អានតួអត្ថបទ
វៀតណាម

ពានរង្វាន់ Netizen ឆ្នាំ២០១៣​ត្រូវបាន​ប្រគល់​ទៅឲ្យ Blogger វៀតណាម

លោក Huynh Ngoc Chenh អ្នកសរសេរ​អត្ថបទ​តាម​អ៊ីនធ័រនែត​ (Blogger) នៅវៀតណាម បាន​ទទួល​ពានរង្វាន់ Netizen ឆ្នាំ​២០១៣ របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters sans frontières)។ ពានរង្វាន់ ដែល​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន Google។ ​ពិធី​ប្រគល់​ពានរង្វាន់​ Netizen នេះ ត្រូវ​បាន​រៀបចំ​ធ្វើឡើង កាល​ពីថ្ងៃ​អង្គារ ១២ មីនា ម្សិលមិញ នៅ​ឯ​ទីស្នាក់ការ​​សាខា​ក្រុមហ៊ុន Google ប្រចាំ​ប្រទេស​បារាំង។

លោក Huynh Ngoc Chenh ពេល​ទទួល​ពានរង្វាន់ Netizen ឆ្នាំ​២០១៣ នៅ​ប៉ារីស
លោក Huynh Ngoc Chenh ពេល​ទទួល​ពានរង្វាន់ Netizen ឆ្នាំ​២០១៣ នៅ​ប៉ារីស Thanh Phương/RFI
ផ្សាយពាណិជ្ជកម្ម

ខាង​ក្រោម​នេះ គឺ​ជា​ប្រសាសន៍​របស់​លោក Huynh Ngoc Chenh ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ផ្នែក​ការផ្សាយ​ជា​ភាសា​វៀតណាម កាល​ពី​ម្សិលមិញ៖

ដោយសារតែ​អ៊ីនធ័រនែត ទើប​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ត្រូវបាន​ពង្រីក។ ប្រជាពលរដ្ឋ​វៀតណាម​លែវសូវ​ខ្លាច​អាជ្ញាធរ ហើយ​ពេលខ្លះ ថែមទាំង​ហ៊ាន​ទាមទារឲ្យមានការគោរពសិទ្ធិរបស់ពួកគេ។

01:24

ប្រសាសន៍​របស់​លោក Huynh Ngoc Chenh

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ