អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖​ភេរវកម្ម​នៅ​តេឡាវី​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៥នាក់

នៅ​យប់​ថ្ងៃ​ពុធ ទី៨ មិថុនា​វេលា​ម៉ោង ៩ និង ៣០នាទី មាន​យុវជន​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន​ពីរ​នាក់​បាន​បាញ់រះ​ទៅ​លើ​មនុស្ស​ដែល​កំពុង​អង្គុយ​ស្រស់ស្រូប​អាហារ និង​ភេសជ្ជៈ​នៅ​សំយ៉ាប​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង​តេឡាវី ប្រទេស​អ៊ីស្រាអែល។ ឧប្បត្តិហេតុ​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤នាក់ និង​របួស ៥នាក់​ផ្សេង​ទៀត។ ភ្លាមៗ កម្លាំង​ប៉ូលិស​អ៊ីស្រាអែល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ស្ទាក់​ចាប់​បាន​ជនដៃដល់​ប៉ាឡេស្ទីន​ទាំង​ពីរ​នាក់។ វិធានការ​បន្ទាន់​ថ្ងៃ​នេះ អ៊ីស្រាអែល​បាន​ផ្អាក​ការ​ផ្តល់​លិខិត​អនុញ្ញាត​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ក្នុង​រយៈពេល​ពិធី​តម​អាហារ។

អ៊ីស្រាអែល៖​ភេរវកម្ម​នៅ​តេឡាវី​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៥នាក់
អ៊ីស្រាអែល៖​ភេរវកម្ម​នៅ​តេឡាវី​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៥នាក់ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

វិធានការ​ជា​បន្ទាន់​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន ៨៣ ០០០នាក់ ពិសេស​អ្នករស់នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សេរ៉ុយសាឡិម​ខាង​កើត​ក្នុង​រយៈពេល​ពិធី​តម​អាហារ​របស់​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ចូល​ទឹកដី​អ៊ីស្រាអែល​ដើម្បី​ទៅ​លេង និង​សួរសុខទុក្ខ​ក្រុមគ្រួសារ។ ទន្ទឹម​គ្នា​នេះ អ៊ីស្រាអែល​ក៏​បាន​សម្រេច​ចិត្ត​ផ្អាប់​ទុក​មួយ​រយៈ​នូវ​រាល់​ពាក្យ​សុំ​របស់​ប្រជាជន​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្គាហ្សា​ដែល​ចង់​ធ្វើ​​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សេរ៉ុយសាឡិម​ខាង​កើត​ក្នុង​រយៈពេល​ពិធី​តម​អាហារ។

សូម​ជម្រាប​ជូន​ថា តំបន់​ហ្គាហ្សា​ជា​ដែនដី​របស់​ប៉ាឡេស្ទីន តែ​កំពុង​ស្ថិត​ក្រោម​ការ​បិទខ្ទប់​របស់​ទាហាន​អ៊ីសា្រអែល ហើយ​ការ​ចេញ ចូល​តំបន់​នោះ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អ៊ីស្រាអែល​ជា​មុន​សិន។ តាម​ទំនៀមទម្លាប់​ប្រពៃណី ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​តែងតែ​បាន​ដាក់​ពាក្យ​សុំ​ពី​អ៊ីសា្រអែល​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សូត្រធម៌ បន់ស្រន់​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិមខាងកើត​ក្នុង​រយៈពេល​ពិធី​តម​អាហារ។

វិធានការ​ចាស់ដៃ​ភ្លាមៗ​របស់​អ៊ីស្រាអែល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​យុវជន​ប៉ាឡេស្ទីន​ប្រដាប់​អាវុធ​ចំនួន​ពីរ​នាក់​បាន​បើក​ការ​បាញ់រះ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​អង្គុយ​ស្រស់ស្រូប​អាហារ​នៅ​សំយ៉ាប​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​តេឡាវី។ ឧប្បត្តិហេតុ​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤នាក់ និង​របួស ៥នាក់​ផ្សេង​ទៀត ហើយ​ជនដៃដល់​ប៉ាឡេស្ទីន​ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន។ ជា​រឿយៗ តែង​តែ​មាន​ព្រឹត្តិការណ៍​វាយប្រហារ​ក្នុង​ទឹកដី​អ៊ីស្រាអែល​ពី​សំណាក់​ប៉ាឡេស្ទីន តែ​ការ​វាយប្រហារ​លើក​នេះ​ជា​លើកទី១ គិត​តាំង​ខែ​តុលាការ​កន្លង​ទៅ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​អ៊ីស្រាអែល​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ