អាជ្ញាធរហ្វីលីពីនជំលៀសប្រជាជនខ្លួនជាថ្មីនៅពេលព្យុះកំណាច Mangkhut ជិតបោកបក់មកដល់
នៅហ្វីលីពីន អាជ្ញាធរ បានធ្វើការជម្លៀសប្រជាជននៅក្នុងតំបន់ថ្មីៗទៀតនៅថ្ងៃសុក្រម្សិលមិញនេះនិងបានសុំឲ្យប្រជាជនប្រមាណ ជាង៥លាន ២ សែននាក់នៅភាគខាងជើងប្រទេសដែលជាតំបន់ឆ្លងកាត់ព្យុះទីហ្វុងដ៏សែនមហន្តរាយនេះ ស្ថិតនៅលំនៅឋានរបស់ខ្លួនដើម្បីការពារសុវត្ថិភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២០
ខ្យល់ព្យុះទីហ្វុងដ៏សែនសាហាវឈ្មោះ Mangkhut ដែលប្រហែលនឹងបោកបក់ទៅដល់តំបន់ចុងភាគខាងជើងហ្វីលីពីននៅថ្ងៃសៅរ៍នេះ ក្នុងល្បឿន ២០៥គ.មក្នុងមួយម៉ោងនិងតំបន់ខ្ពស់ផ្សេងៗទៀតក្នុងល្បឿន ២៥៥ គ.មក្នុ្ងងមួយម៉ោង។ មកទល់ពេលនេះ ព្យុះ Mangkhut ពុំចុះថមថយឥទ្ធិពលរបស់វាឡើយ ចាប់តាំងពីបានវាយប្រហារទៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វីកតាំងពីដើមសប្តាហ៍នេះមក។
ម្យ៉ាងទៀត នៅខណៈដែលព្យុះ Mangkhut កាន់តែបោកបក់ជិតទៅដល់ខេត្តនានានៅតំបន់Cagayan និង Isabela ដែលជាជម្រុកផលិតស្រូវនិងពោតនោះនៅក្នុងប្រទេស ប្រជាជនហ្វីលីពីន ជាង ៨០០០នាក់ ត្រូវបានគេដឹកជំលៀសទៅកាន់ទីជំរកបណ្តោះអាសន្ន។
ទន្ទឹមនេះ ប្រជាជនភូមិចំនួនជាច្រើនពាន់នាក់ផ្សេងទៀត ក៏ប្រហែលជានឹងត្រូវដឹកជម្លៀសទៅកាន់តំបន់ទំនាបនានាផ្សេងៗទៀតដោយហេតុថា អ្នកជំនាញឧតុនិយម បានប្រមើលជាមុនថា ព្យុះ Mangkhut បានបង្កជារលកសមុទ្ររហូតដល់កំពស់៦ ម៉ែត្របើប្រៀបទៅនឹងតំបន់ភូមិនានានៅឆ្នេរសមុទ្រដែលព្យុះនេះត្រូវឆ្លងកាត់។
ក្នុងពេលនេះ អ្នកដំណើរ ចំនួន ៥០០០នាក់ ត្រូវជាប់គាំងនៅក្នុងកំពុងផែជាច្រើនកន្លែងនៅម្សិលមិញញ។ ព្យុះមង្ឃុតក៏ប្រហែលជានឹងបោកបក់សំដៅទៅហុងកុង ប្រទេសចិននិងវៀតណាមបន្ទាប់ពីបានវាយប្រហារទៅលើកោះហ្វីលីពីននៅLuçon រួចមក។
ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន បានរៀបចំវិធានការបង្ការយ៉ាងពិសេសដោយខ្លាចព្យុះលើកនេះ មានមហិទ្ធរិទ្ធដូចព្យុះកំណាចមួយឈ្មោះ Haiyan ដែលបានកំទេចតំបន់ភាគកណ្តាលនៃកោះហ្វីលីពីននិងសម្លាប់ជីវិតមនុស្សជាង៦៣០០ នាក់។
អាជ្ញធរ បានអោយដឹងដែរថា ព្យុះមង្ឈុត អាចនឹងបង្កើនល្បឿនបោកបក់កាន់តែខ្លាំងថែមទៀតរហូតដល់២៤០គមក្នុងមួយម៉ោងដូចជាព្យុះ Haiyan ដែរ។
ការប្រកាសនូវភាពប្រុងប្រយ័ត្ន ក៏ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី ម៉ានីលរបស់ហ្វីលីពីនរួមទាំងខេត្តទូទៅនៅក្នុងប្រទេសប្រមាណជាង៣០នៅភាគខាងជើងនិងភាគកណ្តាលប្រទេស រួមទាំងការលើកផ្អាកសកម្មភាពនានានៅក្នុងផ្នែករដ្ឋបាលនិងបទិទ្វារនៅកន្លែងប្រមាណជា៦០០កន្លែងនៅក្នុងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ