អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អ្នកទោសស្រ្តី​អូស្រ្តាលី​ទើប​ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​សម្រេច​ដោះលែង​បណ្តោះអាសន្ន

នៅ​ទីបំផុត​នា​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ តុលាការ​ឥណ្ឌូណេស៊ី​បាន​សម្រេច​ដោះលែង​អ្នកទោសស្រ្តី​ជនជាតិ​អូស្រ្តាលី ឆាប៉ែល ករប៊ី (Schapelle Corby) ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ កញ្ញា​ករប៊ី​ដែល​ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​កាត់​ទោស​ដាក់​គុក​ចំនួន ២០ឆ្នំា​កាល​ពី​ឆ្នំា ២០០៥ ពី​បទ​មាន​ផ្ទុក​គ្រឿងញាន​ជាប់ខ្លួន​ជាង ៤គីឡូក្រាម។ គួរ​ជម្រាប​ជូន​ថា ការ​ដាក់ទោស​ជនជាតិ​អូស្រ្តាលី​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង​នៅ​ក្នុង​ប្រទេស​អូស្រា្តលី។

អ្នកទោស​ស្រ្តីជនជាតិ​អូស្រ្តាលី ឆាប៉ែល ករប៊ី (Schapelle Corby)
អ្នកទោស​ស្រ្តីជនជាតិ​អូស្រ្តាលី ឆាប៉ែល ករប៊ី (Schapelle Corby) Reuters
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​តុលាការ នេះ​ជា​ការ​ដោះលែង​មួយ​មាន​លក្ខខណ្ឌ។ តែ​កញ្ញា​ករប៊ី​អាច​នឹង​ត្រូវ​ចេញ​ពី​ពន្ធនាគារ​កឺរ៉ូបូកន (Kerobokan) នៅ​កោះបាលី​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃ​ចន្ទ ទី១០ កុម្ភៈ​សប្តាហ៍​ក្រោយ។ នៅ​ពេល​នេះ មាន​អ្នកកាសែត​ជា​ច្រើន​នាក់​បាន និង​កំពុង​រង់ចំា​នៅ​ពី​មុខ​ពន្ធនាគារ​នោះ​រួច​ទៅ​ហើយ។ គួរ​រម្លឹក​ជូន​ថា បច្ចុប្បន្ន​មាន​អាយុ ៣៦ឆ្នំា កញ្ញា​ឆាប៉ែល ករប៊ី​ត្រូវ​បាន​កម្លំាង​ប៉ូលីស​ឃាត់​ខ្លួន​នៅ​កោះ​បាលី​ក្នុង​ឆ្នំា ២០០៥ ជាមួយ​នឹង​គ្រឿងញាន​ជាប់ខ្លួន​ជាង ៤គីឡូក្រាម។ បន្ទាប់​មក តុលាការ​ក៏​បាន​សម្រេច​កាត់ទោស​ដាក់​គុក​ចំនួន ២០ឆ្នំា​ពី​បទ​រត់ពន្ធ​គ្រឿងញាន។ តែ​តំាង​ពី​ថ្ងៃ​ចាប់​ខ្លួន​នោះ​មក កញ្ញា​ករប៊ី​បាន​បដិសេធ​ជានិច្ច​ថា ខ្លួន​មិន​បាន​ដឹង​ពី​គ្រឿងញាន​នៅ​ក្នុង​ថង់​របស់​ខ្លួន​ទេ និង​ថា មាន​គេ​លួច​ដាក់​គ្រឿងញាន​នៅ​ក្នុង​ថង់​នោះ។

លក្ខខណ្ឌ​រស់នៅ​ដ៏​លំបាក​នៅ​ក្នុង​គុក​បាន​ធ្វើ​ឲ្យ​សុខភាព​របស់​នារី​ករប៊ី​ធ្លាក់​ចុះ​ទ្រុឌទ្រោម​ខ្លំាង​រហូត​ដល់​ធ្វើ​ឲ្យ​នារី​ករប៊ី​ទទួល​បាន​ការ​បន្ធូរបន្ធយ​ទោស​ចំនួន ៥ឆ្នំា កាល​ពី​ឆ្នំា ២០១២។ តាម​ធម្មតា នារី​ករប៊ី​ត្រូវ​បាន​ទទួល​សេរីភាព​បណ្តោះអាសន្ន​តំាង​ពី​ជាង ១ឆ្នំា​មក​ហើយ ដោយសារ​តែ​គាត់​មាន​អកប្បកិរិយា មាយាទ​ល្អ​នៅ​ក្នុង​ពន្ធនាគារ។ តែ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​បាន​រារំាង​ការ​ដោះលែង​មក​ដល់​សព្វថ្ងៃ។ ទីបំផុត ឧបសគ្គ​ទំាង​នោះ​ត្រូវ​បាន​លើក​ចេញ​វិញ និង​ដែល​បាន​នំា​ឲ្យ​មាន​ការ​ដោះលែង​គាត់​នៅ​ពេល​នេះ។

ករណី​អ្នកទោស​ជនជាតិ​អូស្រ្តាលី​រូប​នេះ ក៏​មិន​ខុស​គ្នា​នឹង​អ្នកទោស​ជនជាតិ​បារំាង​ម្នាក់​ឈ្មោះ មីកាអែល ប្លង់ (Michaël Blanc) ដែល​ទើប​ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃទី២០ មករា​ថ្មីៗ​នេះ បន្ទាប់​ពី​បាន​ជាប់​គុក​រយៈពេល ១៤ឆ្នំា​ពី​បទ​រត់ពន្ធ​គ្រឿងញាន​ដូច​គ្នា។ តែ​អ្នកទោស​ទំាង​ពីរ​ត្រូវ​រង់ចំា​បញ្ចប់​ទម្ងន់​ទោស​រហូត​ដល់​ឆ្នំា ២០១៦ ទើប​អាច​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​បាន។

អ្វី​ជា​ការ​កត់សម្គាល់ ការ​កាត់ទោស​ជនជាតិ​អូស្រ្តាលី​នារី​ករប៊ី​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆំាង​យ៉ាង​ផុសផុល​ពី​ប្រជាជន​ទូទៅ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ខុស​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឥណ្ឌូណេស៊ី ប្រជាជន​អូស្រា្តលី​ទូទៅ​មិន​ដែល​បាន​ចាត់​ទុក​នារី​ករប៊ី​ថា ជា​ជនរងគ្រោះ​ពិត​ប្រាកដ​ទេ តែ​ជា​អ្នក​ដែល​បាន​ទទួល​ទោស​ដោយ​អយុត្តិធម៌ និង​អំពើពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ