អានតួអត្ថបទ
លីបង់

ចលនា Hezbollah ប្រឆាំង​នឹង​ដីកា​ចាប់​សមាជិក​៤នាក់​របស់​ខ្លួន

នៅពេលដែល​តុលាការ​ពិសេស​ទទួល​បន្ទុក​ខាង​បញ្ហា​ប្រទេស​លីបង់​បាន​ប្រគល់​ ​កាល​ពីថ្ងៃទី ៣០ មិថុនា សារលិខិត​ចោទប្រកាន់​សមាជិក​៤នាក់​នៃចលនា​ Hezbollah នៅក្នុងការ​ស៊ើបអង្កេត​ ស្តីពីឃាតកម្ម​ទៅលើ​រូបលោក​អតីត​នាយករដ្ឋមន្ត្រី Rafic Hariri នៅ​ឆ្នាំ ២០០៥ លោក Hassan Nasrallah ប្រធាន​គណបក្ស Chiite Hezbollah នេះ បានបញ្ចេញ​ប្រតិកម្ម​តបត​ទៅវិញ​យ៉ាងខ្លាំង។ សំរាប់គាត់ គេមិនត្រូវឲ្យ​តុលាការ​ដែលជា​ឧបករណ៍​ប្រើប្រាស់​​របស់​ពួកអាមេរិក និងពួក​អ៊ីស្រាអែល​វិនិច្ឆ័យ​កាត់ទោស​សមាជិក​គណបក្ស​​របស់ គាត់​ ដែល​ត្រូវ​ជាប់ចោទ​ដោយ​ដីកា​ចាប់ខ្លួន​ជាអន្តរជាតិ​នោះទេ។សូមអញ្ជើញ​ស្តាប់​សេចក្តី​រាយការណ៍​របស់ Paul khalifeh អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វិទ្យុ RFIប្រចាំ​ទីក្រុង Beyrouth ដែល​ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា។

លោក Hassan Nasrallah ប្រធាន​គណបក្ស Chiite Hezbollah
លោក Hassan Nasrallah ប្រធាន​គណបក្ស Chiite Hezbollah (Photo : Reuters)
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ