អានតួអត្ថបទ

បំផ្ទុះ​កណ្តាលក្រុង​អ៊ីស្តង់ប៊ូល ទំនង​ជា​ការ​វាយប្រហារ​ភេរវកម្ម

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១០​នាក់ និង​របួស​ជា​ច្រើន​នាក់ នៅក្នុង​គ្រោះ​បំផ្ទុះ​គ្រាប់​ដ៏​ខ្លាំង​មួយ កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល នា​​ព្រឹកថ្ងៃ​អង្គារ៍​នេះ​។ បើ​តាម​អាជ្ញាធរ​ ឧប្បត្តវហេតុ​នេះ ទំនង​ជា​ការ​វាយប្រហារ​​ភេរវកម្ម​អត្តឃាត ប្រឆាំង​សង្កាត់​ទេសចរណ៍​ដ៏​ល្បី​របស់តួកគីផង។

រូបភាព​ក្រោយ​ការ​បំផ្ទុះគ្រាប់​ដ៏​ខ្លាំង​មួយ​នៅ​ក្រុង​​ Istanbul ប្រទេស​តួកគី
រូបភាព​ក្រោយ​ការ​បំផ្ទុះគ្រាប់​ដ៏​ខ្លាំង​មួយ​នៅ​ក្រុង​​ Istanbul ប្រទេស​តួកគី © Reuters
ផ្សាយពាណិជ្ជកម្ម

 

ស្នូ​រ​ផ្ទុះ​បាន​លាន់​ ​ខ្លាំង ឡើងរង្គើ​ដី ! នៅ​ត្រង់​ចំណុច​ប្រសព្វ​ មាន​វិហារ​កាតូលិក​និង​វិហារ​អ៊ីស្លាម​ខៀវ ដែល​ទេសចរជាតិ​និង​អន្តរជាតិ ចូល​ចិត្ត​ចូល​​ទស្សនា​បំផុត​ ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល។ បើ​តាម​រូប​ភាព​​ទទួល​បានដំបូង​ភ្លាម គេ​ឃើញ​សាកសព​ ដាច់​ដៃ​ដាច់​ជើង ដេក​ត្រា​ពេញ​ទីលាន​មុខ​វិហារ។ ប៉ូលិស​និង​ក្រុម​អ្នកសង្គ្រោះ​បាន​មក​ដល់កន្លែង​កើត​ហេតុ​ភ្លាម។
នាយក​រដ្ឋមន្ត្រី​តួកគី បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ជា​បន្ទាន់។ អភិបាល​ក្រុង​អ៊ីស្តង់ប៊ូល បាន​ចេញ​ថ្លែងការណ៍​ប្រាប់​អំពី​តុល្យការ​បណ្តោះ​អាសន្ន​​នៃ​ជន​រងគ្រោះ​ដល់​ជីវិត​ និង​អ្នក​រង​របួស។ ការ​អង្កេត​បាន​ចាប់​ផ្តើម ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ជន​ដៃដល់ និង​អំពី​ប្រភេទ​នៃ​ការ​បំផ្ទុះ។

អ្នក​ទទួល​ខុស​ត្រូវ​​ក្នុង​រដ្ឋាភិបាល​តួកគី​ ក៏​ដូច​ជា​តាម​រយៈ​ការ​ប្រមូល​សក្ខីកម្ម​ជា​ច្រើន នៅ​ផ្ទាល់​កន្លែង​ បាន​លើកឡើង​ភ្លាម អំពី​ដាននៃ​ការ​បំផ្ទុះ​នោះ​ថា​ ទំនង​ជា​ភេរវកម្មអត្តឃាត។ ភាព​សង្ស័យ​ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម​មាន​កាន់​តែ​ខ្លាំង។

បំផ្ទុះ​គ្រាប់​នេះ កើត​ឡើង​ជួន​ចំ​ពេល​ដែល​ប្រទេស​តួកគី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ភេរវកម្ម​ខ្លាំង​បំផុត ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី ១០តុលា ២០១៥ ក្រោយ​ពី​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត សម្លាប់​មនុស្ស​អស់​១០៣​នាក់ នៅ​ក្រុង​អង់ការ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ