អានតួអត្ថបទ
ន័រវែស-ប៉ាគីស្ថាន-ឥណ្ឌា

រង្វាន់ណូបែលសន្តិភាព​ឆ្នំា ២០១៤ បាន​ប្រគល់​ឲ្យ​ជនជាតិ​ប៉ាគីស្ថាន និង​ឥណ្ឌា

នៅ​ថ្ងៃ​សុក្រ ទី១០ តុលា​នេះ គណៈកម្មាធិការ​រង្វាន់ណូបែល​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​បាន​ប្រកាស​ប្រគល់​រង្វាន់ណូបែលសន្តិភាព​សម្រាប់​ឆ្នំា ២០១៤ ឲ្យ​ទៅ​មនុស្ស​ពីរ​នាក់ គឺ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់ និង​ជនជាតិ​ឥណ្ឌា​ម្នាក់។ ជនជាតិ​ប៉ាគីស្ថាន​បាន​ទៅ​កញ្ញា​ម៉ាឡាឡា យូហ្សាសាយ​មាន​អាយុ ១៧ឆ្នំា និង​ជនជាតិ​ឥណ្ឌា​បាន​ទៅ​លោក​កៃឡាស្ហ សត្យាធី មាន​អាយុ ៦០ឆ្នំា។ ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ឆ្នំា ២០១៤ ទំាង​ពីរ​នាក់​សុទ្ធតែ​បាន​តស៊ូប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ដូច​គ្នា គឺ​ការពារ​សិទ្ធិ​របស់​កុមារ។

កញ្ញា ម៉ាឡាឡា និង​លោក​សត្យាធី​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នំា ២០១៤
កញ្ញា ម៉ាឡាឡា និង​លោក​សត្យាធី​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នំា ២០១៤
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​ខុស​ពី​ការ​ទន្ទឹង​រង់ចំា រង្វាន់ណូបែលសន្តិភាព​សម្រាប់​ឆ្នំា ២០១៤ ត្រូវ​បាន​ប្រកាស​ផ្តល់​​ឲ្យ​មនុស្ស​ចំនួន​ពីរ​នាក់​នៅ​ក្នុង​ទ្វីបអាស៊ី​ដូច​គ្នា និង​ដែល​បាន​តស៊ូប្រយុទ្ធ​ក្នុង​បុព្វហេតុ​តែ​មួយ​ដូច​គ្នា នោះ​គឺ​ការ ការពារ​សិទ្ធិ​របស់​កុមារ​ទូទៅ។ សិទ្ធិ​របស់​កុមារ​ដែល​ពិភពលោក​ត្រូវ​តែ​គោរព​ឲ្យ​ខាន​តែ​បាន និង​ដែល​កុមារ​ទំាង​អស់​ត្រូវ​តែ​ទៅ​សាលារៀន ដោយ​មិន​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​កម្លំាងកាយ​ដើម្បី​លុយកាក់​នោះ​ទេ នេះ​ជា​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ណូបែល​នៅ​ព្រឹកមិញ​ក្នុង​ឱកាស​ប្រកាស​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព។

មាន​អាយុ ១៧ឆ្នំា កញ្ញា​ម៉ាឡាឡា យូហ្សាសាយ​បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់ណូបែល​ដែល​មាន​វ័យក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិណូបែល​រយៈពេល ១១៤ឆ្នំា​កន្លង​ទៅ។ កន្លង​មក ជ័យលាភី​រង្វាន់ណូបែល​វ័យក្មេង​ជាង​គេ គឺ​មាន​អាយុ ២៥ឆ្នំា ជា​ជនជាតិ​អង់គ្លេស​ដើមកំណើត​អូស្រា្តលី​ដែល​បាន​ទទួល​រង្វាន់ណូបែល​រូបវិទ្យា​ជាមួយ​ឱពុក​ក្នុង​ឆ្នំា ១៩១៥។ ស្នាដៃ​របស់​កញ្ញា​ម៉ាឡាឡា​បាន​លេច​ធ្លោ​ខ្លំាង​ក្នុង​ឆ្នំា ២០១២ បន្ទាប់​ពី​កញ្ញា​បាន​រងរបួស​ចំ​ក្បាល​នៅ​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​ពី​ពួក​ឧទ្ទាម​តាលីបង់​ដោយសារ​តែ​កញ្ញា​ចេញ​មុខ​ទាមទារ​ឲ្យ​ក្មេងស្រី​បាគីស្ថាន​ទៅ​សាលារៀន។ បច្ចុប្បន្ន​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដើម្បី​ព្យាបាល​របួស កញ្ញា​បាន​បង្កើត​សមាគម​មួយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ដើម្បី​ទាមទារ​ឲ្យ​កុមារ​គ្រប់រូប​ទៅ​សាលារៀន ពិសេស​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នីហ្សេរីយា ហ្ស័កដានី ស៊ីរី និង​កេនយ៉ា។

ជ័យលាភី​រង្វាន់ណូបែលសន្តិភាព​ម្នាក់​ទៀត គឺ​លោក​កៃឡាស្ហ សត្យាធី ជា​ជនជាតិ​ឥណ្ឌា​មាន​អាយុ ៦០ឆ្នំា និង​ដែល​មិន​សូវ​មាន​អ្នក​ណា​ស្គាល់​ទេ។ គឺ​រូបលោក​សត្យាទី​នេះ​ហើយ​ដែល​បាន​ដឹកនំា​ក្បួន​បាតុកម្ម​តាម​គ្រប់​រូបភាព និង​ដោយ​សន្តិវិធី​ដើម្បី​ប្រឆំាង​នឹង​ការ​ធ្វើ​អាជីវកម្ម​លើ​កុមារ និង​ការ​កេងប្រវ័ញ្ច​លើ​កម្លំាង​កុមារ​ដើម្បី​លុយកាក់។ ក្រៅ​ពី​មាន​ជនជាតិ​ខុស​គ្នា ជ័យលាភីរង្វាន់ណូបែល​ទំាង​ពីរ​រូប​ក៏​មាន​សាសនា​ខុស​គ្នា​ដែរ កញ្ញា​ម៉ាឡាឡា ជា​អ្នក​កាន់​សាសនា​​អ៊ីស្លាម រីឯ​លោក​សត្យាទី ជា​អ្នកកាន់សាសនា​ហិណ្ឌូ។ គេ​ត្រូវ​រង់ចំា​ដល់​ថ្ងៃទី១០ ធ្នូ​ទើប​គណៈកម្មាធិការ​ណូបែល​ប្រគល់​រង្វាន់ណូបែល​សន្តិភាព​ឲ្យ។ បន្ទាប់​មក មាន​រង្វាន់​ជា​ប្រាក់​ចំនួន ៨៧០ ០០០អឺរ៉ូ​ដែល​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព​ទំាង​ពីរ​នាក់​​ត្រូវ​ចែក​គ្នា ដោយ​ទទួល​បាន​ម្នាក់ៗ​ចំនួន ៤៣៥ ០០០អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ