អានតួអត្ថបទ
កម្ពុជា-អាស៊ាន-អឺរ៉ុប

លោកនាយក​​​រដ្ឋមន្ត្រី​​ ហ៊ុន សែន ​ជំរុញ​​អាស៊ាន​​និង​​សហភាព​​អឺរ៉ុប​​ឲ្យ​ពន្លឿន​​កិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរី​​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជំរុញ​អាស៊ាន​និង​សហភាព​អឺរ៉ុប​អោយ​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។ ​សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូពាណិជ្ជកម្ម​ទី២​របស់​អាស៊ាន​រីឯ​អាស៊ាន​វិញ​គឺ​ជា​ដៃគូពាណិជ្ជកម្ម​ទី៥​របស់​សហភាព​អឺរ៉ុប។ តំបន់​អាស៊ាន​មាន​ចំនួន​ប្រជាជន​ជិត​៦០០លាន​នាក់​រីឯ​សហភាពអឺរ៉ុប​មាន​ចំនួន​ប្រជាជន​៥០០លាន​នាក់។ ​ប្រសិន​បើគេ​និយាយ​ពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​អាស៊ាន​វិញ ​គឺ​មាន​ប្រទេស​ចិន ​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន​និង​សហរដ្ឋអាមេរិក។

​អាស៊ាន​និង​សហភាព​អឺរ៉ុប​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី
​អាស៊ាន​និង​សហភាព​អឺរ៉ុប​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

អ្នកជំនួញ​និង​អ្នក​នយោបាយ​ជាច្រើន​រយ​នាក់​ពី​តំបន់​អាស៊ាន​និងតំបន់​អឺរ៉ូ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម​អាស៊ាន​-អឺរ៉ុប​នៅ​ថ្ងៃ​អាទិត្យនេះ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ ​លោក ស៊ូរិន ពិត​ស៊ូវណ្ណ ​អគ្គលេខាធិការ​អាស៊ាន ​លោក ការ៉ែល ដឺ ហ្គុច ​តំណាង​សហភាព​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​និង​លោក ចម ប្រសិទ្ធិ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដ៏​មាន​សារៈ​សំខាន់​នេះ។ ​ថ្លែង​ទៅកាន់​ឥស្សរជន​ចូលរួម​ពី​តំបន់​អាស៊ាន​និង​ពី​តំបន់​អឺរ៉ូ​កាល​ពី​ព្រឹកមិញ ​លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​អាស៊ាន​បាន​ជំរុញ​អោយ​អាស៊ាន​និង​សហភាពអឺរ៉ុប​ពន្លឿន​ការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​និង​យន្តការ​ស្ថាប័ន​នានា​អោយ​បាន​សមស្រប​សម្រាប់​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​និង​អឺរ៉ុប។

តំបន់​អាស៊ាន​និង​អឺរ៉ុប​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​រឹត​ចំណង​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ ​សហភាព​អឺរ៉ុប​គឺ​ជាដៃ​គូពាណិជ្ជកម្ម​ទី​២​របស់​អាស៊ាន​រីឯ​អាស៊ាន​វិញ​គឺ​ជាដៃ​គូ
ពាណិជ្ជកម្ម​ទី៥​របស់​សហភាព​អឺរ៉ុប។ ​សហភាព​អឺរ៉ុប​គឺ​ជា​ប្រភព​នៃ​ការ​វិនិយោគ​ផ្ទាល់​ដ៏​ធំ​របស់​តំបន់​អាស៊ាន។ ​កាល​ពី​ឆ្នាំ​២០១០​កន្លងមក​ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​មាន​តម្លៃ​ជាង​២០០​ពាន់លាន​ដុល្លារ​អាមេរិក។

សហភាពអឺរ៉ុប​មាន​សមាជិក​ចំនួន​២៧ប្រទេស​រីឯ​អាស៊ាន​មាន​សមាជិក​តែ​១០​ប្រទេស​ប៉ុណ្ណោះ។ ​ប៉ុន្តែ​តំបន់​អាស៊ាន​មាន​ចំនួន​ប្រជាជន​ជិត​៦០០លាន​នាក់​រីឯ​សហភាពអឺរ៉ុប​មាន​ចំនួន​ប្រជាជន​៥០០លាន​នាក់។ ​ប្រសិន​បើគេ​និយាយ​ពី​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​អាស៊ាន​វិញ ​គឺ​មាន​ប្រទេស​ចិន ​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន​និង​សហរដ្ឋអាមេរិក។ លោក ​ស្តេហ្វានណូ ​ប៉ូលី​ តំណាង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន-អឺរ៉ុប ​បាន​និយាយ​ថា​ ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ាន​នឹង​អាច​ទាញ​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សមាហរ័ណកម្ម​តំបន់​អាស៊ាន​ទៅ​កាន់​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ