អានតួអត្ថបទ

អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ ចាប់​ខ្លួន​សកម្មជន​គាំ​ទ្រ​សិទិ្ធ​ស្ត្រី មុន​ពេល​ដក​បម្រាម​លើ​ការ​បើក​បរ​ដោយ​ស្ត្រី

នា​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ចាប់​ខ្លួន​សកម្ម​ជន​គាំទ្រ​សិទិ្ធ​ស្ត្រី​ដ៏​លេច​ធ្លោ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​ពីរ​នាក់​។ ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​រយៈ​ពេល​ប្រមាណ​តែ​១​ខែ​ប៉ុណ្ណោះ​ នៅ​មុន​ប្រទេស​អ្នក​មាន​សម្បូរ​ប្រេង​មួយ​នេះ​ ដក​ចេញ​នូវ​បម្រាម​ដ៏​តឹង​តែង​ ប្រឆាំង​នឹង​ការ​បើក​បរ​ដោយ​ស្ត្រី​ភេទ​នៅ​ក្នុង​ប្រទេស​។

ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតម្នាក់កំពុងពិនិត្យមើលរថយន្តមួយគ្រឿងនៅក្នុងបន្ទប់តាំងបង្ហាញរថយន្តដំបូងគេដែលឧទ្ទិសដល់ស្ត្រីនៅទីក្រុង Jeddah កាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៨
ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតម្នាក់កំពុងពិនិត្យមើលរថយន្តមួយគ្រឿងនៅក្នុងបន្ទប់តាំងបង្ហាញរថយន្តដំបូងគេដែលឧទ្ទិសដល់ស្ត្រីនៅទីក្រុង Jeddah កាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៨ REUTERS/Reem Baeshen
ផ្សាយពាណិជ្ជកម្ម

អាជ្ញា​ធរ​សន្តិ​សុខ​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន​ ៧​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ "ប៉ុន​ប៉ង​ធ្វើ​ឱ្យ​ខូច​សន្ដិសុខ​និង​ស្ថេរភាព​របស់​ប្រទេស​ ...និង​បំផ្លាញ​ឯកភាព​ជាតិ​"។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ក្រុម​អាជ្ញាធរ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​មនុស្ស​ទាំង៧​ នាក់​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា ​មនុស្ស​ចំនួន​ ៧ នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សកម្មជន​ការពារ​សិទ្ឋិស្រ្តី​ ហើយ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ក្នុង​នោះ​រួម​មាន​ ទំនាក់​ទំនង​ដ៏​គួរ​ឱ្យ​សង្ស័យ​ជាមួយ​បរទេស​ ដើម្បី​ធ្វើ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​។

គួរ​កត់​សម្គាល់​ថា​ ការ​បង្រ្កាប​នេះ​បាន​កើត​ឡើង​ នៅ​ចំ​ពេល​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ រៀប​ចំ​ដកចេញ​នូវ​ ការ​ដាក់​កំហឹត​ដ៏​យូរ​អង្វែង​លើ​ស្ត្រី​មិន​ឲ្យ​មាន​សិទ្ឋិ​សេរីភាព​ក្នុង​ការ​បើក​បរ​។ ការ​ដក​ចេញ​នេះ​ គ្រោង​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​២៤ ​ខែ​មិថុនា​ខាង​មុខ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ រដ្ឋាភិបាល​ទី​ក្រុង​រីយ៉ាដ​ ធ្លាប់​បាន​ព្រមាន​ផង​ដែរ​ថា​ នឹង​មិន​អនុញ្ញាត​ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​នៅ​ក្នុង​សង្គម​ ហួស​ពី​ការ​កំណត់​របស់​ខ្លួន​ឡើយ​។

ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​ខាង​លើ​ អង្គ​ការ​លើក​លែង​ទោស​អន្តរជាតិ​ បាន​ថ្កោល​ទោស​ចំពោះ​ការ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា​ជា ​"យុទ្ធនាការ​ប្រឆាំង​" ហើយ​ថា​ ការ​វភិវឌ្ឍន៍​ថ្មីៗ​នេះ​ បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​បំផុត​ សម្រាប់​អ្នក​ការពារ​សិទិ្ធ​ស្ត្រី​ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

សូម​ជម្រាប​ជូន​ថា​ អារ៉ាប៊ីសាអ៊ូឌីត​ ជា​ប្រទេស​មួយ​ដែល​ដាក់​បម្រាម​ជា​ច្រើន​លើ​ស្ត្រី ​ដោយ​តម្រូវ​ឱ្យ​ស្ត្រី​ទទួល​ការ​អនុញ្ញាត​ពី​ឪពុក​ម្តាយ​ បងប្អូ​ន​ប្រុស​ ស្វាមី​ឬ​កូន​ប្រុស​របស់​ពួកគេ​សមមុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ