អានតួអត្ថបទ
បារំាង

រដ្ឋអាជ្ញា​បារាំង​ប្រកាស​ឲ្យ​ដឹង​ពី​ព័ត៌មាន​ថ្មីៗ​ជុំវិញ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃទី១៣ វិច្ចិកា

នៅ​ក្នុង​ប្រទេស​បារំាង ជាង ១០ថ្ងៃ​ក្រោយ​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា លោក​រដ្ឋអាជ្ញា​ហ្រ្វង់ស័រ ម៉ូឡាំង​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ព័ត៌មាន​ថ្មីៗ​ជា​ច្រើន និង​គួរ​ឲ្យ​តក់ស្លុត​ទាក់ទង​នឹង​ដំណើរការ​រៀបចំ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​នៅ​សង្កាត់ Saint Denis ជាយ​ទីក្រុង​ប៉ារីស។ ការ​ថ្លែង​របស់​លោក​ហ្រ្វង់ស័រ ម៉ូឡាំង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ថ្ងៃទី២៤ វិច្ចិកា។

លោក​រដ្ឋអាជ្ញា​បារាំង​ហ្រ្វង់ស័រ ម៉ូឡាំង
លោក​រដ្ឋអាជ្ញា​បារាំង​ហ្រ្វង់ស័រ ម៉ូឡាំង France Télévision
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ដែល​លោក​រដ្ឋអាជ្ញា​ហ្រ្វង់ស័រ ម៉ូឡាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ក្នុង​សន្និសីទកាសែត គឺ​គម្រោង​រៀបចំ​ធ្វើ​ភេរវកម្ម​នៅ​កន្លែង​ផ្សេង​ទៀត ក្រៅ​ពី​ក្នុង​ទីក្រុង​ប៉ារីស និង​នៅ Saint Denis ជាយ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ តាម​លោក​ហ្រ្វង់ស័រ ម៉ូឡាំង ជន Abdelhamid Abaaoud ដែល​ជាប់​សង្ស័យ​ជា​អ្នក​រៀបចំ​អំពើ​ភេរវកម្ម​មាន​គម្រោង​បង្ក​អំពើ​ភេរវកម្ម​នៅ​តំបន់​ពាណិជ្ជកម្ម La Defense។ ជន Abdelhamid Abaaoud ដែល​បាន​ទាញ​បំផ្ទុះ​ខ្សែក្រវ៉ាត់​ផ្ទុក​ជាតិ​ផ្ទុះ​ជាប់​ខ្លួន​ក្នុង​ពេល​កម្លំាង​ប៉ូលិស​ចូល​អន្តរាគមន៍ គឺ​ជា​ជន​ម្នាក់​ស្ថិត​ក្នុង​ក្រុម​កុម្ម៉ង់ដូ​ដែល​បាន​ចូលរួម​បាញ់ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​សង្កាត់​ទី១០ និង​សង្កាត់​ទី១១។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ព្រោះ​ស្លាកស្នាម​នៅ​លើ​សព Abdelhamid Abaaoud ក៏​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ម៉ាក Seat ដែល​ក្រុម​ភេរវជន​បាន​ប្រើ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​វាយប្រហារ​ក្នុង​ថ្ងៃទី១៣ វិច្ចិកា។

ចំណែក​ជន​ទី៣ ភេទ​ស្រី​ឈ្មោះ Hasna Aït Boulahcen ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​បទអន្តរាគមន៍​របស់​ប៉ូលិស​នៅ Saint Denis ជាយ​ទីក្រុង​ប៉ារីស គឺ​ជា​បងប្អូន​ជីដូន​មួយ​របស់ ជន Abdelhamid Abaaoud និង​ដែល Hasna បាន​ដឹង​មុន​ពី​ការ​រៀបចំ​ភេរវកម្ម​របស់ Abdelhamid Abaaoud។ ចំណែក​ជន​ដែល​ប៉ូលិស​កំពុង​តាម​រក​ចាប់​ខ្លួន​មក​ដល់​សព្វថ្ងៃ គឺ Salah Abdeslam ដែល​បាន​ដឹក​ភេរវជន ៣នាក់​តាម​រថយន្ត​ម៉ាក Renault Clio ពណ៌ខ្មៅ​មួយ​គ្រឿង​ទៅ​បង្ក​ភេរវកម្ម​នៅ Stade de France ក្នុង​យប់​ថ្ងៃទី១៣ វិច្ឆិកា។ តាម​រដ្ឋអាជ្ញា​បារាំង​លោក​ហ្រ្វង់ស័រ ម៉ូឡាំង ប៉ូលិស​បាន​រក​ឃើញ​ខ្សែក្រវ៉ាត់​ផ្ទុកជាតិ​ផ្ទុះ​មួយ​នៅ​ជាយ​ក្រុង​ប៉ារីស​ដែល​អាច​ជា​របស់​ជន Salah Abdeslam។

លោក​ហ្រ្វង់ស័រ ម៉ូឡាំង​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ព័ត៌មាន​ទាក់ទង​នឹង​ជនដៃដល់​ទី២ ឈ្មោះ Mohamaed Abrini ដែល​ជា​ជនជាតិ​បែលហ្ស៊ិក​ដើមកំណើត​ម៉ារ៉ុក។ ជន Abrini នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចំនួន ២លើក​ជិះ​ក្នុង​ឡាន​ម៉ាក Renault Clio ពណ៌ខ្មៅ​ជាមួយ​ជន Salah Abdeslam។ ដោយឡែក​ទាក់ទង​នឹង​ជន Jawad Bendaoud ដែល​ជា​ម្ចាស់ផ្ទះ​នៅ Saint Denis ត្រូវ​បាន​រដ្ឋអាជ្ញា​បារំាង​ប្រាប់​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​នា​យប់​ថ្ងៃទី២៤ វិច្ឆិកា បន្ទាប់​ពី​បាន​ឃុំខ្លួន​រយៈពេល ១០ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ