ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
មជ្ឈិមបូព៌ា

អាវុធគីមី​ស៊ីរី៖ រុស្ស៊ីរារាំង​ក្រុមប្រឹក្សា​សន្តិសុខ ​អាមេរិក​គំរាម​ចាត់វិធានការ​ឯកតោ​ភាគី

media  
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប លើក​បង្ហាញ​រូបភាព​កូនក្មេង​ស្លាប់​ដោយ​អាវុធ​គីមី នៅ​ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ កាលពីថ្ងៃ​ពុធ ទី៥ មេសា ២០១៧ REUTERS/Shannon Stapleton

ម៉ូស្គូ​ចាត់ទុកថា ​"មិនអាច​ទទួលយក​បានឡើយ" ​សេចក្តីព្រាង​​បច្ចុប្បន្ន​នៃ​សេចក្តីសម្រេច ​ដាក់ ចេញ​ដោយ ​បារាំង ​អង់គ្លេស និង​អាមេរិក​ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប. ​ដែល ​ថ្កោលទោស​ការវាយប្រហារ​ដោយ​អាវុធគីមី ​ពី​សំណាក់​កងអាកាស​ស៊ីរី ​ទៅលើ​ក្រុងមួយ​ក្នុងប្រទេសនេះ ​បណ្តាល​ឲ្យ​អ្នកស្រុក​ស្លាប់អស់ ​៨៦នាក់ ​ពីក្នុងនោះ ​មាន​កុមារ៣០នាក់ ​និង ​ស្ត្រី២០នាក់ ​ហេតុ​ដែល ស ឲ្យឃើញ​ពីការបែកបាក់គ្នា​ជាថ្មី ​រវាង​បស្ចិមលោក ​និង​រុស្ស៊ី ​ជុំវិញ​សំណុំរឿង​ស៊ីរី។

ក្រសួងការបរទេសរុស្ស៊ី តាមរយៈអ្នកនាំពាក្យខ្លួន លោកស្រី Maria Zakharova បានថ្លែងក្នុង សន្និសីទកាសែតថា ចំណុចខ្វះខាតនៃសេចក្តីព្រាង​សេចក្តីសម្រេចនោះ គឺមកពី មិនទាន់​ធ្វើអង្កេតឲ្យបាន គ្រប់ជ្រុងជ្រោយផង ស្រាប់តែចង្អុលទៅហើយ ទៅលើអ្នក​ដែលថា​ត្រូវជាប់ពិរុទ្ធ។ មកពីមូលហេតុនេះ បាន ជា ម៉ូស្គូ មិនអាចទទួលយកបានជាដាច់ខាត សេចក្តីព្រាង​​ ដាក់ចេញដោយ បី មហាអំណាច បស្ចិមលោក គឺ បារាំង អង់គ្លេស និង​អាមេរិក​ ទាក់ទងនឹងស៊ីរីនោះ។

ចំណែកក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងអាកាសស៊ីរី គឺ​ដោយសំអាងលើ ​"ទិន្នន័យត្រឹមត្រូវ" ​ដែល​បានវាយប្រហារ ​ទៅលើ ​"ឃ្លាំង" ​របស់​ពួកឧទ្ទាម ជាទី​ដែលមានស្តុកទុក “ធាតុពុល” ច្នៃខ្លួនឯង ហើយពិតជា ការផ្ទុះ នៃឃ្លាំងនោះឯង ដែលធាតុគីមីនោះ បានធ្លាយមកបំពុលខ្យល់អាកាសក្រុងនោះ។

 

រីឯ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ក្រោយពីមានការផ្ទុះឃ្លាំងអាវុធគីមីនោះ របស់​ពួកឧទ្ទាម ​បានប្រកាសថ្ងៃពុធទី៥មេសាថា ប្រទេសរុស្ស៊ី និង កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី ​នឹងបន្តផ្តល់ ការគាំទ្រដល់ប្រតិបត្តិការប្រឆាំងភេរវនិយម ដែលសព្វថ្ងៃ ធ្វើដោយ​កងទ័ព​ស៊ីរី ​ដើម្បី រំដោះប្រទេសជាតិ។

 

រុស្ស៊ីផ្ទាល់ បានដាក់ចេញគម្រោងនៃសេចក្តីសម្រេចរបស់ខ្លួនដែរ។ ដូច្នេះ ​ថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សា​សន្តិសុខ​ ​ត្រូវធ្វើការបោះឆ្នោត ជុំវិញ ឯកសារនេះរបស់រុស្ស៊ី ​ក៏ដូចជាជុំវិញ សេចក្តីព្រាង​នៃសេចក្តីសម្រេច ដាក់ចេញ ដោយ បារាំង អង់គ្លេស និង​អាមេរិក៕

 

ការវាយប្រហារ​ដោយ​អាវុធគីមី​នេះ​​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់ប្តូរ​ទស្សនៈ​ច្រើន​ចំពោះ​ស៊ីរី និង​លោក​អាសាដ
ប្រសាសន៍​របស់​លោក​ដូណាល់ត្រាំ 09/10/2017 ស្តាប់

នៅក្នុងពេល​ដែល​​ដំណើរការ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​កំពុង​ជាប់គាំង ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​រុស្ស៊ី សហរដ្ឋ​អាមេរិក​បាន​គំរាម​ថា​នឹង​ចាត់វិធានការ​ជា​ឯកតោ​ភាគី ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ទៅលើ​ជនស៊ីវិល​ស៊ីរី។ នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ជាមួយ​ព្រះមហាក្សត្រ​ហ្សកដានី កាល​ពីម្សិលមិញ លោក​ដូណាល់ត្រាំ​​ ដែល​បាន​ស្តីបន្ទោស​លោក​អូបាម៉ា​ថា​​មិនបាន​ដោះស្រាយ​វិបត្តិ​ស៊ីរី ​ក៏​បានលើ​កឡើង​ផងដែរ​ថា នៅពេលនេះ​​លោក​គឺ​ជា​ប្រធានាធិបតី ហើយ​វា​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​លោក​ ហើយ​ថា ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ទៅលើ​ជនស៊ីវិលស៊ីរី កាល​ពីថ្ងៃ​អង្គារ វា​បាន​ធ្វើ​ឲ្យ​លោ​កផ្លាស់ប្តូរ​ទស្សនៈ​ចំពោះ​លោក​អាសាដ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ