អានតួអត្ថបទ
អាមេរិក-គុយបា

គុយបា​ត្រៀម​បើក​កិច្ចចរចា​ជាមួយ​អាមេរិក តែ​ត្រូវ​មាន​ការ​គោរពគ្នា​ទៅវិញ ទៅមក

លោក​ប្រធានាធិបតី​គុយបា រ៉ាអ៊ូល កាស្រ្តូ​បាន​ប្រកាស​ឲ្យ​ដឹង​ថា គុយបា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ចចរចា​ជាមួយ​អាមេរិក ប្រសិន​ណា​បើ​ឯករាជ្យភាព និង​ប្រព័ន្ធ​នយោបាយ​របស់​គុយបា​ត្រូវ​បាន​គោរព​នោះ។ ផ្ទុយ​ទៅ​វិញ ប្រទេស​គុយបា​សុទ្ធចិត្ត​ស៊ូទ្រំា​ទទួល​ទ័ណ្ឌកម្ម​ចំនួន ៥៥ឆ្នំា​បន្ថែម​ទៀត។ យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​ដៃ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សញ្ញាវិជ្ជមាន​មួយ។

ការ​ចាប់ដៃ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ នាឱកាស​ពិធីបុណ្យសព​លោក​អតីតប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​នែលសុន ម៉ង់ដេឡា
ការ​ចាប់ដៃ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ នាឱកាស​ពិធីបុណ្យសព​លោក​អតីតប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​នែលសុន ម៉ង់ដេឡា 照片来源:路透社REUTERS/SABC via Reuters TV
ផ្សាយពាណិជ្ជកម្ម

 

ពិត​ជា​រូបភាព​មួយ​ដែល​មិន​អាច​កំបំាង​ភ្នែក​សាធារណៈ​ជន​នៅ​ក្នុង​ពិភពលោក​បាន​ឡើយ នោះ​គឺ​ការ​ចាប់​ដៃ​រលាក់​ដាក់​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​គុយបា​រ៉ាអ៊ូល កាស្រ្តូ​នា​ឱកាស​ពិធី​បុណ្យសព​លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​នែលសុន ម៉ង់ដេឡា។ ការ​ចាប់​ដៃ​មាន​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​មែន តែ​វា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​ភាព​ធូរស្បើយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡាហាវ៉ាន។ គួរ​រម្លឹក​ជូន​ថា អាមេរិក និង​គុយបា​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​តំាង​ពី​ជាង​កន្លះ​សតវត្ស​មក​ហើយ។ ទន្ទឹម​គ្នា​នេះ ភាព​តានតឹង​រវាង​ប្រទេស​ជិត​ខាង​ទំាង​ពីរ​ក៏​ធ្លាប់​មាន​ជា​រឿយៗ​ដែរ។

តែ​ឥឡូវ​នេះ និង​ក្រោយ​ពី​បាន​ចាប់​ដៃ​ជាមួយ​លោក​អូបាម៉ា​មក លោក​រ៉ាអ៊ូល កាស្រ្តូ​បាន​បញ្ជាក់​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​កិច្ចចរចា​ជាមួយ​អាមេរិក ប្រសិន​ណា​បើ​ឯករាជ្យភាព និង​ប្រព័ន្ធ​នយោបាយ​របស់​គុយបា​ត្រូវ​បាន​គោរព​នោះ។ ផ្ទុយ​ទៅ​វិញ ប្រទេស​គុយបា​សុទ្ធចិត្ត​ស៊ូទ្រំា​ទទួល​ទ័ណ្ឌកម្ម​ចំនួន ៥៥ឆ្នំា​បន្ថែម​ទៀត។ លោក​កាស្រ្តូ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សម័យប្រជុំ​សភា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

« យើង​មិន​បាន​សុំ​អាមេរិក​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​របប​នយោបាយ និង​សង្គម​របស់​ខ្លួន​ទេ ហើយ​យើង​ក៏​មិន​អាច​ទទួល​សំណើ​របស់​អាមេរិក​ឲ្យ​គុយបា​ផ្លាស់ប្តូរ​របប​នយោបាយ និង​សង្គម​របស់​ខ្លួន​ដែរ។ ម្នាក់ៗ​ត្រូវ​តែ​គោរព​នូវ​ភាព​ខុស​គ្នា និង​រស់នៅ​ដោយ​សន្តិភាព​ជាមួយ​នឹង​ភាព​ខុស​គ្នា​នោះ នេះ​គឺ​ជា​លក្ខខណ្ឌ​ដើម្បី​ធ្វើ​ឲ្យ​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​គុយបា » នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ាអ៊ូល កាស្រ្តូ។ អ្វី​ជា​ការ​កត់សម្គាល់ បើ​គ្មាន​ការ​ចាប់​ដៃ​ជាមួយ​លោក​អូបាម៉ា​ទេ ក៏​គ្មាន​សេចក្តីថ្លែង​របស់​លោក​កាស្រ្តូ​នៅ​ពេល​នេះ​ដែរ នោះ​បើ​ទោះ​បី​ជា​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ លោក​អូបាម៉ា​បាន​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យមើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ក៏​ដោយ​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ