អានតួអត្ថបទ
រុស្ស៊ី-តួកគី

យោធា​តួកគី​ស្លាប់​អស់​៣នាក់ ដោយ​ការ​វាយប្រហារ​អចេតនា​នៃ​កងអាកាស​រុស្ស៊ី

ការ​វាយប្រហារ​នៃ​កងអាកាស​រុស្ស៊ី នៅ​ប៉ែកខាង​ជើង​ប្រទេស​ស៊ីរី បាន​បណ្តាល ឲ្យយោធា​តួកគី ធ្លាក់​ខ្លួន​ស្លាប់​អស់​៣នាក់ ហើយ​ស្លាប់​នេះ គឺ​មក​ពី​កំហុស នៃ​ទីបញ្ជាការកងទ័ព តួកគី ដែល​បាន​ផ្តល់​ទិន្នន័យ​មិន​ត្រឹមត្រូវ អំពី​កន្លែង​ស្ថិត​នៅ​នៃ​ពួក​ភេរវជន​អង្គការ​រដ្ឋអ៊ីស្លាម សេចក្តី​នេះ ថ្លែង​រសៀល​ម្សិលមិញ ដោយ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ។

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​ពូទីន
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​ពូទីន OZAN KOSE / AFP
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​បាន​កើត​ឡើង​ព្រឹក​ថ្ងៃ៩​កុម្ភៈ ក្នុង​ប្រតិបត្តិការ​វាយប្រហារ ពី​អាកាស ទៅ​លើ ទីតាំង​ពួក​ភេរវជន​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តំបន់​ខាងជើង​ប្រទេស​ស៊ីរី។ ជា​គ្រោះ​កាចអភ័ព្វ​តែ​ម្តង ដែល​កងកម្លាំង​រុស្ស៊ី ដោយ​បំពេញ​ប្រតិបត្តិការ​វាយប្រហារ​នោះ គឺ​ពឹង​ផ្អែកលើ​ទិន្នន័យ​ផ្តល់​ដោយ​កងទ័ព​តួកគី ជា​ដៃគូ​យើង អំពី​ទីតាំង​នៃ​ពួក​ភេរវជន ហើយ មិនបាន​នឹកស្មាន​ឡើយ ថា ពេល​នោះ​ឯង ក្នុង​ផ្ទៃក្រឡា​ដែល​យើង​វាយប្រហារ ស្រាប់​តែ មាន យោធា​តួកគី​ស្ថិត​នៅ ម៉្លោះ​ហើយ​បាន​ជា ប្រព្រឹត្ត​ទៅ ជា​ការ​វាយប្រហារ​អចេតនាបែបនេះ សេចក្តី​ខាង​លើ​ថ្លែង ម្សិលមិញ ទៅ​ពួក​អ្នកកាសែត តាម​ស្ពាន​ទូរទស្សន៍ ដោយ អ្នកនាំពាក្យ របស់​ប្រមុខរដ្ឋ​រុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ ដែល​បាន​បន្ថែម​ថា មូលហេតុ គឺ​មកពី​មាន​ចំណុច​ខ្វះខាត ក្នុង​ការ​សម្រប​យោបល់​គ្នា។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​សំដែង​តាម​ទូរស័ព្ទ នូវ ការ​រួម​មរណៈទុក្ខ​ជូន សមភាគី​តួកគី លោក អ៊ែរដូហ្កាន់ ចំពោះ ការ​ស្លាប់​ដោយ​ចៃដន្យ​អាក្រក់ នៃ យោធា​តួកគី​៣នាក់នោះ។ ពេល ពិភាក្សា​គ្នា តាម​ទូរសព្ទ​នោះ ប្រមុខរដ្ឋ​ទាំង​ពីរ សម្រេច​ថា បង្កើន​សហប្រតិបត្តិការ​យោធា រវាង រុស្ស៊ី និង តួកគី នៅ​តាម​ទិស​ប្រយុទ្ធ​ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​លើ​ដែនដី​ស៊ីរី។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី​តួកគី Numan Kurtulmus ពេលថ្លែង​ម្សិលមិញ នៅ​ពី​មុខ ពួក អ្នកកាសែត ក្នុ​ងក្រុង​មួយ​ប៉ែក​ខាង​លិច​ប្រទេស ហាក់​បីចែក​រំលែក​មតិ​មូស្គូ អំពី​ឧប្បត្តិហេតុ​នេះ បាន​ប្រកាស​ថា សំខាន់ គឺ​លោក​ប្រធានាធិបតី​ពូទីន បាន​សំដែង​ការ​រួម​មរណៈទុក្ខ​ទៅ​ហើយ។

តាម​សំដី​គាត់ ការ​អង្កេត​ត្រួសៗ​ជា​មុន ធ្វើ​ដោយ​តួកគី បង្ហាញ​ឲ្យ​ឃើញ​ថា ឧប្បត្តិហេតុ​អចេតនា ដែល​កើត​ឡើង បណ្តាល​មក​ពី ការ​ផ្តល់​ពត៌មាន​មិន​ត្រឹមត្រូវ ដូច្នេះ គឺ ចាំ​បាច់ត្រូវ​តែ​សម្រប សម្រួល សកម្មភាព​គ្នា​ឲ្យ​កាន់​តែ​ដិត​ដល់​ឡើង បូក​ទាំង​ជាមួយ​សម្ព័ន្ធប្រទេស​ដែល​នាំ​មុខ​ដោយ ស.រ.អា.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ