លោកហ្រ្វង់ស័រ ហូឡង់៖យើងត្រូវកម្ទេចអង្គការរដ្ឋអ៊ីស្លាមឲ្យដល់ឫសគល់នៅគ្រប់ទីកន្លែង
នៅក្នុងប្រទេសបារាំង លោកប្រធានាធិបតីហ្រ្វង់ស័រហូឡង់បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យគិតគូរមុនអំពីផលវិបាកដែលនឹងអាចកើតមាន បន្ទាប់ពីដណ្តើមបានទីក្រុងមូស៊ូលពីកណ្តាប់ដៃអង្គការរដ្ឋអ៊ីស្លាម។ ការអំពាវនាវរបស់ប្រមុខរដ្ឋបារាំងបានធ្វើឡើងនៅថ្ងៃអង្គារ ទី២៥ តុលាក្នុងទីក្រុងប៉ារីស នាឱកាសបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃប្រទេសក្នុងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:១៩
« យើងដឹងថា នៅពេលដែលពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនឹងដកថយ អង្គការភេរវនិយមមួយនឹងនឹងព្យាយាមប្រព្រឹត្តទង្វើឧក្រិដ្ឋកម្មនៅគ្រប់ទីកន្លែង។ នៅត្រង់ចំណុចនេះ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរួមសហការណ៍គ្នាឲ្យបានល្អ។
យើងក៏ត្រូវគិតគូរផងដែរពីអ្វីដែលយើងត្រូវធ្វើបន្តនាប៉ុន្មានសប្តាហ៍ខាងមុខ ពិសេសខ្ញុំគិតដល់ទីក្រុងរ៉ាក់កាក្នុងប្រទេសស៊ីរី។ យើងដឹងជាមុនថា អាចនឹងមានពួកជីហាតមួយចំនួននឹងរត់ទៅជ្រកកោណនៅរ៉ាក់កា។ ប្រសិនជាទីក្រុងមូស៊ូលធ្លាក់ក្នុងកណ្តាប់ដៃរដ្ឋាភិបាលអ៊ីរ៉ាក់ ទីក្រុងរ៉ាក់កាគឺជាជម្រកចុងក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម។
គឺដោយយោងលើហេតុផលនេះហើយដែលអស់លោកត្រូវធ្វើការរួមគ្នាដើម្បីកំណត់ឲ្យបានច្បាស់អំពីការងារដែលត្រូវបន្តធ្វើនាពេលខាងមុខ។ យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីកម្ទេចបណ្តាញអង្គការរដ្ឋអ៊ីស្លាមឲ្យដល់ឫសគល់នៅគ្រប់ទីកន្លែង។ បើមិនដូច្នោះទេ អង្គការភេរវនិយមមួយនេះនឹងបន្តគំរាមកំហែងដល់ផលប្រយោជន៍ និងសន្តិសុខរបស់យើង »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ