អានតួអត្ថបទ
កូរ៉េខាងជើង

ក្រុម​អធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ​នឹង​ចុះ​មក​ត្រួត​ពិនិត្យ​កប៉ាល់​កូរ៉េ​ខាង​ជើង

បន្ទាប់ពីប្រទេសប៉ាណាម៉ា បាន​ចាប់​កប៉ាល់​របស់​កូរ៉េខាងជើង ​ក្រុម​អធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​អាវុធ​ជាតិ​ផ្ទុះ​បាន បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ថា​នឹង​ចុះ​មក​ពិនិត្យ​អាវុធ​នៅ​លើ​កប៉ាល់​ដែល​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ប៉ាណាម៉ា។​

កប៉ាល់​កូរ៉េខាង​ជើង ឃាត់​នៅ​ Panama
កប៉ាល់​កូរ៉េខាង​ជើង ឃាត់​នៅ​ Panama Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុម​អធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រកាស់​ថា​នឹង​ត្រៀម​ខ្លួន​ចុះមក​ត្រួត​ពិនិត្យ​កប៉ាល់​របស់​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ប៉ាណាម៉ា​ឃាត់​ទុក​កាល​ពី​សប្ដាហ៍​មុន។ ការ​ចុះ​មក​អង្កេត​ខាងលើ នឹងប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​៥​សីហា​ខាង​មុខ តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ប៉ាណាម៉ា។

កប៉ាល​ខាងលើ​បាន​ចេញ​ដំណើរ​ពី​ប្រទេស គុយបា​សំដៅ​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ឆ្លងកាត់​ប្រទេស​ប៉ាណាម៉ា។ ហើយ​អាជ្ញាធរ​ប្រទេស​ខាងលើ បាន​ឃាត់​ទុក​កាលពី​ថ្ងៃ​ទី​១០ កក្កដា​កន្លង​ទៅ ដោយ​មាន​ការសង្ស័យ​ថា​មាន​ទាក់ទង​នឹង​គ្រឿង​ញៀន ដាក់​នៅ​ក្នុង​កុងតឺន័រ​ស្ករ។ តែទីបំផុត​ទៅ​គេ​រក​ឃើញ​មាន​គ្រឿង​សព្វាវុធ​ជាច្រើន។

ទាក់ទង​ការ​ឃាត់​កប៉ាល់​ខាងលើ សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន ទៀត​បាន​សង្ស័យ​ថា នៅ​លើ​កប៉ាល់ អាច​មាន​អាវុធ​ដែល​មិន​បាន​ប្រកាស​ត្រឹមត្រូវ​ស្របច្បាប់។ ហើយ​កូរ៉េខាងជើង​កំពុងតែ​រំលោភ​ទណ្ឌកម្ម របស់​អង្គការ​សហប្រជាតិ ផងដែរ។

ចំណែក កូរ៉េខាងជើង និង​គុយបា​វិញ បាន​ប្រកាស​ប្រាប់​ថា នេះ​គ្រាន់​តែ​ជា គ្រឿង​សព្វាវុធ​មួយ​ចំនួន និង​គ្រាប់​មីស៊ីល​ចាស់ៗ របស់​ប្រទេស​គុយបា ដែល​បញ្ជូន​មក​ជួសជុល។ ស្រប​នឹង​គ្នា​នេះ​ដែរ អ្នកជំនាញ​ខាង​គ្រឿង​សព្វាវុធ ឯករាជ្យ​មួយ​ និង​អ្នកជំនាញ​របស់​កូរ៉េ​ខាង​ត្បូង យល់​ដូច​ការ​អះអាង​ខាង​លើ​ផង​ដែរ។ ហើយ​ចំពោះ ស្ករ​ស​ដែល​ដឹក​ក្នុង​កប៉ាល់​ កប់​ពី​លើ​គ្រឿង​សព្វាវុធ​នេះ អាច​ជា​ស្ករ​របស់​គុយបា​ឱ្យ​ទៅ​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើ​ជា​ថ្លៃ​ឈ្នួល​ជួសជុល​គ្រឿងសព្វាវុធ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ