អានតួអត្ថបទ
រុស្ស៊ី-បស្ចិមលោក

លោក​ប្រធានាធិបតី​រុស្ស៊ីរិះគន់​អឺរ៉ុប​ថា​ដើរ​តែតាម​ខ្សែញាក់​របស់​អាមេរិក

គឺ​ក្រុងវ៉ាស៊ីនតោន ដែល​បាន​បញ្ឆេះ​ឡើងវិញ នូវ​ការរត់​ប្រណាំង​បំពាក់​សព្វាវុធ ចំណែក ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប គប្បីតែចេះ​ប្រកាន់​យកគោលជំហរ​ឯករាជ្យ ម្ចាស់​ការណ៍ ខ្លួនឯង​ទៅ កុំអ្វីៗ រវល់​តែ​សួរ​យោបល់​ក្រុងវ៉ាស៊ីនតោន ជាមុនសិន ហើយ​ជា​ធម្មតា​ទេ ដែល​ម៉ូស្គូ បង្ខំចិត្ត​ការពារ​ផលប្រយោជន៍​ខ្លួន ប៉ុន្តែ រុស្ស៊ី​ឥត​ប្រាថ្នា មាន​ជម្លោះ ជាមួយ​បស្ចិមលោក​ឡើយ -នេះ ជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍ ដែលលោក​ពូទីន បាន​សប្បុរស​ឲ្យទៅ ទូរទស្សន៍​ស្វ៊ីស។

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន
ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន REUTERS/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

បទសម្ភាសន៍​លោកពូទីន ទៅកាណាល់​ទូរទស្សន៍ស្វីស RTS បានក្លាយ​ជា​ដំណឹង​ទី១ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ថ្ងៃ២៨កក្កដា​នេះ។ ក្នុងបទ​អន្តរាគមន៍​ខ្លួន លោក​ប្រមុខ​រដ្ឋរុស្ស៊ី ចង្អុលឲ្យ​ឃើញថា ៖ គឺក្រុង​វ៉ាស៊ីនតោន ដែល​ជាមេបង្ក ឲ្យមាន​ការរត់ប្រណាំង​បំពាក់​សព្វាវុធ​ឡើងវិញ ដោយ​កាលពី ឆ្នាំ២០០១ បាន​ដកខ្លួនចេញ​ពី “សន្ធិសញ្ញា​ស្តីអំពី​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំងមីស្ស៊ីល” ចុះឆ្នាំ ១៩៧២ រវាងសហភាពសូវៀត និងស.រ.អា. ដ្បិតពិត​ជាសន្ធិសញ្ញា​នេះឯង ដែលបាន​បម្រើជា “ គ្រឹះមូលដ្ឋាន នៃ សន្តិសុខ​អន្តរជាតិ​ទាំងមូល “។ រួច​ជំហានផង​ទាំងឡាយ ដែល​បន្ទាប់មក ឈាន ដោយ​រុស្ស៊ី ជាប្រទេស​បន្តកេរ្តិ៍​ពី​សហភាព​សូវៀត គឺ​គ្រាន់តែ​ជាចម្លើយ​បក​វិញ​ប៉ុណ្ណោះ។

ស្តីអំពី​នយោបាយ​អាងយ៉ាង ផ្តាច់មុខ​របស់​ក្រុងវ៉ាស៊ីតោន ដែល​សាយភាយ យុត្តាធិការ​អាមេរិក ទៅលើ​ពិភពលោក​ទាំងមូល ដែលរុស្ស៊ី​ចាត់ទុក​ជា ”ការមិនអាច​ទទួល​យក​បាន” ព្រោះវា ”បំផ្លាញ​ទំនាក់ទំនង​អន្តរជាតិ” មេដឹកនាំ​រុស្ស៊ី ដោយ យោងទៅលើ​មតិពួកអ្នកវិភាគ នៅស.រ.អា. ផ្ទាល់ កត់សម្គាល់ថា នយោបាយ​បែបនេះ នៅទីបំផុត គឺនាំ​ឲ្យខូច​ដល់ផល​ប្រយោជន៍​អាមេរិក ទេតើ។

ដោយ​បញ្ចេញ​យោបល់ អំពីលទ្ធភាព​ផ្ទុះឡើង​ជា សង្គ្រាម នៅអឺរ៉ុប លោកពូទីន សំដែង​សេចក្តី សង្ឃឹមថា សង្គ្រាម​បែបនេះ មុខជា​នឹងត្រូវ​បញ្ចៀស​បានផុត​ដូចចិត្ត​ពុំខាន។ ប៉ុន្តែ ព្រមជាមួយ នេះ រុស្ស៊ីប្រាថ្នា​ឃើញ សហភាពអឺរ៉ុប ចេះបង្ហាញ​មកនូវ “ បន្ទាត់​នយោបាយ​ឯករាជ្យ និង អធិបតេយ្យ ឲ្យបាន​ក្នុងកម្រិតខ្ពស់ ជាងសព្វថ្ងៃ”។ មូលហេតុ តាមដែល​លោកពូទីន សង្កេត ឃើញ ពេល​ពិភាក្សាអំពី​បញ្ហាផ្ទៃ​ក្នុងអឺរ៉ុប​សោះ ពួកដៃគូ​របស់រុស្ស៊ី នៅអឺរ៉ុប រមែងបង្ខំ​ចិត្តសួរ ទៅ ក្រុងវ៉ាស៊ីនតោន​​សិន ម៉្លោះហើយ បានជា​តាមសម្តី​លោកពូទីន សភាពការណ៍​បែបនេះ ដូចជា “ចម្លែកបន្តិច”។

លោកពូទីន​គូសបញ្ជាក់​ថា រុស្ស៊ី​ឥតប្រាថ្នា មាន​ជម្លោះ ជាមួយ​ប្រទេសឯទៀត​ឡើយ ប៉ុន្តែ ក្រុងម៉ូស្គូ បង្ខំចិត្ត ការពារ​ផលប្រយោជន៍​ជាតិរុស្ស៊ីជានិច្ច ហើយ តទៅអនាគត នឹង​ពុំបោះបង់ គោល​ជំហរនេះ​សោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ