អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

រាជទាយាទបេន សាលម៉ាន៖"ឃាតកម្ម​​លើ​​លោក​ខាស្ហូហ្ស៊ី ជា​ឧប្បត្តិហេតុ​ឈឺចាប់ និង​ជា​ទង្វើអាក្រក់"

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត រាជទាយាទ​បេន សាលម៉ាន​បាន​ចាត់​ទុក​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ក្នុង​ប្រទេស​តួកគី​ថា ជា​ឧប្បត្តិហេតុ​ឈឺចាប់ និង​ជា​ទង្វើអាក្រក់។ គួរ​រម្លឹក​ថា លោក​ខាស្ហូហ្ស៊ី​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​កាល​ពី​ថ្ងៃទី២ តុលា បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​ធ្វើ​ក្រដាសស្នាម​សម្រាប់​រៀបការ។ តែ​នេះ​ជា​លើកទី១ បង្អស់​ដែល​រាជទាយាទ​បេន សាលម៉ាន​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រឿង​នេះ​នា​ឳកាស​វេទិកា​សេដ្ឋកិច្ច និង​វិនិយោគ​រៀបចំ​ក្នុង​ទីក្រុង​រីយ៉ាដ។ ព្រអង្គ​បាន​អះអាង​ថា អារ៉ាប៊ីសាអូឌីទ​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​ស៊ើបអង្កេត និង​អូស ក ក្រុម​ជនដៃដល់​ទៅ​កាត់​ទោស។

រាជទាយាទ​បេន សាលម៉ាន
រាជទាយាទ​បេន សាលម៉ាន Reuters
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​បាន​កើត​មាន​ឡើង គឺ​ជា​រឿង​គួរ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ណាស់​សម្រាប់​ប្រជារាស្រ្ត​អារ៉ាប៊ីសាអូឌីត​គ្រប់រូប។ ខ្ញុំ​ចាត់​ទុក​ថា រឿងរ៉ាវ​មួយ​នេះ​ជា​រឿង​សោកសៅ​សម្រាប់​គ្រប​គ្នា​ទាំង​អស់ និង​ជា​ទង្វើ​ដ៏​អាក្រក់។ ប្រទេស​របស់​យើង​នឹង​ចាត់​វិធានការ​ស្របច្បាប់​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត និង​ចូលរួម​បំពេញ​បន្ថែម​លើ​នីតិវិធី​ដោយ​សហការណ៍​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​តួកគី។

ពិត​ណាស់​នៅ​ចុង​បញ្ចប់ យើង​នឹង​អូស ក ក្រុម ឬ​ជនដៃ​ទៅ​កាត់ទោស​នៅ​តុលា។ វា​ជា​តួនាទី​របស់​រដ្ឋាភិបាល​ទាំង​អស់​ដែល​នឹង​មាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ស្ថានភាព​ដ៏​ឈឺចាប់​មួយ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ