អានតួអត្ថបទ
យេម៉ែន

ប្រធានាធិបតី​​​យេម៉ែន​​​បានចុះ​ហត្ថលេខា​​​លើកិច្ច​ព្រមព្រៀង​​​សាង​ផ្ទេរ​​​អំណាច​​​

ប្រធានាធិបតី​យេម៉ែន​ Ali Abdallah Saleh បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃពុធ​ទី២៣​វិច្ឆិកា​ឆ្នាំ២០១១​នៅ​ទីក្រុងRyad ​លើ​កិច្ច​ព្រមព្រៀង​សាងផ្ទេរ​អំណាច។​ ហើយ​អ្នកតំណាង​នៃ​គណបក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង​ក៏​បាន​គ្រោង​ផងដែរ​ឲ្យ​ឲ្យ​ប្រធានាធិបតី​យេម៉ែន​ Ali Abdallah Saleh​ ចាកចេញ​ពី​មុខតំណែង​ក្នុង​រយៈកាល​បីខែ។

ប្រធានាធិបតី​​យេម៉ែន​​ Ali Abdallah Saleh​ ​
ប្រធានាធិបតី​​យេម៉ែន​​ Ali Abdallah Saleh​ ​ Reuters
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​៦ប្រទេស​នៃ​តំបន់​ឈូង​សមុទ្រ​ពែស​សម្រេច​បាន​ដូច​បំណង​នូវ​កិច្ចព្រមព្រៀង​សាងផ្ទេរ​អំណាច​ ​ ក្រោយពី​មាន​ការ​ប្តូរប្រែ​ជំហរ​ជាច្រើនលើក​ច្រើន​សារ​ដោយ​ប្រធានាធិបតី​យេម៉ែន​ Ali Abdallah Saleh ។

 
គួរកត់​សម្គាល់ថា​ ​ នៅក្នុង​កិច្ចព្រមព្រៀង​សាងផ្ទេរ​អំណាច​នោះ​ ​ មាន​ចែង​ពី​ការ​ទទួល​បាន​អភ័យឯកសិទ្ធិ​ដោយ​ប្រធានាធិបតី​យេម៉ែន​ Ali Abdallah Saleh​ និង​គ្រួសារ​។​ ហើយ​ក៏​មាន​គ្រោង​ផងដែរ​ថា​ ​ ​ Ali Abdallah Saleh​ នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​កិត្តិយស​សម្រាប់​រយៈកាល​បីខែ។

ដូច្នេះ​ អំណាច​បណ្តោះ​អាសន្ន​ត្រូវ​ធ្លាក់​ទៅ​ក្នុងដៃ​របស់​លោក​ Mansour Hadi ​អនុ​ប្រធានា​ធិបតី​​យេម៉ែន​ដែល​បាន​កាន់កាប់​អំណាច​អស់រយៈ​ពេល​១៧ឆ្នាំ​មកហើយ។​ លោក​ Mansour Hadi ​ត្រូវ​រៀបចំ​ឲ្យ​មាន​ រដ្ឋាភិបាល​​រួបរូមជាតិ​មួយ ​ ​ហើយនិង​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ជ្រើស​​តាំង​ប្រធានាធីបតី​ក្នុង​រយៈពេល​បីខែ​ខាងមុខនេះ។

ទាំងនេះ​បាន​សេចក្តីថា​ ​ ​ Ali Abdallah Saleh​ ទើបនឹង​ បាន​បិទ​បញ្ចប់​ការ​កាន់កាប់​អំណាច​តែ​ម្នាក់ឯង​អស់​រយៈកាល​៣៣ឆ្នាំ​ ​ ហើយនិង​ការ​ងើបបះបោរ​ដ៏​ហិង្សា​ដែលមាន​រយៈពេល​ដប់ខែ។​ ក៏​ប៉ុន្តែ​យុវបាតុករ​យេម៉ែន​ដែលបាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​សាណា​ដប់ខែ​មកហើយនោះ​ ​ ពុំព្រម​ទទួល​យក​កិច្ចព្រមព្រៀង​សាងផ្ទេរ​អំណាច​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​រីយ៉ាដ​ឡើយ​ ​ ពូកគេ​ទាមទារ​ឲ្យ​ Ali Abdallah Saleh​ ចាកចេញ​ពី​អំណាច​ដោយ​គ្មាន​បង្អង់​ ​ ហើយ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​វិច្ឆកា​ឆ្នាំ២០១១​នេះទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ