អានតួអត្ថបទ
ជប៉ុន

ព្យុះសង្ឃរានៅ​ជប៉ុន​បាន​សម្លាប់​មនុស្ស​៦​នាក់​ក្នុង​នោះ​៣​នាក់​ជាទាហាន​អាមេរិក​

 ព្យុះ​សង្ឃរា​ដ៏​សែន​សាហាវ​មួយ បាន​វាយប្រហារ​ភាគ​កណ្តាល​​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៦​តុលា​នេះ​និង ​បាន​ឆ្លង​កាត់​ក្រុង​តូក្យូ​មុន​នឹង​វាយប្រហារបែរទៅ​ទិស​ឥសាន្ត​ប្រទេស​វិញ ​។​ គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ដែល​បាន​បណ្តាល​មនុស្ស​ស្លាប់​និង​បាត់ខ្លួន​​ ជន​​ចំនួន​៦​នាក់​ក្នុង​នោះ​ក៏​មាន​ទាហាន​អាមេរិក​៣​នាក់។ មិនតែប៉ុណ្ណោះ ព្យុះសង្ឃរានេះ​ក៏​បាន​បណ្តាល​​​​ឲ្យ​មាន​អ្នក​រង​របួស​ចំនួន​ជាង​២០​នាក់​ ដែរ។ 

ព្យុះសង្ឃរា Phanfone វាយប្រហារប្រទេសជប៉ុននៅព្រឹកថ្ងៃ៦តុលា២០១៤.
ព្យុះសង្ឃរា Phanfone វាយប្រហារប្រទេសជប៉ុននៅព្រឹកថ្ងៃ៦តុលា២០១៤. Reuters
ផ្សាយពាណិជ្ជកម្ម

 

 
​អមជា​មួយ​នឹង​កម្លាំង​ខ្បល់​បោកបក់​ដ៏​សែនសាហាវ​ប្រកប​ដោយ​ល្បឿន​​១៨០​គម​ក្នុង​មួយ​ម៉ោង​និង​ការ​ធ្លាក់​ភ្លៀង​ទាំង​មេៗ ​ ព្យុះ​សង្ឃរា​លើក​ទី​១៨​នេះ បាន​វាយប្រហារ​តាំង​ពី​ព្រឹក​ព្រលឹម​ក្នុង​​ថ្ងៃ​ចន្ទ​៦​តុលា​នេះ នៅ​លើកោះ​ដ៏​ចម្បង​មួយរ​បស់​ជប៉ុន​ឈ្មោះ ហុងស៊ូ(Honshu)​​ស្ថិត​នៅ​ចម្ងាយ​២០០​គម​ភាគ​និរតី​នៃ​រដ្ឋធានី​តូក្យូ។

មហន្តរាយ​ធម្មជាតិ​ បាន​ជំរុញ​ឲ្យ​មាន​ភាព​រអាក់រអួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស តាម​ផ្លូវ​អយស្ម័យាន្ត​និង​នៅ​តាម​​ការ​ដឹកជញ្ជូន​ផ្សេងៗ​ទៀត។

 
ព្រមគ្នានេះ យន្តហោះ​ចំនួន ៦០០​គ្រឿង ត្រូវ​ស្ថិត​នៅ​ស្កក​ស្កេកស្កះ​ក្នុង​ព្រលាន​យន្តហោះ​ ដោយ​មាន​ការ​លុប​ជើង​ហោះហើរ​ចំនួន​២១៦ ក្រោយពី​​មាន​ជន​រងគ្រោះ​ស្លាប់​និង​បាត់​ខ្លួន​៦​នាក់់។ ហើយក្នុងចំណោមជនរងគ្រោះ ក្នុង​នោះ ៣​នាក់​ជា​ទាហាន​អាមេរិក។
 ព្យុះ​សង្ឃរា​ដ៏​សែន​សាហាវ​នេះ ក៏​បាន​បណ្តាល​ឲ្យ​មាន​អ្នករ​ង​របួស​ប្រមាណ​ជា​២០​នាក់​ដែរ​នៅ​ទូទាំង​ប្រទេស។​គេ​សង្កេត​ឃើញ​មាន​ការ​ខូចខាត​យ៉ាង​សំបើម​ដែរ  ទីលំនៅដ្ឋាន​របស់​ប្រជាជន​ជប៉ុន​នៅស៊ីបា (Chiba) ប៉ែក​ខាង​កើត​ក្រុង​តូក្យូ ជាពិសេស ដើមឈើ​ជាច្រើន​កន្លែង​​ត្រូវ​បាក់​ដួល​រលំ​គ្មាន​សល់។

មហន្តរាយធម្មជាតិនេះ បាន​ជះ​ផលវិបាក​ខ្លាំងក្លា​ដែរ​ទៅ​លើ​សកម្មភាព​ផលិត​រថយន្ត​ជប៉ុន​ ដូច​ជា​រោងចក្រ តូយូតា (Toyota) ​ត្រូវ​ផ្អាក​ដំណើរ​ការងារ​របស់​ខ្លួន​នៅ​តាម​រោងចក្រ​ចំនួ​ន​១២​កន្លែង​នៅ​ព្រឹកមិញ។ ក៏ប៉ុន្តែ រោងចក្រ​របស់​ក្រុមហ៊ុន​តូយូតា​ទាំង​អស់​នេះ ប្រហែល​ជា​ចាប់​ដំណើរ​ការងារ​ឡើង​វិញ​ក្នុង​ពេល​រសៀល​នេះ​ដែរ។

សូម​បញ្ជាក់​ថា នៅ​មុន​ពេល​ព្យុះសង្ឃរា​បោកបក់​មក​ដល់ ក្រសួង​ឧត្តុនិយម​ជប៉ុន បាន ប្រកាស​សញ្ញាសន្ន​ពិសេស ប្រាប់​ប្រជាជន​អំពី​គ្រោះថ្នាក់​នានា​ដែល​អាច​កើត​ឡើង​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​។ រីឯ អាជ្ញាធរ​ជប៉ុន​វិញ បាន​អំពាវនាវ សុំ​ឲ្យ​ប្រជាជន​ខ្លួន​ប្រមាណ ៣០ ០០០០​ជំលៀស​ចេញ​ពី​តំបន់​រងគ្រោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ