អានតួអត្ថបទ
កម្ពុជា-បារាំង

គណបក្ស​សង្គ្រោះជាតិ​​ផ្តល់​ព័ត៌មានការងារ​​ដល់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អឺរ៉ុប

គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​កម្មវិធី​ផ្តល់​ព័ត៌មាន​ជូន​ដល់​សកម្មជន​ គាំទ្រ​បក្ស​នៅ​អឺរ៉ុប ក្រោម​អធិបតីភាព​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ និង​លោក​ កឹមសុខា ជា​អនុប្រធាន ព្រមទាំងតំណាង​រាស្ត្រសភា តំណាង​ព្រឹទ្ធសភា​ជាច្រើន​រូប​ទៀត។ កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​មានសកម្មជន​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន​​ ដែល​ខ្លះ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហូឡង់ ប៊ែលហ្សិក អាល្លឺម៉ង់ និង​ខេត្ត​ជិត​ឆ្ងាយ​របស់​បារាំង​ជាច្រើន​ទៀត។ ក្រៅ​អំពី​ការ​បង្ហាញ​លទ្ធផល​ការងារ​ក្នុង​នាម​ជា​សមាជិក​សភា​និង​ព្រឹទ្ធ​ សភា ពិធី​ជួប​ជុំ​​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រធាន​និង​អនុប្រធាន​ផ្តល់​សារ​បង្រួបបង្រួម​​ដល់​ ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់។ លើស​ពី​នេះ​ទៅទៀត លោក សម​រង្ស៊ី និង កឹម សុខា ក៏​បាន​ទទួល​មេដាយ​កិត្តិយស​ពី​សាលា​សង្កាត់​វីលលឺប៉ាំង ជា « ពលរដ្ឋ​គំរូ » ទៀត​ផង។ 

ពិធី​ជួប​ជុំ​​របស់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​វីលឺប៉ាំង ក្រុង​ប៉ារីស ថ្ងៃទី ២៧ ធ្នូ ២០១៤
ពិធី​ជួប​ជុំ​​របស់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​វីលឺប៉ាំង ក្រុង​ប៉ារីស ថ្ងៃទី ២៧ ធ្នូ ២០១៤ @rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ