អានតួអត្ថបទ

ឥណ្ឌូណេស៊ី ៖ តុល្យការ​នៃជនរងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ចំនួនមនុស្ស​ស្លាប់​បាន​ឡើង​ដល់​យ៉ាង​ហោច​ណាស់ ៨៣២​នាក់ នេះ​បើ​តាមភ្នាក់ងារ​គ្រប់គ្រងគ្រោះមហន្តរាយ ដែល​​​បញ្ជាក់​ថា​តុល្យការ​នៃ​ជន​រងគ្រោះ​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត ដល់​ចំនួនរាប់​ពាន់​នាក់។ ព្រោះ​ការ​សង្គ្រោះ​ទើប​ចាប់​ផ្តើម​ ហើយ​ម្យ៉ាង​ទៀត​អាជ្ញាធរ​ គ្មាន​ដំណឹង​សោះ​ពី​ក្រុង Dongala ភាគ​ខាង​ជើង​បំផុតនៃ​កោះ​​ ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​បី​សែន​នាក់។ នៅក្នុង​ចំណោម​ជន​បាត់​ខ្លួន​ជា​ច្រើន មាន​​បី​នាក់​ជាជនជាតិ​បារាំង ​កូរ៉េខាង​ត្បូងម្នាក់​ និង​ម៉ាឡេស៊ី​ម្នាក់!

ទិដ្ឋភាព​ក្រុង​ប៉ាឡូ ថត​ពី​លើ​អាកាស​​ ក្រោយ​មហន្តរាយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមី
ទិដ្ឋភាព​ក្រុង​ប៉ាឡូ ថត​ពី​លើ​អាកាស​​ ក្រោយ​មហន្តរាយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមី Antara Foto/Muhammad Adimaja/via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រុម​សង្គ្រោះ​រាប់​ពាន់​នាក់ ជា​ប៉ូលិល ជា​យោធា ជា​អ្នក​ពន្លត់​អគ្គិភ័យ​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​សង្គ្រោះ។ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី យ៉ូកូ វីដូដូ Joko Widodo ក៏បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​មាត់សមុទ្ទ ​Palu ដែល​ទើប​រងគ្រោះ​មហន្តរាយ​រញ្ជួយ​ដី និង​រលកស៊ូណាមី​ហើយដែរ ដើម្បី​ចុះ​សង្កេត​ការណ៍មើល​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ទ័ព ជួយ​សង្គ្រោះ​ប្រជាជន​ដោយ​ផ្ទាល់។

ប្រទេស​បារាំង ​បាន​ប្រកាស​ត្រៀម​ផ្តល់​ជំនួយដល់​ឥណ្ឌូណេស៊ី។ នៅក្នុងសេចក្តី​ថ្លែងការណ៍ ប្រធានាធិបតី​ម៉ាក្រុង បានចូលរួម​​ចែក​រំលែក​ក្តី​ទុក្ខ​ក្រៀម​ក្រំ​និង​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី និង​ជន​រងគ្រោះ។ កាលពី​ខែ​សីហា ក្នុង​ពេល​ឥណ្ឌូណេស៊ី​ជួប​មហន្តរាយ​រញ្ជួយ​ដី​នៅ​កោះឡំបុក បារាំង​បាន​ផ្តល់​ជំនួយមនុស្សធម៌​មួយ​​​យន្តហោះ​។

មុន​គ្រោះ​មហន្តរាយ ប៉ាឡូ ជា​ក្រុង​ដ៏​ទំនើប​និ​ងជឿនលឿន​ ល្បីល្បាញ​ផ្នែក​ទេសចរណ៍​ថ្មើរ​ជើង និង​លំហែ​មាត់​សមុទ្ទ។ ប៉ុន្តែ​ថ្ងៃ​នេះ គ្មាន​អ្វី​នៅ​សល់​ទៀត​ទេ​ ! ស្ពាន​លឿន​ជា​តំណាង​ក្រុង​បានបាក់​លិច ចំណែក​ផ្លូវ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុង ត្រូវ​ដាច់​ដោយ​ការ​ហូរ​បាក់ដី ... វិហារសាសនា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មន្ទីរ​ពេទ្យជា​ច្រើន​ ត្រូវ​លង់លិច និង​ជា​ទី​ដែល​ត្រូវ​ផ្តុំ​ការ​រុក​រក​ក្រែង​អាចមាន​អ្នក​រួច​ពី​ស្លាប់​ជាប់​កុន​ក្រោម​បំណែក​បាក់បែក។

ក្នុង​ពេល​ដែលប្រតិបត្តិការ​សង្គ្រោះ​កំពុង​ចាប់​ផ្តើម ពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​អាច​ជម្លៀស​ចេញ​ទាន់រស់​នៅ​ហាលវាល​ហាល​ថ្ងៃ ខ្វះ​សព្វខ្វះ​គ្រប់​ គ្មាន​ទាំង​ទឹក​ស្អាត​បរិភោគ​ មាន​ចំណួរ​ជា​ច្រើន​បាន​ចោទ​ឡើង ថាតើ​ការ​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​នេះ បណ្តាល​មក​ពី​ឆាប់​លើក​អាសន្ន​ស៊ូណាមី​ពេក​​ទេ​ដឹង ?! ក្រោយគ្រោះ​​រញ្ជូយ​ដី​ ដែល​បាន​កើត​ឡើង​នៅ​ចម្ងាយ​ប្រមាណ​៧៨​គីឡូម៉ែត្រ​ពី​ក្រុង​ប៉ាឡូ ​មានការ​ប្រកាស​អាសន្ន​ជា​ស្វ័យប្រវត្តិ​រលក​ស៊ូណាមីភ្លាម ប៉ុន្តែ​ភាព​អាសន្ន​នេះ​ត្រូវ​បាន​លើក​ទៅ​វិញ​នៅ​ប្រមាណ​តែ​៣៤​នាទី​ក្រោយ​ ... ឯរលក​យក្ស​ស៊ូណាមី បានចាប់​វាយ​លើ​ក្រុង​នៅ​ពីរ​បី​ម៉ោង ក្រោយ​ការ​រញ្ជួយដី។ ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ធានាអះអាង​ថា​រលក​យក្ស​បាន​មក​ដល់​មុន​ទេ​ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ