អានតួអត្ថបទ

អាល្លឺម៉ង់​អង្វរ​អង់គ្លេស​កុំ​ឱ្យ​ដើរ​ចេញ​ពីអឺរ៉ុប

Please Don’t go ! សារព័តមាន​ដ៏មាន​ឥទ្ធិពល​មួយ​របស់​អាល្លឺម៉ង់​មួយ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ អង្វរ​មិន​ឱ្យ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ដោយ​បាន​លើក​ហេតុផល​មក​អះអាង​ចំនួន​២៣​ទំព័រ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ជ័យលាភី​ណូបែល​អង់គ្លេស​ចំនួន​១៣​នាក់ បាន​ព្រមា​ន​អំពី​គ្រោះ​ថ្នាក់នៃ​​បំបែក​ខ្លួន​ចេញ​ពី​អឺរ៉ុប។ តែ​បើ​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ បង្ហាញ​កាន់​ច្បាស់​ថា ពលរដ្ឋ​អង់គ្លេស​ភាគ​ច្រើន​ខ្លាំង​ចង់​ដើរ​ចេញ​​អឺរ៉ុប។

អតីត​ចៅហ្វាយ​ក្រុង​ឡុងដ៍​ Boris Johnson ឃោសនា​ឱ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប
អតីត​ចៅហ្វាយ​ក្រុង​ឡុងដ៍​ Boris Johnson ឃោសនា​ឱ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប REUTERS/Andrew Yates
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ ជា​ជ័យ​លាភី​រង្វាន់​ណូបែល​​ បាន​នាំ​គ្នា​សរសេរ​លិខិត​រួម​មួយ​ ពន្យល់​ពី​គ្រោះ​ខាត​បង់​របស់អង់គ្លេស​ក្នុង​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ប្រសិន​បើ​ត្រូវ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប។ វិទ្យាសាស្ត្រ​ដែល​បាន​ចិញ្ចឹម​ប្រទេស​ឱ្យ​ស្គាល់​ភាព​រុងរឿង មាន​ប្រព័ន្ធ​សុខភាព​ល្អ មាន​សមត្ថភាព​​បង្កើត​របស់​ថ្មីៗ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ...

 

ការព្រមាន​របស់​ក្រុម​ម្ចាស់​ជ័យលាភី​នេះ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ចេតនា​ចង់​ដើរ​ចេញ​អឺរ៉ុប​របស់ពលរដ្ឋ​អង់គ្លេស​កើន​ឡើង​ជាលំដាប់ ដល់​៥៥%​ បើ​ប្រៀប​ទៅនឹង​សប្តាហ៍​មុន​មាន​ត្រឹម​៥១%។ ឯការ​បោះឆ្នោត​ប្រជាមតិ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៣​មិថុនា​នេះ​ទៅ​ហើយ។

គ្រប់​អ្នក​ឯកទេស​សុទ្ធ​តែ​សំឡឹង​ឃើញ​ អង់គ្លេស​កំពុង​មានទំនោរ​ផ្អៀង​ទៅ​រក​ទិស​​ដើរ​ពី​​អឺរ៉ុប​ច្រើន​ជាងចម្លើយ​នៅ​​ការ​ស្ទង់​មតិ​ទៅ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា កាសែត​ដ៏​មាន​ឥទ្ធិពល​របស់​អាល្លឺម៉ង់ Der Spiegel​ បាន​ចេញ​ផ្សាយ​លេខ​ពិសេស​​នៅ​ថ្ងៃ​សៅរ៍នេះ ក្រោម​ចំណង​ជើង​ថា “Please Don’t go” និង​បាន​​ពន្យល់​ជាភាសា​អង់គ្លេស​ផងថា​ហេតុ​អ្វី​​អាល្លឺម៉ង់​ត្រូវ​ការ​ឱ្យ​អង់គ្លេស​បន្ត​រួម​រស់ជា​អាល្លឺម៉ង់ ជាមួយ​អឺរ៉ុប។  

បើ​តាម​កាសែត​អាល្លឺម៉ង់ ដែល​មាន​សម្រង់​ប្រសាសន៍រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​ផង​ ការ​បាត់បង់​សមាជិកដូច​យ៉ាង​អង់គ្លេស នឹង​ធ្វើ​ឱ្យ​អឺរ៉ុប​ខាត​បង់​ធ្ងន់ តែ​អង់គ្លេស​ខ្លួន​ឯង​ក៏​មិន​អាច​មាន​មោទនភាព​បាន​យូរ​ឡើយ និង​អាច​បន្ត​ស្ថិត​នៅ​ជាមហាអំណាច​បាន​យូរទេ។ ចេញ​គឺ​ចេញ អង់គ្លេស​នឹង​គ្មាន​ទទួល​បាន​ផល​អនុគ្រោះអ្វី​ពី​ទីផ្សារ​អឺរ៉ុប​ទៀត​ឡើយ។​ ប៉ុន្តែ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ដោយ​ផ្ទាល់ ដើម្បី​ទៅ​បញ្ចុះ​បញ្ចូល​អង់គ្លេស​កុំ​ឱ្យ​ដក​ខ្លួន​ពី​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ