អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​​សឹក​​ថៃ​​ហាមឃាត់​​ល្បែង​​វីដេអូហ្គេម​​បែប​​ផ្តាច់ការ

របប​សឹក​ថៃ​បាន​ចេញ​បម្រាម​ហាមឃាត់មិន​ឱ្យ​​ធ្វើ​ចរាចរណ៍​លក់​​វីដេអូហ្គេម ដែល​និយាយ​អំពី​របប​ផ្តាច់​ការ​ នៅលើ​កោះ​សប្បនិម្មិតមួយ មាន​ព្រះ​អាទិត្យ​រះ​ចែង​ចាំង ​មាន​ឆ្នេរខ្សាច់ស​ល្អ​​ប្រណិត តែ​មាន​របប​នយោបាយ​ពុក​រលួយ។ តាម​រយៈ​វីដេអូ​ហ្គេម​នេះ អ្នក​លេង​អាចស្រមៃ​​ស្ថាបនា​ជាតិ​ ​និងរដ្ឋាភិបាលមួយ ដោយ​អាច​ជ្រើស​រើស​​ប្រព័ន្ធ​នយោបាយ​​ដឹកនាំ​ប្រទេស​ តាមការ​ចូល​ចិត្ត​ទៀត។

វីដេអូហ្គេម​Tropico 5
វីដេអូហ្គេម​Tropico 5 DR
ផ្សាយពាណិជ្ជកម្ម

« បង្កើត​សង្គម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ ថ្នាក់​ដឹកនាំ​ស្តាប់​ និង​ពិចារណា​សំឡេង​ពលរដ្ឋ ឬ​ស្ថាបនា​ជាតិ​មួយ​ តាម​ក្តី​ស្រមៃ ប្រែក្លាយ​អណ្តូង​រ៉ែ​មាស ទៅ​ជា​ធនាគារ​​នៅ​ប្រទេស​ស្វីស… ដែន​ដី​កោះ​ដែលមានឆ្នេរ​ស​ក្បុស​ ជា​កន្លែង​ដ៏​ប្រសើរ​បំផុត​សម្រាប់​សម្រេច​​បំណង​​នយោបាយ ឬ​ ​ក្តី​ស្រមៃ​គ្រប់​ប្រភេទ​ » នេះ​គឺ​ជា​អ្វី​ដែល​មាន​សង្ខេប​ពន្យល់​ ក្នុង​វិបសៃត៍​វីដេអូហ្គេម។

 
ផលិត​ដោយ​ជនជាតិ​ប៊ុលហ្ការី Tropico 5 មិន​អាច​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​បាន​ឡើយ ! ក្រសួង​វប្បធម៌​ថៃ​ទើប​បាន​ផ្ញើ​លិខិត​ហាមប្រាម​​​ទៅ​កាន់​ក្រុមហ៊ុន​ចែក​ចាយ​ល្បែង​វីដេអូ​ហ្គេម New Era Interactive Media ដែល​បាន​សម្តែង​ការ ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។ បើ​​អ្នកទទួល​ខុស​ត្រូវ​ផ្នែកទីផ្សារ អ្នកលេង​អាច​ដើរ​តួនាទី​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ និង​អាច​ជ្រើស​រើស​ប្រព័ន្ធ​ដឹកនាំ​​រដ្ឋ​ស្រេច​នឹង​ចិត្ត ប៉ុន្តែ​លោក​ស្រី នង​លក្ខ សាហាវត្ថាណាពុង មិន​បាន​បញ្ជាក់​អំពី​ វគ្គ​ដែល​របប​សឹក​បន្ទោស​ឡើយ។

តាំង​ពីមាន​​រដ្ឋ​ប្រហារ​​ថ្ងៃ​ទី ២២​ឧសភា​មក របប​សឹក​ថៃ បាន​ព្យួរ​ចោល​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​ច្រាន​ចោល​ការ​បោះឆ្នោត​មុន​ដំណាច់​ឆ្នាំ២០១៥ និង​កំរិត​សេរីភាព​បុគ្គល​យ៉ាង​តឹង​តែង​បំផុត ហាម​ឃាត់​​​បាតុកម្ម​ និង​ត្រួត​ពិនិត្យ​ខ្លឹមសារ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន។ របប​ដឹកនាំ​ថៃ​បច្ចុប្បន្ន​យក​លេស​ឡើង​កាន់​អំណាច​ដោយ​កម្លាំង​បាយ​ ថា​ដើម្បី​បិទ​បញ្ចប់​ចលនា​បាតុកម្ម​មរណៈ​៧​ខែ​នៅ​ក្រុង​បាងកក​ ប្រឆាំងនឹង​រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់។ ​តែ​​​អ្នក​ខ្លះ​ទៀត បាន​ចោទ​ពួក​យោធា​ ថា​បាន​ ​យក​ចំណេញ​ពី​ចលនា​បាតុកម្ម​ សម្រាប់​បោស​សម្អាត​ឥទ្ធិពល​របស់​ត្រកូល​ថាក់ស៊ីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ