អានតួអត្ថបទ
កម្ពុជា-ការងារ

ពេញ​មួយ​ឆ្នាំ​២០១៧ ក្រសួង​ការងារ ​ដោះ​ស្រាយ​វិវាទ​បុគ្គល​ជិត ៥០០ ករណី

ក្នុង​ឆ្នាំ​២០១៧ ក្រសួង​ការងារ​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​ដោះ​ស្រាយ​វិវាទ​បុគ្គល​ចំនួន ៤៧៦​ករណី ដោយ​នៅ​ក្នុង​នោះ មាន​សះ​ជា ២២៨​ករណី មិន​សះ​ជា​ចំនួន ១៩១​ករណី និង​មោឃៈ​ចំនួន ៥៧​ករណី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ នៅ​ក្នុង​កិច្ច​ប្រជុំ​សម្រេច​លើ​អនាគត និង​ដើម្បី​បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល កាល​ពី​ថ្ងៃ​ម្សិល​មិញ។

​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ រដ្ឋមន្រ្តី​ក្រសួង​ការងារ។
​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ រដ្ឋមន្រ្តី​ក្រសួង​ការងារ។ @facebook
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បាន​ដោះ​ស្រាយ​វិវាទ​បុគ្គល​បាន​ចំនួន​ជិត ៥០០ ករណី នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​រួម​នឹង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ក៏​បាន​ដោះ​ស្រាយ​វិវាទ​ការងារ​រួម​ចំនួន ១២៧​ករណី សះ​ជា ៥៦​ករណី និង​មិន​សះ​ជា​ចំនួន ៧០​ករណី និង​មោឃៈ​ចំនួន ១​ករណី។ នេះ​បើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វិវាទ​ការងារ​នៅ​កម្ពុជា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ការ​ធ្លាក់​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់។ ថយ​ចុះ គឺ​បន្ទាប់​ពី​កម្ពុជា បាន​អនុវត្ត​ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ស្ដីពី​ការងារ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​រួច​មក។ ខណៈ ក្រសួង​បាន​ចេញ​ប្រកាស​ចំនួន ៤​បន្ថែម ទៅ​លើ​ប្រកាស​ដែលមាន​ស្រាប់​ចំនួន​៤ ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី សហជីព​ឱ្យមាន​លក្ខណៈ​កាន់​តែ​ប្រសើរ និង​គ្រប់​ជ្រុង​ជ្រាយ។

ជា​ការ​កត់​សម្គាល់ ក្នុង​រយៈ​ពេល ១៥ ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ​បាន​ទទួល​សំណុំ​រឿង​វិវាទ​ជាង​ ២៦៥០​ករណី ដែល​ពាក់​ព័ន្ធ​ផ្ទាល់​ជាមួយ​កម្មករ​និយោជិត​ជាង​១​លាន​នាក់។ ក្នុង​ចំណោម​សំណុំ​រឿង​វិវាទ​ជាង​២​ពាន់​នេះ ទទួល​ជោគ​ជ័យ​បាន ៧៥​ភាគ​រយ តាម​រយៈ​ការ​ផ្សះ​ផ្សា និង​មជ្ឈត្តកម្ម ដោយ​ចំណាយ​ពេល​ជា​មធ្យម ១៧​ថ្ងៃ។ វិវាទ​ការងារ​ទាំង​នោះ រួម​មាន​វិវាទ​ទៅ​លើ​លក្ខខណ្ឌ​ការងារ ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​ពី​សំណាក់​ថៅ​កែ ការ​ចរចា​ប្រាក់​ឈ្នួល និង​វិវាទ​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ​ជា​ដើម។

ពាក់​ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ការ​ចរចា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ ​វិញ ​ភាគី​តំណាង​ឲ្យ​រដ្ឋាភិបាល​គឺ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ភាគី​និយោជក​តំណាង​ឲ្យ​ថៅកែ និង​ភាគី​សហជីព​តំណាង​​ឲ្យ​កម្មករ-កម្មាការិនី នឹង​ចូល​រួម ​កិច្ច​ប្រជុំ​ត្រី​ភាគី​ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ