អានតួអត្ថបទ
អេហ្ស៊ីប

អាមេរិក ៖ ការទម្លាក់​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​​​ ជា​ការ​ស្តារ​​លទ្ធិ​ប្រជាធិបតេយ្យ

ប្រទេស​អេហ្ស៊ីបកំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ថ្មី នៅ​ថ្ងៃ​សុក្រ​នេះ ! ក្រុម​អ្នក​គាំទ្រ​លោក មរស៊ី អតីត​ប្រធានាធិបតី​ជាប់​ឆ្នោត​លើក​ដំបូង បន្ត​ជំនះ​ដាច់​ខាត​ធ្វើ​បាតុកម្ម​​​ទៀត ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន ជា​ថ្មី​​ម្តង​ទៀត​ឱ្យ​ក្រុម​សកម្មជន​អ៊ីស្លាម​ជ្រុលនិយម​ បំបែក​ហ្វូង​ពី​ទីលាន​កាន់​កាប់​ធ្វើ​បាតុកម្ម មុន​នឹង​អាជ្ញាធរ​គាស់​រំលើង។ ជា​អំពាវនាវ​ខ្យល់​មែន ប៉ុន្តែ​ក្រុម​យោធា​កំពុង​បាន​ទទួល​ការ​គាំទ្រ​ពី​អាមេរិក ​ព្រោះបាន​ចាត់ទុក​ការ​ទម្លាក់​លោក​មរស៊ី ថា​ជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ។

rរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry
rរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​របស់​លោក​ប្រមុខ​ការទូត​អាមេរិក កំពុង​បង្កើន​សម្ពាធ​មួយ​កំរិតបន្ថែម​ទៀត​ នៅកន្លែង​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម Frère Musulman អ្នក​គាំទ្រ​លោក​អតីត​ប្រធានាធិបតី​។

តាំង​​ពី​ថ្ងៃ​ទី ៣​កក្កដា​មក ថ្ងៃ​ដែល​ក្រុម​យោធា​ឃាត់​លោក​មរស៊ី ស្រប​តាម​សម្រែក​របស់​បាតុករ​អេហ្ស៊ីបរាប់​លាន​នាក់ ​បន្ទោស​រដ្ឋាភិបាល​អ៊ីស្លាម​ជ្រុលនិយមរបស់​លោក​មរស៊ី​​អសមត្ថភាព​ និង​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ ក្រុង​វ៉ាស៊ីនតោន ដែល​ផ្តល់​ថវិកា​ដល់​អេហ្ស៊ីប ក្នុង​មួយ​ឆ្នាំ ប្រមាណ ១៣០០​លាន​ដុល្លារ តែង​​រក្សា​សិទ្ធិ​ មិន​ប្រើ​ពាក្យ​ថា ​“រដ្ឋ​ប្រហារ” នៅ​ក្នុង​អន្តរាគមន៍​យោធា​នេះទេ។ ប៉ុន្តែ​ម្សិលមិញ​ អាមេរិក​បាន​ប្តូរ​ជំហរ !សម្រាប់​លោក​ប្រមុខ​ការទូត ក្រុមយោធា​​ដែល​បាន​រួម​កម្លាំង​ជួយ​រុញ​ច្រាន​លោក​មរស៊ី ប្រធានាធិបតី​ជាប់​​ឆ្នោត​លើកដំបូង​របស់​អេហ្ស៊ីប ឱ្យ​ខ្ទាត​ចេញពី​តំណែង​ គឺ​ជា​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ។

នេះ​​អាច​ចាត់​ទុក​ថា​ជា​របត់​ថ្មី​ ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ប៉ុន្តែ​តើ​អំពើ​​ហិង្សា​បង្ហូរ​ឈាម​អាច​នឹង​ត្រូវ​បញ្ជៀស​បាន​ដែរឬទេ ? បើ​ម្ខាង​មិន​ព្រម​ប្រគល់​អំណាច​ឱ្យ​លោក​មរស៊ី​វិញ ហើយម្ខាង​ទៀត​មិន​ព្រម​​រំសាយ​ការ​កាន់​កាប់។ អាជ្ញាធរ​កាន់​តែ​គំរាម ក្រុមបាតុករ​កាន់​តែ​ផ្គើន នោះ ?!

ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ខឹង​សម្បារ និង​​រិះគន់​ ព្រមទាំង​រាល​ដាល​​​ចោទ​ប្រកាន់​សហគមន៍​អន្តរជាតិ ថា​បាន​ដាក់​សម្ពាធ​មក​លើតែ​​ក្រុម​អ្នក​​ប្រឆាំង​​នឹង​រដ្ឋប្រហារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ