អានតួអត្ថបទ
​ឥណ្ឌូណេស៊ី​​​

ជំនួយ​បន្ទាន់​​បញ្ជូន​​​​​​ទៅ​​​កោះបាលី​ សម្រាប់​​ជនភៀសខ្លួន​​ពី​​ភ្នំភ្លើង​សកម្ម​​​​

​នៅ​ឥណ្ឌូណេស៊ី ​ភ្នំភ្លើងAgung កាន់តែ​សកម្ម​គួរអោយ​បារម្ភ តែ​អាជ្ញាធរ​មិនដឺងថា វា​នឹងផ្ទុះ​​ពេលណា​ប្រាកដទេ។ ​​រថយន្តកាំម្ញ៉ុង​​​ដឹកស្បៀង​ជំនួយបន្ទាន់ ​​បានបញ្ជូន​ទៅ​កោះបាលី ដើម្បី​ជួយ​​​មនុស្ស​ជាង​៧ម៉ឺន៥ពាន់​នាក់​ដែល​ត្រូវបាន​​ជម្លៀស​ចេញ​ពី​តំបន់​ក្បែរ​​ភ្នំភ្លើង។ ​​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ​ត្រូវ​ចុះ​​សួរសុខទុក្ខ​ប្រជាជន​ទាំងនេះ នៅបាលី រសៀល​ថ្ងៃអង្គារ​​នេះ។

ភ្នំភ្លើង​សកម្ម Agung ដែល​សំងំ​ជាង​កន្លះសតវត្ស​មកហើយ
ភ្នំភ្លើង​សកម្ម Agung ដែល​សំងំ​ជាង​កន្លះសតវត្ស​មកហើយ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​កោះបាលី អង្គការ​អន្តរជាតិជាច្រើន​ និង​អាជ្ញាធរ​ក្នុង​ស្រុក ​​បាន​រៀបចំ​ដឹក ស្បៀងជំនួយ​បន្ទាន់ ​មាន​​ជាម្ហូបអាហារ ភួយកន្ទេល ​​ម៉ាស​មុខ និង​ថវិកា​ផ្សេងៗ សន្ធឹកសន្ធាប់​ ​ដើម្បី​ជួយ​មនុស្ស​រាប់ម៉ឺននាក់​ ដែលបានភៀសខ្លួន​ពី​ភ្នំភ្លើង​សកម្ម Agung នៅ​ឥណ្ឌូណេស៊ី។ ​អ្នកភៀសខ្លួន​ពី​ភ្នំភ្លើង​សកម្ម​ទាំងនេះ ត្រូវការ​​អាហារ​អង្ករ មីឆុង ប្រេង​និង​ទឹក​ជាចាំបាច់។ ពួកគេ​បាន​ភៀសទៅ​នៅ​តាម​មជ្ឈមណ្ឌល​រាប់រយ​កន្លែង នៅ​បាលី។ អ្នកខ្លះទៀត ទៅរស់​នៅ​បណ្តោះអាសន្ន​ជាមួយបងប្អូន​។

Agung ចាប់ផ្តើម​អង្រួន​តាំងតែពីខែសីហា​មក។ អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​តាំងពី​ថ្ងៃសុក្រ​មក។ មនុស្ស​ប្រមាណ​ជា​៦ម៉ឺន២ពាន់នាក់​រស់នៅតំបន់​គ្រោះថ្នាក់​​ និង​អ្នកនៅ​មិនឆ្ងាយ​ពី​តំបន់​នេះ​ផងដែរ បាននាំគ្នា​ភៀសខ្លួន។ សត្វ​គោជិត​​២ពាន់ក្បាល នៅជុំវិញ​ភ្នំភើ្លង​សកម្ម​មួយនេះ ក៏ត្រូវបាន​ជម្លៀស​ចេញ​ដែរ។ ទោះយ៉ាងនេះ​ក្តី អាជ្ញាធរ​បាលី​ប្រាប់ប្រជាជន​​ ​កុំអោយ​ស្លន់ស្លោ ប៉ុន្តែ ត្រូវត្រៀម​​​​ជានិច្ច ករណី​​មាន​ការ​ផ្ទុះ​ភ្នំភ្លើង​នេះឡើង។

ឥណ្ឌូណេស៊ី​មានទីតាំង​ភូមិសាស្ត្រ​ចំលើ​ក្រវ៉ាត់​ភ្លើង​​តំបន់​ប៉ាស៊ីហ្វិក ជាហេតុ​ធ្វើអោយ​ប្រទេស​នេះ​ងាយ​ជួបគ្រោះ​រញ្ជួយដី​ និង​ភ្នំភ្លើង​​ញឹកញាប់។ ​ភ្នំភ្លើង​សកម្ម​ Agung ដែល​ធ្វើអោយ​គេ​បារម្ភ​​​ពេលនេះ ​​មាន​​​កម្ពស់​ជាង​៣០០០ម៉ែត្រ នៅ​ប្រមាណ​​​ជា​៧៥គីឡូម៉េត្រ ពី​ក្រុងទេសចរ​គូតា។ Agung សំងំ​មក​ជាង​កន្លះ​សតវត្ស​ហើយ។ ​កាលពី​ឆ្នាំ​១៩៦៣ ភ្នំភ្លើង​មួយនេះ ​បានផ្ទុះ​ឡើង បញ្ចេញ​ផ្សែង​រហូត​ដល់​ក្រុង​ចាកាតា។ កាលនោះ​ ​​មនុស្ស​ ជាងមួយពាន់នាក់បាន​បាត់បង់​ជីវិត​ដោយ​គ្រោះ​ភ្នំភ្លើង​មួយនេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ