អានតួអត្ថបទ
លីទុយអានី-រុស្ស៊ី

លីទុយអានី៖​ រុស្ស៊ី​ព្យាយាម​លួចស្តាប់​ការ​សន្ទនា​របស់​ប្រធានាធិបតី​លីទុយអានី​

អយ្យការ​​​លីទុយអានី​បាន​ប្រកាស​នៅថ្ងៃសុក្រ​១កក្កដានេះ ពី​ការប៉ុនប៉ងរបស់​ចារកិច្ច​រុស្ស៊ី​ម្នាក់ ដើម្បី​អាច​​​លួចស្តាប់​ការសន្ទនា​របស់​ប្រធានាធិបតី​លី​ទុយអានី។ ការប្រកាស​ចោទ​ប្រកាន់​ទៅលើ​​រុស្ស៊ី​នេះ ធ្វើឡើង​ចំពេល​អង្គការ​អូតង់​ត្រូវ​រៀបចំ​​កិច្ចប្រជុំ​​​នៅ​ក្រុង​វ៉ាសូវី ជាង​១​សប្តាហ៍ទៀត​ ដើម្បី​អនុម័ត​​វិធានការ​​ពង្រឹង​​កងទ័ព​ ​នៅ​អឺរ៉ុបខាងកើត។

ប្រធានាធិបតី​លីទុយអានី ​លោកស្រី Dalia Grybauskaité
ប្រធានាធិបតី​លីទុយអានី ​លោកស្រី Dalia Grybauskaité (Source: www.europarl.europa.eu)
ផ្សាយពាណិជ្ជកម្ម

យោងតាម​អយ្យការ​លីទុយអានី ដើម្បី​អាច​ស្តាប់​ការ​សន្ទនា​របស់​ប្រធានាធិបតី​លីទុយអានី​​ បុរស​ចារកិច្ច​រុស្ស៊ី​បាន​ព្យាយាម​ជ្រើសរើស​បុគ្គលិក​ច្រើននាក់ ជា​មន្ត្រីទទួលខុសត្រូវ​​ផ្នែក​សន្តិសុខ​​របស់​​លីទុយអានី។ ចារកិច្ច​រុស្ស៊ី​ចង់​ដាក់​ឧបករណ៍​ស្តាប់សំលេង​ពិសេស​ នៅ​ក្នុង​ផ្ទះ និងនៅ​តាម​​កន្លែង​ធ្វើការ​ច្រើន​កន្លែង​ របស់​ប្រធានាធិបតី​លីទុយអានី គឺ​លោកស្រី ដាលីយ៉ា គ្រីបូស្កែតតេ Dalia Grybauskaité។

បុរស​​ចារកិច្ច​រុស្ស៊ី ត្រូវបាន​ឃុំខ្លួន​តាំង​ពី​ខែមេសា ឆ្នាំ២០១៥​។ គាត់​​​ជាប់ពិរុទ្ធ​ពីបទ​ធ្វើ​ចារកិច្ច បន្លំ​ឯកសារ និង​ចូលក្នុង​ទឹកដី​លីទុយអានី​ដោយ​ខុសច្បាប់។ គួរបញ្ជាក់​ថា លីទុយអានី​​​ជា​សមាជិក​សហភាព​​អឺរ៉ុប​ ហើយ​ក៏ជា​​សមាជិក​​អង្គការ​អូតង់ដែរ។

ការ​ប្រកាស​របស់​អាជ្ញាធរ​លីទុយអានីស្តីពី​​ការ​ប៉ុនប៉ងចារកិច្ច​​​របស់​ក្រុងម៉ូស្គូ ចំពេល​ដែល​រុស្ស៊ី​និង​សហភាព​អឺរ៉ុប​កំពុង​តានតឹង​នឹងគ្នា។ ហើយ​ក៏ជា​ការសំដែង​ការ​​គាំទ្រដល់​​​អង្គការ​អូតង់​​ ប្រឈម​នឹង​រុស្ស៊ីដែរ។ ​

លោកពូទីន​ទើប​នឹង​ចោទអង្គការ​អូតង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អូតង់​ចង់​រុញអោយ​រុស្ស៊ី​ចូលរួម​​ប្រកួត​ប្រជែង​គ្រឿងសព្វាវុធ និង​ចង់​ផ្តាច់​តុល្យភាព​យោធា​​​ដែល​ចូលជាធរមាន​នៅ​អឹរ៉ុប ក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត។

ដោយឡែក​ លីទុយអានី​ក៏ធ្លាប់​ធ្វើចារកិច្ច​លើ​រុស្ស៊ី​ដូចគ្នា។ ជាក់ស្តែង កាលពី​​ដើមឆ្នាំ២០១៦​នេះ ​រុស្ស៊ី​​បាន​​​ដាក់ទោស​ ​ពលរដ្ឋ​លីទុយអានី​២រូបជាប់ចោទ​ពី​បទ​ចារកិច្ច ​​អោយជាប់​គុក​ជាង​១០ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ