អានតួអត្ថបទ
អេហ្ស៊ីប

Human Right Watch ជំរុញឲ្យអេហ្ស៊ីបការពារក្រុមអ្នកកាន់សាសនាគ្រិស្ត

ក្រុម​អ្នក​​​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​ Human R​ight Watch នៅ​ថ្ងៃ​ព្រហស្បតិ៏​ទី ២២ ខែ​សីហា នេះ បាន​ជំរុញ​ឲ្យ​​មាន​ការ​ការ​ពារ​ចំពោះ​​ការ​វាយ​ប្រហារ​ណា​មួយ​ដែល​អាច​នឹងកើត​មាន​ចំពោះ​ក្រុម​អ្នក​កាន់​សាសនាគ្រឹស្ត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ ជាមួយ​គ្នា​នោះ​ពូក​គេ​ក៏​បាន​ស្នើរ​សុំ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ក្រុម​ភារតឥស្លាម​បញ្ឃប់​ការ​ញុះ​ញង់​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា។

និមិត្ត​សញ្ញា​នៃ អង្គការ​ Human Right Watch
និមិត្ត​សញ្ញា​នៃ អង្គការ​ Human Right Watch
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​​​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​ Human Right Watch បាន​និយាយ​ថា ប្រទេស​អេហ្ស៊ីប​មិន​បាន​ការពារ​ក្រុម​អ្នក​កាន់​សាសនា​ដទៃ​នៅ​ក្នុង​ប្រទេស​នេះឡើយ បន្ទាប់​ពី​ជម្លោះ​រវាង​ក្រុម​​ភាតរឥស្លាម​ បាន​​ផ្ទុះ​​ឡើង​ជាមួយ​ក្រុមយោធាកន្លង​មក។ ក្រុម​នេះ​បាន​និយាយ​ថា ពួកគេ​បាន​ទទួល​​​ឯក​សារ​​​ថា មាន​វិហា​គ្រិស្ត​ចំនួន​៤២ ត្រូវ​បាន​រង​ការ​វាយ​ប្រហារ និង​មាន​អ្នក​កាន់​សាសនា​​គ្រិស្ត​​១២​នាក់​នៅ​ក្នុង​ទីនោះ​ផង​ដែរ។ ពួក​គេ​បាន​បន្ត​ថា​មាន​ផ្ទះ សាលា​រៀន​​និង​​ស្ថាប័ន​​អ្នក​​កាន់​​សាសនា​គ្រិស្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ត្រូវ​បាន​ទទួល​ការ​គម្រាម​កំហែង​ផង​ដែរ។

 
ជាមួយ​គ្នា​​នោះ ពូក​គេ​ក៏​បាន បញ្ជាក់​ថា មាន​​អ្នក​កាន់​​សាសនា​ចំម្រុះ​៤នាក់​ត្រូវ​បាន​សម្លាប់ ដោយ​៣នាក់​ជាអ្នក​កាន់​សាសនា​គ្រិស្ត​ និង​ម្នាក់​ជា​អ្នក​កាន់​សាសនា​ម៉ូស្លីម។

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធមនុស្ស​និយាយ​ទៀត​ថា អាជ្ញាធរ​មិន​បាន​ការពារ​គ្រិស្តសា​និក​ឡើយ ដូច្នេះ​​ទើប​​ធ្វើ​​ឲ្យ​​មាន​​ចំនួន​អ្នក​ស្លាប់​ដូចនេះ។​ ពួក​គេ​ក៏​បាន​និយាយ​ថា​ក្រុម​ភាតរឥស្លាម ដែល​​​រួម​​​មាន​​​ទាំង​ ​​ម​ហា​ម៉ាត់​ ម័​រ​​ស៊ី ​​ផង​​នោះ​ មិន​​បាន​ធ្វើ​ខ្លួន​ត្រឹម​ត្រូវ​សម្រាប់​ការ​ពារ​អំ​ពើ​ហិង្សា​​នេះ​ទេ​។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប មិន​មែន​មាន​ត្រឹម​តែ​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​គ្រិស្ត​​ប៉ុណ្ណោះ​​ទេ គឺ​​មាន​​ទាំង​​អ្នក​​កាន់​​សាសនា​​ផ្សេងៗ​​ជា​ច្រើន​​ផង​​ដែរ ហើយ​ពួក​គេ​ក៏​កំពុង​តែ​រង​​ទុក្ខ​វេទនា​​ជាមួយ​​នឹង​​អំពើ​​ហិង្សា​ក្នុង​ប្រទេស​នេះ​ទៀតផង។

ស្ថាន​ការណ៏​​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប បាន​ចាប់​ផ្តើម​មាន​ភាព​ធ្ងន់​ធ្ងរ​ចាប់​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា ហើយ​ការ​ធ្ងន់​ធ្ងរ​រហូរ​ដល់​មាន​អ្នក​កាន់​សាសនា​មួយ​ចំនួន​បាន​ស្លាប់​នេះ គឺ​បាន​ចាប់​ផ្តើម​ធ្ងន់​ធ្ងរ​តាំងពី​ថ្ងៃ​ទី​១៤​ខែ​សីហា​នេះ។ មក​ដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​តវ៉ា​នឹង​ក្រុម​យោធា​​បច្ចុ​ប្បន្ន​ មាន​​ចំនួន​​កាន់​​តែ​​ច្រើនឡើងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ