អានតួអត្ថបទ
ស៊ីរី

ប្រជាជន​ប្រមាណ​៦០០​នាក់​បាន​រត់​រួច​ចេញ​​ផុត​ពី​ក្រុង​Manbij​

នៅ​ស៊ីរី ក្រុង​​ Manbij ក្នុងខេត្តអាឡិប តំបន់​ដ៏សំខាន់​បំផុតមួយដែលស្ថិតនៅ​ក្រោម​ការ​កាន់​កាប់​របស់​​ពួកអ៊ីស្លាមជី​ហាត ​កំពុង​ត្រូវ​បានកងកម្លាំងអារ៉ាប់-គួដ រួមគ្នាជាមួយនឹង​កម្លាំង​អន្តរជាតិ​ បាន​ធ្វើការ​​ឡោមព័ទ្ធក្រុងនេះ ដើម្បី​ត្រៀម​រំដោះ​ប្រជាជន​ស៊ីវីល​ជា​ច្រើន​ពាន់​នាក់​កំពុង​​ជាប់កុននៅទីនោះ ។ កាលពី​​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រជាជន​ស៊ីវីលស៊ីរី ប្រមាណ​ជា ​៦០០​​នាក់ ​បាន​រត់​គេច​ខ្លួនរួចនិង​ចេញផុតពី​ក្រុង Manbij ។

ក្រុម​យុទ្ធជន​​អារ៉ាប់-គួ​ដ​នៃ​​កម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី​​ (FDS)​​ជូនដំណឹង​​ថ្ងៃ៩មិថុនា២០១៦​ថា​កាន់កាប់​បាន​គ្រប់ច្រកចូល​ក្នុងក្រុង​ Mambij .
ក្រុម​យុទ្ធជន​​អារ៉ាប់-គួ​ដ​នៃ​​កម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី​​ (FDS)​​ជូនដំណឹង​​ថ្ងៃ៩មិថុនា២០១៦​ថា​កាន់កាប់​បាន​គ្រប់ច្រកចូល​ក្នុងក្រុង​ Mambij . REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រជាជនស៊ីរី​ប្រមាណ​ជា​៦០០​នាក់ បាន​សម្រេច​ជោគជ័យ​ ក្នុង​ការ​រត់​ភៀសខ្លួន​ចេញ​ផុត​ពី​ក្រញាំដៃ​របស់​ពួក​ជីហាត​ដែលកំពុងក្តោបក្តាប់នៅ​ក្រុង​Manbij ។ ​ឆ្លៀត​​ឱកាស​នៅ​ពេល​ដែល​ពួកអ៊ីស្លាម​ជីហាត​ មាន​ភាព​ធូរ​លុង​ពុំសូវមានភាព​ប្រុងប្រយ័ត្ន ប្រជាជន​​​ទាំង​អស់​​នោះ បាន​នាំ​គ្នា​រត់ភៀស​ខ្លួន​ចេញ​តាមច្រកនៅ​​ភាគ​ខាង​ត្បូង​ក្រុង ពីព្រោះ​នៅ​ទីនោះ​​ពុំ​​មាន​ការ​វាយ​ប្រយុទ្ធគ្នាដ៏​ខ្លាំងខ្លា ​ដូចជា​​នៅ​​ភាគ​ខាង​ជើង​និង​ខាង​កើត​​ក្រុង​​Manbij​ ទេ​-​នេះជា​ការ​ជូ​ន​ដំណឹង​​របស់​អង្គការ​​ឃ្លាំមើល​​សិទ្ធមនុស្ស​​នៅ​​ក្នុង​​ប្រទេស​​ស៊ីរី​​(OSDH)​។​

 
ក្រុ​ម​​យុទ្ធជន​​អារ៉ាប់-គួដ​​ ​នៃ​​កង​​កម្លាំង​​ប្រជាធិបតេយ្យ​​ស៊ីរី​​(FDS) ​ដែល​​គាំទ្រ​​ដោយ​​ទីក្រុង​​វ៉ាស៊ីតោន​ ​បាន​ទទួល​ស្វាគមន៍​ជួយ​ដល់​ប្រជាជន​ស៊ីរី​ទាំង​​នោះ​​​​ដែល​​បាន​​ភៀស​ខ្លួន​រួច​​ផុត​​ពី​​ក្រញាំ​ដៃ​ដែក​រ​បស់​ពួក​ជីហាត​។​
 

ក៏ប៉ុន្តែ​​ យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​ “ចំនួន​​ប្រជាជន​​ ៦០០​​នាក់​នេះ​​ ក៏​​នៅ​​តែ​​ជា​​ចំនួន​​មួយ​​ដ៏​ស្តួចស្តើង​បំផុត​ បើ​ប្រៀប​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​​រាប់​សិបពាន់​នាក់​​ ដែល​​​​កំពុង​ជាប់​ក្នុង​​សំណាញ់​រ​បស់​​ពួក​ទមិឡ​ជីហាត​​នៅ​ក្រុង​ ​​Manbij ។​ ម្យ៉ាងទៀត​ ពួក​​ទមិឡ​​ទាំង​​នោះ​ ក៏​​មិន​ញញើត​ឡើយ​​ក្នុង​​​ការ​​យក​ជីវិត​​ប្រជាជន​​ខ្សត់ខ្សោយ​​មក​​ធ្វើ​​ជា​​ខែល​​សំរាប់​​​​ការពារ​​ពួក​វា​ទៀត​ផង។​ ហេតុនេះ​ហើយ​បាន​ជា​​យន្តហោះ​របស់​កង​សម្ព័ន្ធមិត្ត​​អន្តរជាតិ​ មាន​ការ​​ស្ទាក់ស្ទើរ​ ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ក្រុង​នោះ ​ដោយ​ខា្លច​មាន​​ប្រជាជន​​ស្លាប់​​ច្រើន។​

​នៅខណៈ​នេះ ​យុទ្ធជន​​អារ៉ាប់-គួដ​ ​បាន​បែរ​ទិស​ចៀស​​​ក្រុង​ Manbij​ដើម្បី​​សំដៅ​ការ​វាយ​ប្រហារ​ទៅទិស​​ខាង​លិច​វិញ​ ហើយ​ពួក​គេ​កំពុង​តែស្ថិត​នៅ​​ចម្ងាយ​មិន​ដល់​​១៨គីឡូម៉ែត្រ​ផង​ពី​​ក្រុង​ Al-Bab ​ដែលជា​ដែន​ជម្រក​ការពារ​​​ដ៏​ចំណាស់​បំផុត​​របស់​​អង្គការ​រដ្ឋអ៊ីស្លាម​នៅស៊ីរី​។​​ក្រុង Al-Bab ​ ស្ថិតនៅចម្ងាយ​​តែ​៤០​គីឡូ​ម៉ែត្រ ​ភាគ​ខាង​លិច​នៃក្រុង​​​ Manbij ​ ដែល​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់​ដៃ​របស់​ពួក​ជីហាត​នៅឆ្នាំ​​២០០៣។​

នៅ​ភាគ​ខាង​លិច​​ដដែល​ក្នុង​ខេត្ត​​អាឡិប​​​ដែល​​​ត្រួតត្រា​ដោយ​​ដោយ​​ក្រុម​​រណសិរ្ស-al-Nosra ​សាខា​មួយ​​​របស់​ អៃ-កៃដា​នៅ​ស៊ីរី ប្រជាជន​ស៊ីវិល​យ៉ាង​ហោច​​​២០​នាក់ ​​ត្រូវ​​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ឆ្មក់តាម​អាកាស​​របស់​កងសម្ព័ន្ធមិត្ត​ប្រឆាំង​ទៅលើទីផ្សារ​មួយ​៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ