អានតួអត្ថបទ
ហ្វីលីពីន

លោកឌុយទែរតេ៖ ​ឯកអគ្គរដ្ឋទូត​អាមេរិក​​​ជា​អ្នកស្រលាញ់​ភេទដូចគ្នា ជា​កូនស្រី​ពេស្យា​

ប្រធានាធិបតី​ហ្វីលីពីន ​លោក​រោឌ្រីហ្កូ ឌុយទែរតេ បានចាត់ទុក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​ថា ជា​មនុស្ស​ស្រលាញ់​ភេទដូចគ្នា ​និង​ជា​កូនប្រុស​របស់​ស្ត្រីពេស្យា។ ​ក្រសួងការ​បរទេស​អាមេរិក​បាន​ប្រតិកម្ម​ភ្លាមៗ។ កាលពីថ្ងៃចន្ទ​ រដ្ឋាភិបាល​​​អាមេរិក​​​បាន​កោះហៅ​មន្ត្រី​ទូត​ហ្វីលីពីន​​នៅ​អាមេរិក​​ មក​សួរនាំ។ 

ប្រធានាធិបតី​ហ្វីលីពីន លោក​ ​Rodrigo Duterte
ប្រធានាធិបតី​ហ្វីលីពីន លោក​ ​Rodrigo Duterte Reuters
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កើតមាន​តាំងពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ម្ល៉េះ គឺ​ពេល​ប្រធានាធិបតី​ហ្វីលីពីន លោក​រោឌ្រីហ្កូ ឌុយទែរតេ បាន​ប្រើពាក្យ​ចាត់ទុក លោក​ ហ្វីលីព ហ្កូលដឺប៊ើរ ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក ប្រចាំ​នៅ​ហ្វីលីពីន​​ ថា​ជា​មនុស្ស​ស្រលាញ់​ភេទដូចគ្នា នឹង​ជា​កូនចៅ​របស់​ស្រីលក់ខ្លួន។ ​លោក​ឌុយទែរតេ​​បន្ថែម​ថា ​​លោក​ហ្កូលដឺប៊ែរ​រូបនេះ​ធ្វើអោយ​លោក​ចង់​ជុះ។

ប្រធានាធិបតី​ឌុយទែរតេ​ ​ត្រូវគេ​ស្គាល់តាំង​ពីយូរថា ​​ចូលចិត្ត​ប្រើពាក្យ​​អាសអាភាស បែប​ជម្លើយ និង​បែប​កំប្លែង ប៉ុន្តែ មាត់ឆៅ​របស់​លោក​ក៏បាន​ទាក់ទាញ​លោក​អោយ​ទទួល​ប្រជាប្រិយភាព​​ក្នុងប្រទេស​ផងដែរ។ ​លោក​ឌុយទែរតេ​ក៏ធ្លាប់​ប្រើពាក្យ​ចាត់ទុក​សម្តេច​សង្ឃកាតូលិក ប៉ាប​ ថាជា​កូនស្រីពេស្យា​ដែរ។ អាមេរិក​និង​អូស្ត្រាលី​បាន​រិះគន់​លោក​ជាខ្លាំង​កន្លងមក ​ចំពោះ​ពាក្យលេងសើច​​ចំពោះ​ស្ត្រី​ផ្សព្វផ្សា​យ​សាសនា​​អូស្ត្រាលី​ម្នាក់ ដែល​​ត្រូវជនពាល​រំលោភ​រួចសម្លាប់​ចោល។ ដោយសារ​ការរិះគន់ លោក​ឌុយទែរតេ​ធ្លាប់គំរាម​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមយយ​អាមេរិក​និងអូស្ត្រាលី។

ថ្ងៃពុធ​នេះ ក្រសួងការបរទេស​ហ្វីលីពីន​បានគូសបញ្ជាក់ថា អាមេរិក​ពិតជាបាន​​​សុំអោយ​មន្ត្រី​ទូត​ហ្វីលីពីន​នៅ​អាមេរិក​បកស្រាយ​ពាក្យពេចន៍​លោកឌុយទែរតេ​មែន។ ​ទោះយ៉ាងនេះ​ក្តី ​ក៏​​ក្រសួងការបរទេស​ហ្វីលីពីន​ព្យាយាម​អះអាងថា ហ្វីលីពីន​និង​អាមេរិក​នៅ​តែ​មានទំនាក់ទំនង​ល្អនឹងគ្នា។ ហ្វីលីពីន​ដែល​មានជម្លោះដែនទឹក​ជាមួយចិន ​​ជា​ដៃគូ​ជិតដិត​អាមេរិក​​នៅ​អាស៊ី​អាគ្នេយ៍៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ