀម​​ខ្លួន​ជាស្រេច​នៅ​ក្នុង​ការ​​ជួយ​ជ្រោមជ្រែង​ជួយ​ដល់​ប្រទេស​​​លាវ​នៅ​ក្នុង​ដំណើរ​ការណ៍​នានា នាពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ