អានតួអត្ថបទ
បារាំង

លោកហ្រ្វង់ស័រ ហូឡង់៖​យើង​ត្រូវ​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់​នៅ​គ្រប់​ទីកន្លែង

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ​ហូឡង់​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​គិតគូរ​មុន​អំពី​ផលវិបាក​ដែល​នឹង​អាច​កើត​មាន បន្ទាប់​ពី​ដណ្តើម​បាន​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​អំពាវនាវ​របស់​ប្រមុខរដ្ឋ​បារាំង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី២៥ តុលា​ក្នុង​ទីក្រុង​ប៉ារីស នា​ឱកាស​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការពារជាតិ​នៃ​ប្រទេស​ក្នុង​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ។

លោកប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​កំពុង​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​ប្រទេស​ក្នុង​កម្លាំង​សម្ព័ន្ធមិត្​​អន្តរជាតិ ថ្ងៃទី២៥ តុលា ២០១៦
លោកប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​កំពុង​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​ប្រទេស​ក្នុង​កម្លាំង​សម្ព័ន្ធមិត្​​អន្តរជាតិ ថ្ងៃទី២៥ តុលា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

« យើង​ដឹង​ថា នៅ​ពេល​ដែល​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នឹង​ដក​ថយ អង្គការ​ភេរវនិយម​មួយ​នឹង​នឹង​ព្យាយាម​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋកម្ម​នៅ​គ្រប់ទីកន្លែង។ នៅ​ត្រង់​ចំណុច​នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​រួម​សហការណ៍​គ្នា​ឲ្យ​បាន​ល្អ។

យើង​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ពិសេស​ខ្ញុំ​គិត​ដល់​ទីក្រុង​រ៉ាក់កា​ក្នុង​ប្រទេស​ស៊ីរី។ យើង​ដឹង​ជា​មុន​ថា អាច​នឹង​មាន​ពួកជីហាត​មួយ​ចំនួន​នឹង​រត់​ទៅ​ជ្រកកោណ​នៅ​រ៉ាក់កា។ ប្រសិន​ជា​ទីក្រុង​មូស៊ូល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ទីក្រុង​រ៉ាក់កា​គឺ​ជា​ជម្រក​ចុង​ក្រោយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។
 
គឺ​ដោយ​យោង​លើ​ហេតុផល​នេះ​ហើយ​ដែល​អស់​លោក​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ការងារ​ដែល​ត្រូវ​បន្ត​ធ្វើ​នា​ពេល​ខាង​មុខ។ យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​កម្ទេច​បណ្តាញ​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់​នៅ​គ្រប់​ទីកន្លែង។ បើ​មិន​ដូច្នោះ​ទេ អង្គការ​ភេរវនិយម​មួយ​នេះ​នឹង​បន្ត​គំរាមកំហែង​ដល់​ផលប្រយោជន៍ និង​សន្តិសុខ​របស់​យើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ