អានតួអត្ថបទ
សហរដ្ឋអាមេរិក

បោះឆ្នោត​​អាមេរិក៖​ហេតុអ្វី​​លោកស្រី​​គ្លីនតុន​​បរាជ័យ?​

ក្តីស្រមៃ​ក្លាយជា​ស្ត្រីប្រធានាធិបតី​សហរដ្ឋ​អាមេរិក របស់​លោកស្រី​ហ៊ីលឡារី គ្លីនតុន ​មិនបាន​​ក្លាយជា​ការពិត​ទេ។ ទោះជា​​ការស្ទាបស្ទង់​មតិ​បង្ហាញ​ថា លោកស្រី គ្លីនតុន នាំ​មុខ​លោក​ដូណាល់ ត្រាំ​ក្តី ក៏​ប្រជាជន​អាមេរិក​បានសម្រេច​​ចិត្ត​​អោយ​លោកត្រាំ ​ឡើងគ្រប់គ្រង​សហរដ្ឋអាមេរិក​ដែរ។ តើ​មូលហេតុអ្វីខ្លះ​ដែល​អាច​អោយ​លោកស្រី​គ្លីនតុ​ន​ជួបបរាជ័យ​ធ្ងន់ធ្ងរ​ដូច្នេះ? 

លោកត្រាំ និង​លោកស្រី​គ្លីនតុន
លោកត្រាំ និង​លោកស្រី​គ្លីនតុន 路透社照片
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​បានជា​លោកស្រី​គ្លីនតុន ​មិនអាច​ក្លាយជា​ប្រធានាធិបតីសហរដ្ឋ​​អាមេរិក ទី​៤៥?

ទី១- លោកស្រី​មិនដែល​បាន​បង្ហាញ​អោយ​​ច្បាស់លាស់​ ថា​លោកស្រី​មិនមែន​ជាមនុស្ស​​​ភូតកុហក។ ជាក់ស្តែង ​កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ ​មា​នអ្នកសារព័ត៌មាន​ម្នាក់សួរ​លោកស្រី​ថា ​តើ​លោកស្រី​ពិតជា​បាន​និយាយការពិត​ដែររឺទេ ​លោកស្រីឆ្លើយថា៖ ខ្ញុំតែងតែ​​ព្យាយាម​។ ឃ្លា​ប្រយោគ​មួយនេះ​​​​ធ្វើអោយ​គេ​សង្ស័យ​ថា លោកស្រី​ប្រហែល​ជា​ធ្លាប់​ភូតកុហក។ ​

វេបសាយ​វីគីល្លីក បាន​ចុះផ្សាយ​រឿងអាស្រូវ​អ៊ីមែល​​លោកស្រី​គ្លីនតុ​ន លើកឡើង​ថា ក្នុង​កិច្ចការ​រដ្ឋាភិបាល- លោកស្រី​មិនបាន​ប្រើប្រាស់​អ៊ីមែលដែល​​រដ្ឋាភិបាល​ដាក់អោយ​ប្រើ​ទេ។ តែ​លោកស្រី​បែរជា​ប្រើអ៊ីមែល​ផ្ទាល់ខ្លួន ក្នុង​កិច្ចការ​ផ្សេងៗ​របស់​ជាតិ។ ដូច្នេះ វាអាច​អោយ​ធ្លាយ​ព័ត៌មាន​សំងាត់ជាតិ​ដល់​ជនខិលខូច​បាន។

មូលហេតុ​​សំខាន់​ទី២- ​​ការ​ស្ទាបស្ទង់​មតិចុងក្រោយ ​មុនពេល​បោះឆ្នោត ​​ដែល​បង្ហាញ​ថា លោកស្រី​នៅ​តែ​នាំមុខ​លោកត្រាំ​​នោះ ​អាច​នឹងធ្វើអោយ​​លោកស្រីគ្លីនតុនកាន់តែ​​ភ្លេចខ្លួន លួចត្រេកអរ​នឹងជោគជ័យ​ទុកជាមុន​។ លោកស្រី​​គ្លីនតុន​បាន​រហូត​មើលងាយបណ្តា​អ្នកគាំទ្រ​លោកត្រាំ​ ដោយ​​ចំអក​​ថា ​សកមុ្មជន​គាំទ្រ​លោកត្រាំ​ពាក់កណ្តាល ​​ជាមនុស្ស​គួរអោយ​អាណិត។ ​

​បើទោះ​ជា​លោកស្រី​​​​ផ្តោត​ក្តីសង្ឃឹម​ខ្លាំង​​លើ​អ្នកបោះឆ្នោត​ជា​យុវជន ជា​បញ្ញវន្ត​ជនជាតិ​ស្បែកស រឺ​លើ​សហគមន៍ភាគតិច​​ តែទីបំផុត ​​ ​អ្នក​បោះឆ្នោត​ទាំងនេះនៅតែ​អាច​​លែង​ផ្តល់​ទំនុកចិត្ត​ចំពោះ​លោកស្រីតទៅទៀត។

មូលហេតុ​សំខាន់ទី៣- ​គឺ​ការធ្វេសប្រហែស មិន​យកចិត្ត​ទុកដាក់​ដល់​ប្រជាជន​តាម​បណ្តា​រដ្ឋ​ដែលតែងតែ​​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ ដូចជា​រដ្ឋ​វីស្កុនសិន មីឈីហ្កេន អូហាយយ៉ូ រឺ​ក៏​ពេនស៊ីលឡាវ៉ានី​ជាដើម។ រដ្ឋទាំងនេះ ​បានបោះឆ្នោត​អោយ​លោក​អូបាម៉ា ជានិច្ច ក្នុង​២អាណត្តិ​កន្លងមក។ ​​ប៉ុន្តែ លោកស្រី​បាន​​ប្រហែស។ ជាក់ស្តែង ហ៊ីលឡារី​ គ្លីនតុន​មិនដែល​ធ្វើ​សន្ទរកថា​នៅ​​​រដ្ឋ​វីសស្កុនស៊ីន ម្តងណា​ទេ តាំងពី​ពេល​លោកស្រី​ត្រូវបាន​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​​​បក្ស​ប្រជាធិបតេយ្យ ​ក្នុង​ខែ​​កក្កដា​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ