អានតួអត្ថបទ
កម្ពុជា

សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ផ្តើម​ស៊ើបអង្កេត​លើ​សំណុំរឿង​០០៤

នៅថ្ងៃពុធនេះ ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត បានទទួល​នូវ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​​ស៊ើបសួរ​បន្ថែម ទាក់ទង​នឹង​ការ​ស៊ើបសួរ​បន្ថែម នៅក្នុង​សំណុំរឿង ០០៤​។ ដីកា​នោះ ធ្វើ​ឡើង​ ដោយ​សហ​ចៅ​ក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី សញ្ជាតិ​អាមេរិក ដែល​ទើបតែ​ចូលកាន់​តំណែង​ លោក ម៉ាក ប្រាយអ៊ិន ហាម៉ុន ( Mark Brian Harmon )។​

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីប្រកាស ចុះថ្ងៃទី១៩ធ្នូ ស្របតាម​វិធាន​ផ្ទៃក្នុង ២១(១)(​គ​) សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ សូម​ចេញផ្សាយ​ព័ត៌មាន  អំពី​ទីតាំង​​ឧក្រិដ្ឋកម្ម​មួយចំនួន ​ស្ថិតនៅក្រោម​ការ​ស៊ើបសួរ ​នៅក្នុង​សំណុំរឿង ០០៤ ដែលរួមមាននៅខេត្តបាត់ដំបង​ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

សេចក្តីប្រកាស ក៏បានអំពាវនាវដល់សាក្សី​ ឬ​ជនរងគ្រោះ​ណា ដែលមាន​ព័ត៌មាន​​ទាក់​ទង​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម​ទាំងនោះ អាចទាក់ទង​អង្គភាព​គាំពារ​ជន​រងគ្រោះ​ របស់សាលាក្តីខ្មែរក្រហម ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ភ័ស្តុតាង និង​លក្ខខណ្ឌ ដែល​អាចដាក់​ពាក្យ​ ធ្វើ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​។

ជាការកត់សម្គាល់ សំណុំរឿង០០៤ ក៏ដូចជាសំណុំរឿង០០៣ គឺភាគីជាតិ មិនយល់ស្របឲ្យ​ដំណើរ​ការ​ឡើយ។ តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ២ រូបមកហើយ បានព្យាយាម​គាស់កកាយ ហើយទីបំផុត ចៅក្រម​​អន្តរជាតិ ដែលមកពីប្រទេសបារាំង និងអាល្លឺម៉ង់ ត្រូវលាលែង​ពី​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ