អានតួអត្ថបទ
តួកគី​

មហាបាតុកម្ម​នៅតួកគី​ប្រឆាំង​រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃ១៥​កក្កដា​​

ល្ងាច​​ថ្ងៃអាទិត្យ​នេះ ប្រជាជន​តួកគី​រាប់លាន​នាក់​​ត្រៀម​ធ្វើ​មហាបាតុកម្ម ​នៅ​ក្រុងអ៊ីស្តង់ប៊ូល ​​ប្រឆាំង​​រដ្ឋប្រហារ​មិនបាន​សម្រេច​ កាលពី​ថ្ងៃ​១៥កក្កដា កន្លងទៅ។ អាជ្ញាធរ​បានរៀបចំ​អោយ​មានមធ្យោបាយ​ធ្វើដំណើរ​ឥត​គិតថ្លៃ​​ដល់​ពលរដ្ឋ​ គ្រប់រូប ដែល​ចូលរួម​បាតុកម្ម។ ​ប្រធានាធិបតី​​អ៊ែរដូហ្កាន​បាន​អញ្ជើញ​បក្សប្រឆាំង​​​ជាតិជ្រុលនិយម​ដែល​ គាំទ្រ​រូបលោក អោយចូលរួ​មមហា​បាតុកម្ម​នេះដែរ។

ក្រោយ​មាន​​រដ្ឋប្រហារ​១៥កក្កដា ប្រជាជន​តួកគី​នាំគ្នា​បាតុកម្ម រាល់ថ្ងៃ ​ដើម្បី​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ គាំទ្រ​លោក​អ៊ែរដូហ្កាន។
ក្រោយ​មាន​​រដ្ឋប្រហារ​១៥កក្កដា ប្រជាជន​តួកគី​នាំគ្នា​បាតុកម្ម រាល់ថ្ងៃ ​ដើម្បី​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ គាំទ្រ​លោក​អ៊ែរដូហ្កាន។ BULENT KILIC / AFP
ផ្សាយពាណិជ្ជកម្ម

មហា​បាតុកម្ម​​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ តាម​ការអំពាវនាវ​របស់​ប្រធានាធិបតី​អ៊ែរដូហ្កាន ​នៅ​ទីលាន​យេនីកាពី ​​មាត់សមុទ្រ​ម៉ាម៉ារ៉ា ​​នៅ​ភាគខាង​លិច​ក្រុង​អ៊ីស្តង់ប៊ូល។ ទិសដៅ​ចំបង​នៃ​បាតុកម្ម​ គឺដើម្បី​ប្រឆាំង​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ថ្ងៃ​១៥កក្កដា ប្រឆាំង​នឹង​លោក​ហ្វេទូឡា ហ្គូឡេន ដែល​រងការចោទ​ប្រកាន់​ថា ជា​មេក្លោង​រដ្ឋប្រហារ។

ប្រធានាធិបតី​អ៊ែរដូហ្កាន ចង់​អោយ​ប្រជាជនបាតុកម្ម​​​បង្ហាញ​ការគាំទ្រ​ ដល់​​រដ្ឋាភិបាល​លោក ដែល​កើតចេញ​ពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ។ ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ជួយ​អោយ​ប្រជាជន​ក្រីក្រ​បាន​មកបាតុកម្ម​នឹងគេ នៅថ្ងៃ​អាទិត្យ​នេះ​ដែរ ​អាជ្ញាធរ​បាន​រៀបចំអោយ​​​​មាន​មធ្យោបាយ​ធ្វើដំណើរ​ឥតគិតថ្លៃ និង​បាយទឹក សម្រាប់​​​​ប្រជាជន​គ្រប់រូប​​។

រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃ១៥កក្កដា​កន្លងទៅ បាន​សម្លាប់​មនុស្ស​ជាង​២៣០នាក់ ​ធ្វើអោយ​រដ្ឋាភិបាល​ ​​ដែល​កើតចេញ​ពីការ​បោះឆ្នោត​ ពិបាក​នឹង​ទទួលយក​។ សូម្បីតែ​បក្ស​ប្រឆាំង​ក៏មិនពេញចិត្ត​នឹង​រដ្ឋប្រហារ​ដែរ បើទោះ​ជា​គេមិនគាំទ្រ​លោក​អ៊ែរដូហ្កាន​ក៏ដោយចុះ។ តួកគី​ធ្លាប់​រង​ការប៉ុនប៉ង​រដ្ឋ​ប្រហារ​ចុងក្រោយគេ នៅ​ឆ្នាំ១៩៨០។ ក្រោយ​រដ្ឋប្រហារ​ ថ្ងៃ​១៥កក្កដា​កន្លងទៅ​ ​ទាហាន​ រដ្ឋអាជ្ញា​ មន្ត្រី​គ្រប់ជាន់ថ្នាក់ ​ជាង​៦ម៉ឺននាក់ ត្រូវបាន​ចាប់ខ្លួន ដកតំណែង រឺ​ក៏​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ផ្លូវច្បាប់។

តាំង​ពី​មាន​រដ្ឋប្រហារ​មក ៣សប្តាហ៍​មកនេះ ​រៀងរាល់​យប់​ សកម្មជន​គាំទ្រ​លោក​អ៊ែរដូហ្កាន​ ​រាប់ពាន់នាក់​បាននាំគ្នា​ចុះបាតុកម្ម​​ នៅ​ក្រុងអង់ការ៉ា និង​ក្រុង​​​អ៊ីស្តង់ប៊ូល ​សំដែង​ការ​​គាំទ្រ​ដល់​លោក​អ៊ែរដូហ្កាន៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ