ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
មជ្ឈិមបូព៌ា

សម្ព័ន្ធ​អារ៉ាប់៖ ការទទួលស្គាល់​ហ្សេរុយសាឡិម ជារដ្ឋធានី​អ៊ីស្រាអែល ជាការរំលោភបំពាន​ក្រុមប្រទេសអារ៉ាប់

media ទីក្រុង​ហ្សេរុយសាឡិម​ខាងកើត​ជាទី​ដែល​មាន​វិហារ​សក្ការៈ​បូជា របស់​សាសនា​ទាំងបី Reuters

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ចន្ទ បាន​លើកពេល មិនទាន់​ប្រកាស​ឲ្យ​ពី​ជំហរ​របស់លោក ក្នុង​រឿង​ផ្ទេរ លើកទីតាំង​ស្ថានទូត​អាមេរិក ទៅ​ដាក់​នៅ​ហ្សេរុយសាឡិម។ លោកដូណាល់ ត្រាំ មិនទាន់​ប្រកាស​មែន ប៉ុន្តែ ថ្នាក់ដឹកនាំ​អន្តរជាតិ នៅថ្ងៃ​អង្គារ​ទី​៥​ធ្នូបាន ប្រតិកម្ម និង​ព្រមាន​រួចហើយ ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ ពី​ផលវិបាក បើសិន​អាមេរិក​ទទួល​ស្គាល់​ហ្សេរុយសាឡិម ជារដ្ឋធានី​របស់​អ៊ីស្រាអែល។

សម្ព័ន្ធ​អារ៉ាប់ នៅ​ថ្ងៃ​អង្គារ​ បាន​ព្រមាន​អាមេរិក សា​ជាថ្មី​ម្តងទៀតថា ការទទួល​ស្គាល់​ហ្សេរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល មាន​ន័យ​ស្មើ​នឹង​ការរំលោភ​ឈ្លានពាន​អារ៉ាប់។ នៅថ្ងៃ​អង្គារ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់ នៃ​អ្នកតំណាង​បណ្តា​ប្រទេស​អារ៉ាប់ នៅទីក្រុង​គែរ សម្ព័ន្ធ​អារ៉ាប់​បាន​យល់ស្រប​គ្នា​ពី​ផលវិបាក​ដ៏ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់ ដែល​កើតឡើង បើសិន​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល។

ប្រធានាធិបតី​តួកគី​ឯណោះ​វិញ បាន​ព្រមាន​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ អ៊ីស្រាអែល បើសិន​អាមេរិក​ចាត់ទុក​ហ្សេរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ សម្រាប់​លោក​រេស៊ីប អ៊ែរដូហ្កាន ហ្សេរុយសាឡិម​ជានិមិត្តរូប ខ្សែ​បន្ទាត់​ក្រហម​ចុងក្រោយ​សម្រាប់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ ប្រមុខការទូត​សហភាព​អឺរ៉ុប Federica Mogherini វិញ បាន​អំពាវនាវ​ឲ្យ​គេជៀសវាង កុំ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​បំផ្លាញ កិច្ចខិតខំ ប្រឹងប្រែង ស្វែងរក​សន្តិភាព នៅ​តំបន់​ដើមបូព៌ា។ នៅក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោករេច ធីល័រសុន នៅថ្ងៃ​អង្គារ លោកស្រី ប្រមុខ​ការបរទេស​អឺរ៉ុប បាន​បញ្ជាក់​ថា គេ​ត្រូវ​ចរចា ដោះស្រាយ​រួមគ្នា ដើម្បី​បញ្ជាក់​ពី​អនាគត​របស់​ទីក្រុង​ហ្សេរុយសាឡិម ពោល​គឺ​ធ្វើយ៉ាងណា​អាច​បំពេញ​ចិត្ត ភាគី​ជម្លោះ ទាំងពីរ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

នៅមុន​ការដាក់សម្ពាធ និង​ការព្រមាន​ពី​សម្ព័ន្ធ​អារ៉ាប់ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ បាន​ទូរស័ព្ទ ទៅ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ដើម្បី បង្ហាញ​កង្វល់​របស់​បារាំង បើសិន​អាមេរិក ប្រកាស​ជា​ឯកតោភាគី ទទួល​ស្គាល់ ហ្សេរុយសាឡិម​ជារដ្ឋធានី​របស់​អ៊ីស្រាអែល។

តាម​គម្រោង ថ្ងៃ​ត្រូវ​ប្រកាស​បញ្ជាក់​ជំហរ​របស់​អាមេរិក នៅក្នុង​រឿង​រើស្ថានទូត​អាមេរិក ទៅ នៅ​ហ្សេរុយសាឡិម ត្រូវ​ធ្លាក់​ចំ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​បដិសេធ​មិន​រើ​ស្ថានទូត​អាមេរិក ទៅ​នៅ​ហ្សេរុយសាឡិម​ម្តងហើយ កាលពី​ខែ​មិថុនា បាន​ពន្យារ​ពេល មិនទាន់ បង្ហាញ​ឲ្យ​ដឹង​ពីជំហរ​របស់លោក។ តាម​កាសែត​ក្នុង​ស្រុក​អាមេរិក លោកដូណាល់ ត្រាំ ដែល​ស្ថិតនៅ​ក្រោម​សំពាធ​របស់​ក្រុមអ្នកនយោបាយ គាំទ្រ​អ៊ីស្រាអែល ទំនង​នឹង​មិន​រើ​ស្ថានទូត​អាមេរិក​ទៅនៅ​ហ្សេរុយសាឡិម​មែន ប៉ុន្តែ អាច​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល។ សម្រាប់​អ្នកនាំពាក្យ​របស់​សេតវិមាន លោកដូណាល់ ត្រាំ មានជំហរ​ច្បាស់ណាស់ ពីរឿង​រើទីតាំង​ស្ថានទូត​អាមេរិក​ទៅ​នៅ​ហ្សេរុយសាឡិម។ បញ្ហា​នៅត្រង់ថា គឺ​នៅ​ពេលណា​តែប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ