ក្រុងហ្សាកាតារងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត
យ៉ាងហោចណាស់ក៏មានការផ្ទុះគ្រាប់បែកចំនួន៣ដង ដែលធ្វើឡើងដោយក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ការបំផ្ទុះគ្រាប់បែកនេះ កើតមានឡើងនៅហាងកាហ្វេស្តារបាក មួយកន្លែងនៅក្នុងទីប្រជុំជននាទីក្រុងហ្សាកាតា។ ទូរទស្សន៍ ធីវីវាន់ របស់ឥណ្ឌូនេស៊ី បានរាយការណ៍ថា ការបំផ្ទុះគ្រាប់បែកនេះ កើតមានឡើងនៅតំបន់ ស៊ីតនី ស៊ីលភ្លី និង គូនីង៉ាន ក្បែរ ស្ថានទូតតួគី និង ស្ថានទូតប៉ាគីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
នៅវេលាថ្ងៃត្រង់ ម៉ោងនៅប្រទេសឥណ្ឌូនេស៊ី គេមិនទាន់ដឹងច្បាស់នៅឡើយទេថា មានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះដោយសារការបំផ្ទុះនេះ។ ប៉ុន្តែអ្នកសារព័ត៌មាន AP ម្នាក់រាយការណ៍ថា គាត់បានឃើញមនុស្សម្នាក់ដេកស្លាប់នៅហ្នឹងកន្លែង។
សន្តិសុខធនាគារម្នាក់បានអោយដឹងថា គាត់បានឃើញអ្នកវាយប្រហារចំនួន៥នាក់ និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់ ដែលបានបំផ្ទុះខ្លួនឯងនៅក្នុងហាងកាហ្វេស្តាបាក។
ប្រជាពលរដ្ឋម្នាក់បានប្រាប់សារព័ត៌មាន AP ថានៅតាមផ្លូវគាត់បានឃើញមនុស្ស៣នាក់ ដើរចូលទៅក្នុងហាងកាហ្វេស្តាបាក់ ហើយពួកគេបានបំផ្ទុះខ្លួនឯងម្តងម្នាក់ៗ។ ពលរដ្ឋនោះ និយាយទៀតថា មនុស្ស ២នាក់ ផ្សេងទៀត កាន់កាំភ្លើងខ្លី ដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស។ បន្ទាប់មកគាត់ឃើញប៉ូលិសម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ គាត់បន្តថា ជនប្រដាប់អាវុធ ២នាក់នោះ បានរត់គេចខ្លួន ហើយប៉ូលិសបានដេញតាមពួកគេ។ គាត់មិនបានរងរបួសដោយសារការបំផ្ទុះនោះ ក៏ព្រោះតែគាត់នៅឆ្ងាយ ពីកន្លែងកើតហេតុ ប៉ុន្តែអាចមើលឃើញការវាយប្រហារនេះបាន។
តំណាងអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សាកាតា លោក ជែមេរី ឌូក្លាស មានការផ្ទុះជាបន្តបន្ទាប់ចំនួន៦ដង បន្ទាប់ពីការផ្ទុះដ៏ធំនៅមុខការិយាល័យ អង្គការសហប្រជាជាតិនៅទីក្រុងហ្សាកាតា។
ឥណ្ឌូនេស៊ីបានក្លាយជាជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកកាលពីពេលកន្លងមក ដែលអះអាងថាជាការប្រព្រឹត្តិរបសក្រុមទាហានអ៊ីស្លាម។ ប្រទេសនេះ ត្រូវបានដាក់អោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នកំរិតខ្ពស់ បន្ទាប់ពីអាជ្ញាធរបានរកឃើញថាក្រុមទាហានអ៊ីស្លាមមានគម្រោង វាយប្រហារទៅលើមន្ត្រីរដ្ឋាភិបាល ជនបរទេស និងអ្នកផ្សេងទៀត។ សូមបញ្ជាក់ថា យ៉ាងហោច ណាស់ក៏មានប៉ូលិស និងទាហាន ចំនួន១៥ម៉ឺននាក់ត្រូវបានដាក់ពង្រាយ អំឡុងពេលចូលឆ្នាំ ថ្មី ដើម្បីយាមកាមព្រះវិហារសាសនាគ្រឹស្ត ព្រលានយន្តហោះ និងទីសាធារណៈផ្សេងទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ