អានតួអត្ថបទ
បារំាង-អាកាសចរណ៍

លោកប្រ៊ីស រ៉ូបំាង៖Piloteអម​ មាន​ចេតនា​បំផ្លាញ​យន្តហោះ

ការ​ស៊ើបអង្កេត​ជុំវិញ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwings ក្នុង​ប្រទេស​បារំាង​កំពុង​បន្ត​ធ្វើ​ទៅ​មុខ។ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ មីនា លោក​រដ្ឋអាជ្ញា​បារំាង​ប្រ៊ីស រ៉ូបំាង (Brice Robin) ដែល​ទទួល​បន្ទុក​ការ​ស៊ើបអង្កេត​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ស្តីពី​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​វិភាគ​លើ​ប្រអប់ខ្មៅ​មួយ​ដែល​មាន​តួនាទី​ជា​អ្នក​ថត​កិច្ចសន្ទនា​រវាង​អ្នកបើកបរ​ទំាង​ពីរ​នាក់​នៅ​ក្នុង​បន្ទប់​អ្នកបើកបរ។ ក្នុង​សន្និសីទកាសែត​នោះ លោក​រ៉ូបំាង​បាន​រៀបរាប់​ពី​កិច្ចសន្ទនា​រវាង Pilote ទំាង​ពីរ និង​សម្លេង​ដែល​ប្រអប់ខ្មៅ​ថត​សម្លេង​បាន។

លោក​រដ្ឋអាជ្ញា​បារំាង Brice Robin (រូបកណ្តាល) ក្នុង​សន្និសីទកាសែត​ថ្ងៃទី២៦ មីនា ២០១៥
លោក​រដ្ឋអាជ្ញា​បារំាង Brice Robin (រូបកណ្តាល) ក្នុង​សន្និសីទកាសែត​ថ្ងៃទី២៦ មីនា ២០១៥ AFP/Franck Pennant
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រយៈពេល ២០នាទី​ដំបូង គេ​បាន​ឮ Pilote ទំាង​ពីរ​នាក់​និយាយ​ឆ្លើយឆ្លង​គ្នា​ធម្មតា និង​យ៉ាង​ស្និទ្ធស្នាល ដោយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។ បន្ទាប់​មក គេ​បាន​ឮ​សម្តី Pilote commandant បាន​រៀបចំ​គម្រោង​ដើម្បី​ចុះចត​យន្តហោះ​ពេល​ទៅ​ដល់​គោលដៅ។ នៅ​ពេល​នោះ សម្តី​ឆ្លើយ​តប​វិញ​របស់ Piloteអម​ហាក់​ដូច​ជា​សោះអង្គើយ។ បន្ទាប់​មក​ទៀត គេ​បាន​ឮ​សូរ​សម្តី Pilote commandant ស្នើ​ឲ្យ Piloteអម​ជា​អ្នក​បញ្ជា​យន្តហោះ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ គេ​បាន​ឮ​សូរ​សម្លេង​រំកិល​កៅអី​ថយក្រោយ និង​សម្លេង​បិទទ្វារ។ ត្រង់​ចំណុច​នេះ​នំា​ឲ្យ​គេ​យល់​បាន​ថា Pilote commandant បាន​អវត្តមាន​ពី​បន្ទប់បើកបរ​ដើម្បី​ទៅ​បង្គន់ ឬ​ក៏​ទៅ​ធ្វើ​អ្វី​ផ្សេង។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល Piloteអម​កំពុង​ស្ថិត​តែ​ម្នាក់​នៅ​ក្នុង​បន្ទប់​បើកបរ និង​ដែល​នា​ឱកាស​នោះ​ឯង​ដែល​រូប Piloteអម​បាន​ចុច​ប៊ូតតុង​ដើម្បី​បញ្ចុះ​យន្តហោះ។ ទង្វើ​បញ្ជា​បញ្ចុះ​យន្តហោះ គឺ​ជា​ទង្វើ​ចេតនា។ នៅ​ពេល​នោះ គេ​បាន​ឮ​ការ​ហៅ​ជា​ច្រើន​ដង ដោយ​គោះ​ទ្វារ​ពី Pilote commandant ដែល​នៅ​ខាង​ក្រៅ​បន្ទប់បើកបរ តែ Piloteអម​ដែល​ស្ថិត​នៅ​ខាង​ក្នុង​មិន​ព្រម​បើក​ទ្វារ​ឲ្យ។ បន្ទាប់​មក​ទៀត គេ​បាន​ឮ​សូរ​ការ​ដក​ដង្ហើម​ធម្មតា​របស់​រូប​ Piloteអម​នោះ មាន​ន័យ​ថា រូប​គេ​នៅ​មាន​ជីវិត។ ក្រោយ​មក​ទៀត គេ​បាន​ឮ​សូរ​សម្លេង​ហៅ​របស់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពី​អាកាសយានដ្ឋាន​ក្នុង​ខេត្ត Marseille តែ​គ្មាន​ចម្លើយ​ពី​រូប​ Piloteអម។ មួយ​វិញ​ទៀត ប៉ុស្តិ៍ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​ក៏​មិន​បាន​ទទួល​សារ​អាសន្ន​ហៅ​ឲ្យ​ជួយ​ពី​យន្តហោះ​នោះ​ដែរ។

ដូច្នេះ ការ​ដែល Piloteអម​មិន​ព្រម​បើក​ទ្វារ​ឲ្យ Pilote commandant និង​ការ​ដែល Piloteអម​បាន​ចុច​ប៊ូតតុង​បញ្ចុះ​យន្តហោះ​ពី​កម្ពស់ ១២ ០០០ម៉ែត្រ​មក​នៅ​ត្រឹម ២ ០០០ម៉ែត្រ​តែ​ក្នុង​រយៈពេល ៨នាទី​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​នំា​គេ​ទាញ​សេចក្តី​សន្និដ្ឋាន​ដំបូង​ថា Piloteអម​មាន​ចេតនា​បំផ្លាញ​យន្តហោះ​នោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ