អានតួអត្ថបទ
តួកគី​

តួកគី​​សុំអោយ​​រុស្ស៊ី​​ចូលរួម​ប្រតិបត្តិការ​​រួមគ្នា​​កំចាត់​​ក្រុមភេរវជន​​រដ្ឋអ៊ីស្លាម​​នៅ​​ស៊ីរី​​

ថ្ងៃ​ព្រហស្បតិ៍​១១សីហា​ តួកគី​បាន​អំពាវនាវ​រុស្ស៊ី​អោយចូលរួម​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​តួកគី ​ដើម្បី​កំចាត់​​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ តួកគី​និង​រុស្ស៊ី​កំពុង​ចាប់ដៃផ្សះផ្សា​គ្នា​ឡើងវិញ ​ក្រោយ​វិបត្តិ​​បង្កឡើង ដោយសារ​តួកគី​បាញ់ទំលាក់​យន្តហោះ​រុស្ស៊ី កាលពី​ខែវិច្ឆិកា​​ឆ្នាំមុន។ 

រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក​កាវូសូគ្លូ
រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក​កាវូសូគ្លូ AFP/AFP/Archives
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក​ Mevlut Cavusoglu មេវលុត កាវូសូគ្លូ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា តួកគី​បានសុំអោយ​រុស្ស៊ី ចូលរួ​ម​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​តួកគី ដើម្បី​កំទេច​ក្រុមជីហាត​រដ្ឋអ៊ីស្លាមនៅស៊ីរី។  គណៈប្រតិភូ​តួកគី​​ មកពី​ស្ថាប័ន​កងទ័ព​ ចារកិច្ច និង​ក្រសួងការបរទេស បាន​​បំពេញទស្សនកិច្ច​នៅ​រុស្ស៊ី ​ហើយ​បានពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​​​រុស្ស៊ី ពី​វិបត្តិ​សង្គ្រាម​​ស៊ីរី។

តួកគី​និង​រុស្ស៊ី​មានទស្សនៈផ្សេងគ្នា ចំពោះវិបត្តិ​ស៊ីរី។ រុស្ស៊ីគាំទ្រ​លោក​អាសាដ តែ​តួកគី​មិនចង់ឃើញ​លោក​អាសាដ បន្ត​អំណាច​នៅ​ស៊ីរីទេ។ សម្រាប់តួកគី រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្ស​រាប់សែននាក់ មិនអាច​ដឹកនាំ​ប្រទេស​ទេ។ តែ​តួកគី​ប្រាប់ថា ខ្លួន​ក៏​​មិនចង់​បោះបង់ចោល​កិច្ចពិភាក្សា​វិបត្តិស៊ីរី​ជាមួយ​រុស្ស៊ីដែរ។

សប្តាហ៍នេះ ​ប្រធានាធិបតីអ៊ែរដូហ្កាន បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងសាំង ភីតថឺស្បួ ​ដើម្បី​ស្តារ​ទំនាក៉ទំនង​ជាមួយ​រុស្ស៊ីឡើងវិញ។ ទំនាក់ទំនង​តួកគី​និង​រុស្ស៊ី បានធ្លាក់​ដុនដាប​​ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយ​ពេល​ទាហាន​តួកគី​បាញ់​ទំលាក់​យន្តហោះ​​មួយគ្រឿងរបស់រុស្ស៊ី។

យោងតាម​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​ប្រតិបត្តិការធ្វើឡើង​​​រួមគ្នា​រវាង​តួកគី​និង​រុស្ស៊ី ដើម្បី​កំចាត់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម ​​អាច​ជួយ​បញ្ចៀស​​​​មិនអោយ​មាន​ហេតុការណ៍​ បែបយ៉ាង​​ការ​​​បាញ់​ទំលាក់​​យន្តហោះ​រុស្ស៊ី​កាលពី​ឆ្នាំមុន​នោះ មិនអោ​យបញ្ហា​បែបនេះ​កើតឡើង​បានទៀត។
 

ទាក់ទង​ស្ថានភាព​នៅ​ស៊ីរី ​រុស្ស៊ី​បាន​ប្រកាស​ព្យួរ​ការទំលាក់គ្រាប់បែក​​​ នៅជុំវិញ​ក្រុងអាឡិប​៣ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ហើយ​៣ម៉ោងនេះ​ធ្វើឡើង​នៅ​ពេលព្រឹក។ ​ជនរងគ្រោះ​ដោយ​គ្រាប់បែក​គ្រាប់​កាំភ្លើង​​នៅ​អាឡិប ​ពិបាក​នឹង​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ។ថ្ងៃព្រហស្បតិ៍​នេះ ​ក្រុម​គ្រូពេទ្យនៅ​ ​ភាគខាងកើត​ក្រុងអាឡិបដែល​​ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុមឧទ្ទាម ​បាន​សរសេរ​លិខិត​សុំជំនួយ​ពីប្រធានាធិបតី​អាមេរិក ​លោក​អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ