អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

សន្និសីទ​អន្តរជាតិ​ស្តីពី​អាហ្វហ្កានីស្ថាន​បើក​ធ្វើ​នៅ​ម៉ូស្គូ​ដោយ​គ្មាន​វត្តមាន​អាមេរិក

ថ្ងៃ១៤មេសានេះ ​រុស្ស៊ីធ្វើជា​ម្ចាស់ផ្ទះនៃ​សន្និសីទ​អន្តរជាតិ​ស្តីអំពី​អាហ្វហ្កានីស្ថាន។ ​ក្រៅពី រុស្ស៊ី​និង​អាហ្វហ្កានីស្ថានផ្ទាល់ ​ត្រូវបានអញ្ជើញ​ឲ្យចូលរួម ​គឺបណ្តាប្រទេស​តំបន់​អាស៊ីកណ្តាល ​ព្រមទាំង ​ចិន ​ឥណ្ឌា ​ប៉ាគីស្ថាន ​និង ​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​មិនបាន​ឆ្លើយតបនឹង ​សេចក្តីអញ្ជើញ​របស់​រុស្ស៊ីទេ។ ​ជំនួបតំបន់ ​ដើម្បីដោះស្រាយ​វិបត្តិ​នៅ​អាហ្វហ្កានីស្ថាន ​ធ្លាប់បាន​ប្រព្រឹត្តទៅ ​ម្តងទៅហើយ​នៅម៉ូស្គូ ​កាលពីថ្ងៃ១៥កុម្ភៈ។

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី (ស្តាំ) និង​រដ្ឋមន្រ្តី​ការបរទេស​អាហ្វហ្កានីស្ថាន នៅ​ម៉ូស្គូ កាល​ពីថ្ងៃទី៧ កុម្ភៈ ២០១៧ (រូបថតឯកសារ)
រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី (ស្តាំ) និង​រដ្ឋមន្រ្តី​ការបរទេស​អាហ្វហ្កានីស្ថាន នៅ​ម៉ូស្គូ កាល​ពីថ្ងៃទី៧ កុម្ភៈ ២០១៧ (រូបថតឯកសារ) Kirill KUDRYAVTSEV / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុងសម្ភាសន៍ពេលថ្មីៗ សម្រាប់ប្រទេសតំបន់អាស៊ីកណ្តាល លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានពន្យល់បំភ្លឺអំពី ការយកចិត្តទុកដាកជាថ្មីរបស់រុស្ស៊ី ទៅលើ អាហ្វហ្កានីស្ថាន។

សហភាពសូវៀត បានដកកងទ័ពខ្លួន ចេញពី អាហ្វហ្កានីស្ថាន ក្នុងឆ្នាំ១៩៨៦។ លុះកន្លងផុត ៣១ឆ្នាំទៅ រុស្ស៊ី វិលត្រឡប់ទៅ ប្រទេសនេះវិញ។ ប៉ុន្តែមិនមែន ដោយ នាំទៅជាមួយ ជា រថក្រោះទេ តែ ជា ពួកអ្នកការទូតខ្លួន។ សម្រាប់ម៉ូស្គូ ការស្តារឡើងវិញ ស្ថិរភាព នៅអាហ្វហ្កានីស្ថាន គឺជា ភារកិច្ច ចាំបាច់ ដើម្បី បង្កើតជា ឧបសគ្គ ទប់ នឹង ការជ្រៀតចូល នៃចរន្តភេរវនិយម ពីទីនោះ មកកាន់រុស្ស៊ី ដោយឆ្លងកាត់ តាមតំបន់ អាស៊ីកណ្តាល។ គោលដៅនេះ នឹង សម្រេចបាន តាមរយៈ ការផ្សះផ្សាគ្នា រវាង កម្លាំងប្លែកៗ នៅ អាហ្វហ្កានីស្ថាន។

ប្រមុខរដ្ឋរុស្ស៊ីលំអិតថា ត្រូវតែតាំងទំនាក់ទំនង ជាមួយរាល់កម្លាំងណា ដែលសុខចិត្ត យល់ព្រមតាម គោលការណ៍បី គឺ ៖ ទទួលស្គាល់ រដ្ឋធម្មនុញ្ញ, រំសាយសព្វាវុធ, ផ្សះផ្សាជាតិ។ លោកពូទីន ក៏មិន បដិសេធ ឡើយ ថា ការនេះ អាចប៉ះទាំងលើ ពួកតាលីបង់។

តាមការឲ្យដឹងនៃអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅក្រុងកាប៊ូល លោក Alexandre Mantiytskiy រុស្ស៊ីពេលថ្មីៗ បាន ចាប់ផ្តើមកិច្ចសន្ទនា ជាមួយ ពួកតាលីបង់។ តាមយោបល់ម៉ូស្គូ ពួកតាលីបង់ មានមហិច្ឆិតា នយោបាយ ជាតិ ប៉ុន្តែ មិនមាន អនុត្តរភាព ដូចអង្គការ ”រដ្ឋអ៊ីស្លាម” ទេ ហើយអាចក្លាយជា កំពែងទប់ ចលនា ភេរវនិយម នៅ តំបន់។ អតីតមេក្លោងម្នាក់ នៃពួកតាលីបង់ ពីចំណែកខ្លួន ថែមទាំងបាន អះអាងថា ពួកគេ តាំងទំនាក់ទំនង ជាមួយ ចិននិងរុស្ស៊ី ៣ឆ្នាំ មកហើយ។

ម៉ូស្គូក៏ពង្រីកទំនាក់ទំនង ជាមួយរដ្ឋាភិបាល នៅផ្ទាល់នឹងកន្លែង។ ថ្ងៃ១៧មិនាកន្លងទៅ ប្រមុខការទូត រុស្ស៊ី បានជួបជាមួយ ទីប្រឹក្សារបស់ ប្រធានាធិបតី អាហ្វហ្កាន ខាងបញ្ហា សន្តិសុខជាតិ។ ប៉ុន្តែ ម៉ូស្គូក៏ប្រាថ្នាឃើញ ប្រទេសឯទៀត ជាពិសេស ប្រទេសនៅតំបន់ សកម្ម ក្នុងអភិក្រមនេះដែរ។ ហើយប្រទេស បែបយ៉ាង ចិន អ៊ីរ៉ង់ ប៉ាគីស្ថាន ពិតជាចូលរួម ក្នុងនាម នៃការប្រយុទ្ធ ទល់នឹង អង្គការ”រដ្ឋអ៊ីស្លាម” ដែលរមែង ពាំនាំជា អស្ថិរភាព ដល់ប្រទេសគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ