អានតួអត្ថបទ
ចិន

ចិនគោរពតាមច្បាប់ដែលកំណត់ដោយ WTO ស្តីពីការ​នំា​ចេញ​រ៉ែកម្រ

នៅ​ថ្ងៃ​អង្គារ ទី១៣ មីនា​នេះ ប្រទេស​ចិន តាម​រយៈ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ការ​ដែល​ចិន​បាន​កំណត់​កូតា​ស្តីពី​ការ​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន គឺ​អនុលោម​តាម​​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ប្រតិកម្ម​របស់​ចិន​ពេល​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​សហរដ្ឋអាមេរិក ដែល​បាន​ប្តឹង​ចិន​ពី​បទ​បាន​កំណត់​ការ​នំា​ចេញ​រ៉ែកម្រ។

លោក Zhai Jun អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន
លោក Zhai Jun អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ចិន​បាន​កំណត់​កូតា​នៃ​ការ​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន គឺ​ដើម្បី​ចូលរួម​ការពារ​បរិស្ថាន និង​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​យូរអង្វែង នេះ​ជា​ការ​បញ្ជាក់​របស់​លោក Liu Weimin អ្នកនំាពាក្យ​ក្រសួង​ការបរទេស​ចិន។ លោក Liu Weimin ក៏​បាន​បន្ថែម​ទៀត​ថា វិធានការ​របស់​ចិន​នេះ​ក៏​បាន​អនុលោម​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែរ។ ប្រតិកម្ម​របស់​ទីក្រុង​ប៉េកំាង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​ត្រៀម​ប្តឹង​ចិន​ពី​បទ​បាន​កំណត់​ការ​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន។ យោង​តាម​ប្រភព​មួយ​ចេញ​មក​ពី​វិមាន​ប្រធានាធិបតី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ប្រឆំាង​ចិន​ក្នុង​ថ្ងៃ​នេះ ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន។

គួរ​បញ្ជាក់​ជូន​ថា ចិន ជា​ប្រទេស​ទីមួយ​ក្នុង​លោក​ដែល​សម្បូរ​រ៉ែកម្រ​ជាង​គេ ពិសេស ប្រភេទ​លោហធាតុ​ចំនួន ១៧​មុខ។ គឺ​ជា​លោហធាតុ​ដែល​ពិភពលោក​ត្រូវ​ការ​ចំា​បាច់​ណាស់​ក្នុង​ការផលិត ផលិតផល​បច្ចេកវិទ្យាខ្ពស់ ដោយ​រាប់​ចាប់​តំាង​ពី​កំាជ្រួចមីស្ស៊ីល រហូត​ដល់​ទូរស័ព្ទដៃ និង​រថយន្ត​ដើរ​ដោយ​ចរន្តអគ្គិសនី។ គឺ​ឆន្ទៈ​របស់​ទីក្រុង​ប៉េកំាង​ដែល​បាន​កំណត់​ការ​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន​​នេះ​ហើយ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆំាង​ពី​គ្រប់​ប្រទេស​លើ​លោក។ សូម​ជម្រាប​ជូន​ថា បរិមាណ​លោហធាតុ​ចំាបាច់​ដែល​ពិភពលោក​ប្រើប្រាស់​សព្វថ្ងៃ មាន​ជាង ៩០% បាន​នំា​ចេញ​ពី​ប្រទេស​ចិន។ ចិន​ដែល​មាន​ធនធាន​រ៉ែកម្រ​នេះ​តែ ១ ភាគ ៤​ប៉ុណ្ណោះ​នៃ​ធនធាន​រ៉ែកម្រ​នៅ​លើ​ពិភពលោក។

សម្រាប់​ឆ្នំា ២០១២ ចិន​បាន​កំណត់​កូតា​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន​ចំនួន ៣ម៉ឺនតោន ពោល​គឺ​ស្មើ​នឹង​បរិមាណ​ក្នុង​ឆ្នំា ២០១១។ តែ​តាម​ពិត​ទៅ បរិមាណ​នំា​ចេញ​ពិតប្រាកដ​ក្នុង​ឆ្នំា ២០១១ មាន​មិន​ដល់​ពាក់​កណ្តាល​ផង។ យ៉ាង​ណា​ក៏​ដោយ អ្នកនំាពាក្យ​ក្រសួងការបរទេស​ចិន​បាន​អះអាង​ថា ចិន​នឹង​បន្ត​ផ្គត់ផ្គង់​រ៉ែកម្រ​ឲ្យ​ទីផ្សារអន្តរជាតិ។ តែ​ទន្ទឹម​គ្នា​នេះ ទីក្រុង​ប៉េកំាង​ក៏​បាន​បញ្ជាក់​ថា ការ​កំណត់​បរិមាណ​នំា​ចេញ​រ៉ែកម្រ​របស់​ខ្លួន​គឺ​ចំាបាច់​ដើម្បី​រក្សាទុក​ធនធាន​ដែល​ពិភពលោក​ត្រូវការ​ខ្លំាងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ