នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
Endométriose ឬ ជំងឺចុកពោះពេលធ្លាក់រដូវ ជាការធម្មតា របស់ស្ត្រី ?
នៅក្នុងកម្មវិធីសុខភាពនាថ្ងៃពុធទី ៨ មីនា ទិវានារីអន្តរជាតិថ្ងៃនេះ អៀងសុខម៉ិញ សូមណែនាំឱ្យអស់លោកអ្នកនាងបានស្គាល់អំពីជំងឺស្ត្រីមួយប្រភេទ ដែលពិភពវេជ្ជសាស្ត្រនៅមិនទាន់ស្គាល់ច្បាស់នៅឡើយ។ នោះគឺជំងឺចុកពោះ ពេលធ្លាក់រដូវ អង់ដូមេទ្រីយូស្ស។09/03/202309:59 -
ជំងឺមហារីក ៖ តើធ្វើដូចម្តេចទើបអាចសម្រួលផលរំខាននៃការព្យាបាលដោយថ្នាំគីមី ?
ថ្ងៃ៤ កុម្ភៈ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីកជាដើមហេតុដំបូងគេនៃមរណភាពរបស់មនុស្សនៅលើផែនដី។ មហារីកសម្លាប់ជីវិតច្រើនជាងសង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិទៅទៀត។ ប៉ុន្តែមហារីកជាជំងឺដែលអាចព្យាបាលបាន និងព្យាបាលបានជា។ គ្រាន់តែថាក្នុងពេលព្យាបាល អ្នកជំងឺអាចទទួលផលរំខាន ដោយថ្នាំធ្វើទុក្ខខ្លាំង។ តើអ្នកជំនាញគ្មានមធ្យោបាយអ្វីជួយសម្រួលអាការៈធ្វើទុក្ខរបស់ថ្នាំទេឬ ? តើអ្នកជំងឺមហារីកត្រូវធ្វើយ៉ាងណាខ្លះដើម្បីអាចប្រឈមនឹងឥទ្ធិពលថ្នាំ ?01/02/202307:58 -
មូសខ្លាកាន់តែធុននឹងថ្នាំ តើត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមបានយ៉ាងដូចម្តេច ?
មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងជំងឺធ្ងន់ធ្ងរផ្សេងតៀត កំពុងលូតលាស់ស៊ាំនឹងថ្នាំបាញ់មូសយ៉ាងខ្លាំងក្លា នៅតំបន់ខ្លះនៃទ្វីបអាស៊ី។ ជាការធុនខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកមធ្យោបាយថ្មី បន្ទាន់ សម្រាប់ទប់ស្កាត់ការចម្លងជំងឺ។ នេះបើតាមការសិក្សាថ្មីមួយរបស់ជប៉ុនទើបចេញផ្សាយកាលពីចុងខែធ្នូឆ្នាំ២០២២។25/01/202309:16 -
តើយើងគួរព្រួយបារម្ភនឹងការខ្វះថ្នាំផ្សះ Amoxicilline ដែរឬទេ ?
កាលពីចុងខែធ្នូ ប្រឈមនឹងរលកចម្លងកូវីដ១៩យ៉ាងខ្លាំងក្លានៅក្នុងប្រទេសក្រោយការលុបចោលនយោបាយសូន្យកូវីដ រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុន ស្តុកទុកឱសថចាំបាច់និងសំខាន់ៗសម្រាប់រដ្ឋ ដោយមិនត្រូវលក់ចែកចាយទៅឱ្យឯកជនទេ។ កង្វះឱសថមិនមែនជាបញ្ហារបស់ប្រទេសចិនតែមួយឡើយ តែជាបញ្ហារបស់ពិភពលោកទាំងមូល។20/01/202308:03 -
ហេតុអ្វីជង្គង់ឈឺ ? តើត្រូវធ្វើដូចម្តេច ?
ឆ្អឹងស្ពោត រលាកសន្លាក់ បុកទង្គិច គ្រេច ... រោគនៅជង្គង់មានច្រើន។ មូលហេតុនាំឱ្យឈឺជង្គង់ក៏មានច្រើន និងអាចកើតលើមនុស្សគ្រប់វ័យ តែការឈឺចុកចាប់នៅក្បាលជង្គង់ គាំងតឹងរោយ ជារោគសញ្ញារួម។ ហេតុអ្វី ឈឺជង្គង់ និងត្រូវធ្វើដូចម្តេច ? តើគេអាចថែរក្សាជង្គង់ និងកាត់បន្ថយការឈឺចាប់នៅជង្គង់បានដោយវិធីណាខ្លះ ?11/01/202308:05 -
តើបាយប៉ូឡា Bipolar ជាជំងឺអ្វី ?
កម្មវិធីសុខភាពថ្ងៃនេះ សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ អំពីជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ដែលហៅជាភាសាបារាំង ប៊ីប៉ូឡែរ ឬបាយប៉ូឡា ជាភាសាអង់គ្លេស។ អង្គការសុខភាពពិភពលោកចាត់ទុកបាយប៉ូឡាជាជំងឺមួយក្នុងចំណោមជំងឺ១០មុខ ដែលបង្កឱ្យមានពិការភាពយ៉ាងធ្ងន់ធ្ងរតើជំងឺនេះ មានទម្រង់បែបណា ? និងមានលក្ខណៈធ្ងន់ធ្ងរបែបណា ?04/01/202309:12 -
ហេតុដូចម្តេចបានជាការលេងចាក់បាល់អាចក្លាយជាជំងឺញៀន ?
ការប្រកួតបាល់ទាត់ពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី ២០ វិច្ឆិកា និងត្រូវបិទបញ្ចប់នៅថ្ងៃ១៨ធ្នូ។ ព្រឹត្តិការណ៍កីឡានេះ បានទាក់ទាញអ្នកទស្សនា ជាពិសេសយុវវ័យក្រោមអាយុ៣៥ឆ្នាំ ឱ្យចង់សាកល្បងលេងចាក់បាល់យ៉ាងខ្លាំង។ ការចាក់បាល់ អាចធ្វើញៀន។ ការញៀនល្បែង (ភ្នាល់ ល្បែងស៊ីសង) ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ ជាជំងឺមួយ។ បើជាជំងឺ គេត្រូវតែស្វែងរកការព្យាបាល។ តើការញៀនល្បែងចាក់បាល់មានគ្រោះថ្នាក់យ៉ាងណា ?15/12/202207:34 -
មនុស្សជិតកន្លះផែនដី មានបញ្ហាសុខភាពមាត់ធ្មេញ
បើតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកា ២០២២ មានប្រជាពលរដ្ឋ ប្រមាណ៣៥០០លាននាក់ ពោលគឺជិតពាក់កណ្តាលនៃប្រជាជនសរុបនៅលើភពផែនដី មានបញ្ហាសុខភាពមាត់និងធ្មេញ។ ដង្កូវស៊ីធ្មេញ ជាជំងឺដែលមានកើតច្រើនញឹកញាប់ជាងគេ។09/12/202208:45 -
រលាកទងសួត ជាជំងឺមិនសូវធ្ងន់ តែមានរោគសញ្ញាគួរឱ្យភ័យខ្លាំង
ទើបបានស្បើយពីជំងឺកូវីដ មន្ទីរពេទ្យបារាំង កំពុងរងសម្ពាធយ៉ាងខ្លាំង និងដំឡើងកំរិតអាសន្នត្រៀមសង្គ្រោះជាថ្មី ដោយហេតុតែមានករណីទារកកើតជំងឺរលាកទងសួត កើនឡើងច្រើនខុសប្រក្រតី។ ជាជំងឺដែលកើតឡើងយ៉ាងញឹកញយលើកទារកនិងក្មេងអាយុក្រោម២ខួប រលាកទងសួតមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែពេលខ្លះជំងឺអាចធ្វើទុក្ខខ្លាំង ដែលចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។30/11/202207:58 -
ដំណេកខ្លីជាសម្ព័ន្ធភាពដ៏គ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃ
នៅពេលមានចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ការសំរាន្តតិចម៉ោងពេក អាចនឹងបង្កើនគ្រោះកើតជំងឺរ៉ាំរ៉ៃជាច្រើន។ នេះបើតាមការដាស់តឿនរបស់ក្រុមអ្នកស្រាវជ្រាវបារាំងដែលទើបចេញផ្សាយលទ្ធផលនៃការសិក្សារបស់ខ្លួន ស្តីអំពីទំនាក់ទំនងដ៏គ្រោះថ្នាក់រវាង ការសំរាន្តតិច និងជំងឺរ៉ាំរ៉ៃរបស់មនុស្សនៅពេលចូលវ័យ៥០ឆ្នាំ។23/11/202209:30 -
ទឹកនោមផ្អែមជាជំងឺប្រទេសអ្នកមាន តែជាជំងឺរាតត្បាតក្នុងប្រទេសក្រីក្រ
ថ្ងៃទី ១៤ វិច្ឆិកា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មិនមែនជាជំងឺឆ្លងទេ តែទឹកនោមផ្អែមបានផ្តើមរាតត្បាត និងសម្លាប់ជីវិតមនុស្សច្រើនជាងជំងឺស៊ីដា គ្រុនចាញ់ និងរបេងបូកបញ្ចូលគ្នាទៀត។ ពោលគឺមានស្លាប់ប្រមាណ៥លាននាក់ក្នុងមួយឆ្នាំៗ ឬត្រូវជាស្លាប់ម្នាក់នៅរៀងរាល់៧វិនាទី។ ជាជំងឺរ៉ាំរ៉ៃ ដែលនរណាក៏ស្គាល់។ បច្ចុប្បន្ននេះ នៅលើពិភពលោក មនុស្សម្នាក់ក្នុងចំណោម១០នាក់ ត្រូវជាជិត ៥៣៧លាននាក់ មានផ្ទុកជាតិស្ករក្នុងឈាមលើសកំរិត។ ហើយផ្ទុយពី ការគិត ទឹកនោមផ្អែមមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ។ ៧០%នៃអ្នកជំងឺរស់នៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។21/11/202209:14 -
កីឡា យវុវ័យ និងជំងឺធ្លាក់ទឺកចិត្ត
ប្រសិនបើយើងចង់ថែរក្សាសុខភាព និងការពារមិនឱ្យកើត ឬមិនឱ្យជំងឺខ្លះ មានជាអាទិ៍ជំងឺផ្លូវចិត្ត ធ្លាក់រ៉ាំរ៉ៃធ្ងន់ធ្ងរបាន ត្រូវធ្វើតាមអនុសាសន៍ណែនាំរបស់គ្រូពេទ្យ ដែលមានតាំងពីការប្តូរទម្លាប់អាក្រក់ ទៅប្រកាន់យកទម្លាប់ល្អ ឬត្រូវចៀសវាងទម្លាប់មួយចំនួន។ ទម្លាប់ដ៏ល្អមួយសម្រាប់ទ្រទ្រង់ និងការពារសុខភាពនោះ គឺការប្រកាន់ទម្លាប់ធ្វើចលនាបញ្ចេញកម្លាំងកាយសម្បទា។ នេះហើយជាប្រធានបទនៃកម្មវិធីសុខភាពថ្ងៃនេះ។09/11/202208:31 -
ហេតុអ្វីជំងឺមហារីកស្ទុះឡើងខ្លាំងក្នុងចំណោមមនុស្សវ័យក្រោម៥០ឆ្នាំ ?
ក្មេងជំនាន់ក្រោយមានហានិភ័យកើតជំងឺមហារីកច្រើនជាងមុន និងក្នុងវ័យក្មេងជាងមនុស្សជំនាន់មុន។ បើតាមការសិក្សាអាមេរិកទើបចេញថ្មី ជំងឺមហារីកបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ តាំងពីជាច្រើនទសវត្សរ៍មកហើយ។ តើអ្នកស្រាវជ្រាវពន្យល់អំពីបាតុភូតនេះយ៉ាងដូចម្តេច ?27/10/202208:47 -
វិនិច្ឆ័យរោគពីដំបូងមិនល្អ មហារីកសុដន់ ងាយលាប់ឡើងវិញ ?
ថ្ងៃនេះជាទិវាពិភពលោកប្រឆាំងនឹងជំងឺមហារីកសុដន់។ មហារីកសុដន់ ជាជំងឺដែលសម្លាប់ស្ត្រីច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែប្រសិនបើគេអាចរកឃើញថាមានជំងឺមហារីកនៅដំណាក់កាលដំបូង នោះអ្នកជំងឺមានសំណាងជាពីជំងឺ កាន់តែខ្ពស់។ ផ្ទុយទៅវិញ គេសង្កេតឃើញថា មានស្ត្រីពីរនាក់ក្នុងចំណោម១០នាក់ធ្លាក់ខ្លួនឈឺលាប់ឡើងវិញ ក្រោយការព្យាបាលចប់។ តើមកពីហេតុអ្វី ?19/10/202207:31 -
តើគេអាចបញ្ជៀសវិបត្តិគ្រួសក្នុងតម្រងនោមបានយ៉ាងដូចម្តេច ?
គ្រួសក្នុងតម្រងនោម មានច្រើនប្រភេទ និង អាចតូចអាចធំ។ នៅពេលធ្វើទុក្ខ អ្នកមានគ្រួសក្នុងតម្រងអាចរងការឈឺចុកចាប់យ៉ាងខ្លាំងនៅតម្រងនោម នៅប្លោកនោម និងនៅគ្រប់ប្រព័ន្ធបង្ហូរទឹកនោម។ ហេតុអ្វីបានជាមានគ្រួសកកើតឡើងនៅក្នុងតម្រងនោម ? តើបានជាយើងចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីការពារខ្លួនកុំឱ្យមានកករគ្រួស ? ចុះបើធ្លាប់មានគ្រួសហើយ តើត្រូវធ្វើដូចម្តេចកុំឱ្យលាប់ ?12/10/202208:31
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។