នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
ធ្លាក់ទឹកចិត្តក្រោយសម្រាលកូនជាជំងឺ?
អាជ្ញាធរអាមេរិកទើបបានចេញសេចក្តីអនុញ្ញាតជាលើកទីមួយ ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។ ដូចឈ្មោះដែលហៅ ជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន កើតលើស្ត្រីប្រមាណពី១០-២០% ក្រោយឆ្លងទន្លេរួច។ តើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនជាអ្វី ? ជំងឺនេះមានរោគសញ្ញាយ៉ាងណា? អ្វីជាដើមហេតុនាំឱ្យកើតជំងឺនេះ?27/09/202309:07 -
តើគួរព្រួយបារម្ភខ្លាចNipahបង្ករោគរាតត្បាតទេ?
អាជ្ញាធរឥណ្ឌាបានប្រកាសនៅសប្តាហ៍មុនថាកំពុងប្រឹងទប់ទល់នឹងការរាតត្បាតនៃវីរ៉ុសNipah។ វីរ៉ុសដែលចម្លងពីសត្វមកមនុស្ស និងអាចបង្កឱ្យមានជំងឺក្តៅខ្លួនយ៉ាងខ្លាំង ក្នុងកំរិតអត្រាមរណៈខ្ពស់គួរឱ្យព្រួយបារម្ភ។ តើវីរ៉ុសNipahជាអ្វី?18/09/202307:47 -
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរហេតុអ្វីក្មេងប្រុសត្រូវចាក់ថ្នាំបង្ការដែរ បើពួកគេគ្មានសីររាង្គស្បូនផងនោះ ?! វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ ដើម្បីអាចការពារខ្លួនពីជំងឺមហារីកផ្សេងៗ និងសង្ឃឹមលុបបំបាត់ទាំងស្រុងជំងឺមហារីកកស្បូន ក្មេងប្រុសក៏មានកាតព្វកិច្ចចាំបាច់ត្រូវចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសដែរ។ តើមេរោគប៉ាពីឡូម៉ាវីរ៉ុស ឬHPV អាចបង្កជំងឺអ្វីខ្លះ? តើក្មេងប្រុសនិងក្មេងស្រីត្រូវចាក់ថ្នាំបង្ការនេះនៅពេលណា?13/09/202309:29 -
តើគួរព្រួយបារម្ភអំពីមេរោគជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីៗឬទេ?
តាំងពីខែឧសភា២០២៣មក អង្គការសុខភាពពិភពលោកលែងចាត់ទុកជំងឺរាតត្បាតកូវីដជាការគំរាមកំហែងសុខភាពសាធារណៈពិភពលោកទៀតហើយ ប៉ុន្តែជំងឺកូវីដនៅតែបន្តចម្លង ក្នុងប្រទេសនិងបន្តបំប្លែងខ្លួន មានលេចទម្រង់ថ្មីជារហូត។ បន្ទាប់ពី ដែលតា អូមីក្រុង ដែលបានចម្លងផ្អើលពិភពលោក អេរីស និងពីរូឡា ជាមេរោគកូវីដបំប្លែងខ្លួនថ្មីៗ យ៉ាងហោចពីរទៀតដែលកំពុងស្ថិតក្រោមការតាមដានពិសេសរបស់អង្គការសុខភាពពិភពលោក។ តើមេរោគបំប្លែងថ្មីទាំងនេះ គួរឱ្យខ្លាចរអារយ៉ាងណា?06/09/202306:11 -
ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលលើសុខភាពយ៉ាងណា ?
ប្លាស្ទិក ខ្យល់ពុលគីមី ជីវសាស្ត្រ លេចជំងឺថ្មី ... សកម្មភាពរបស់មនុស្សបាននិងកំពុងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ជីវចម្រុះខ្លាំងណាស់ និង ធ្វើឱ្យអាកាសធាតុប្រែប្រួល។ ហើយសកម្មភាពនេះ កំពុងតែវាយបកមកលើសុខភាពរបស់មនុស្សវិញ។ តើការប្រែប្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងណាខ្លះ ដល់សុខភាព ?12/07/202307:44 -
លំហាត់ យ៉ូហ្កា Yoga អាចចាត់ទុកជាវិធីព្យាបាលជំងឺ ?
ថ្ងៃទី ២១ មិថុនា ជាទិវាយូហ្កាពិភពលោក។ យ៉ូហ្កាមិនមែនគ្រាន់តែលំហាត់ផ្តល់ភាពទន់ភ្លន់ដល់រាងកាយទេ តែជាលំហាត់សម្រាប់គ្រប់គ្រងឥរិយាបថនៃជីវិត។ លំហាត់ឬក្បាច់ហាត់សាមញ្ញៗ អាចជួយយើងឱ្យមានអភិវឌ្ឍបុគ្គល អារម្មណ៍ និងគ្រប់គ្រងស្ត្រេស ហើយសម្រួលដល់សុខមាលភាពព្រមទាំងសុខភាពទៀត។ តើការហាត់យ៉ូហ្កាអាចជួយព្យាបាលសុខភាពយ៉ាងណា ?21/06/202308:53 -
តើបញ្ញាសិប្បនិម្មិត នឹងមកជំនួសគ្រូពេទ្យឬ ?
នៅក្នុងវិស័យខ្លះ បញ្ញាសិប្បនិម្មិត បានមកជំនួសការងារមនុស្សជាបណ្តើរៗស្រេចទៅហើយ។ នៅក្នុងវិស័យសុខាភិបាលវិញ បញ្ញាសិប្បនិម្មិត បានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់វិភាគរូប នៃការថតឆ្លុះ ហើយបានប្រឡងជាប់ដោយជោគជ័យជាមួយនិស្សិតពេទ្យទៀតផង។ ឧបករណ៍វេជ្ជសាស្ត្រមានបំពាក់កម្មវិធីបញ្ញាសិប្បនិម្មិតមួយ មានសមត្ថភាពអាចទិន្នន័យសុខភាពដូចគ្រូពេទ្យ និងអាចព្យាករ ហានិភ័យស្លាប់ ហានិភ័យឈឺ ហានិភ័យផ្សេងៗរបស់អ្នកជំងឺបានយ៉ាងប្រាកដ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថាអនាគតទៅយើងអាចពិគ្រោះជំងឺជាមួយ បញ្ញាសិប្បនិម្មិត ? ឬក៏ បញ្ញាសិប្បនិម្មិតនឹងមកជំនួសគ្រូពេទ្យ ?12/06/202308:13 -
តើត្រូវចាប់ផ្តើមហាត់ប្រាណធ្វើកីឡា រត់ ដោយវិធីណា ?
នៅថ្ងៃពុធទី ៧មិថុនានេះ ជាទិវាពិភពលោកនៃការរត់ ឆ្នាំ២០២៣។ រត់ ជាកីឡាដ៏សាមញ្ញ តែរាល់ការចាប់ផ្តើមសុទ្ធតែពិបាក។ ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យកីឡា នៅក្រុងប៉ារីស សូមផ្តល់ការណែនាំខ្លះដើម្បីជាជំនួយទឹកចិត្តឱ្យអ្នកចង់ផ្តើមហាត់រត់ថា ត្រូវចាប់ផ្តើមដោយវិធីណា។07/06/202309:30 -
ខ្សោយផ្លូវដង្ហើម ជាជំងឺអ្វី ?
ខ្សោយប្រព័ន្ធផ្លូវដង្ហើម គឺជាជំងឺសួតមួយ ដែលសម្គាល់ដោយអាការៈហត់ ព្រោះតែសួតមិនអាចបំពេញតួនាទីបានត្រឹមត្រូវ។ តើអ្វីទៅជាមូលហេតុដែលនាំឱ្យមានជំងឺខ្សោយផ្លូវដង្ហើមនេះ ? តើគេអាចការពារប្រព័ន្ធផ្លូវដង្ហើមបានយ៉ាងណាខ្លះ ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យឯកទេសជំងឺសួត នៅប្រទេសបារាំង។31/05/202309:37 -
ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ?
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ?24/05/202309:01 -
ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ?
៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។17/05/202307:45 -
ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ?
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ?26/04/202307:29 -
សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ?
អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ?24/04/202309:31 -
អាការៈអស់កម្លាំងមិនធម្មតា ជាជំងឺ ?
មានអារម្មណ៍នឿយហត់អស់កម្លាំង ក្រោយពីបានប្រឹងបញ្ចេញកម្លាំងកាយ ឬបញ្ញាគិតធ្វើអ្វីមួយខ្លាំងជ្រុល គឺជារឿងធម្មតា។ តែអាការៈអស់កម្លាំង លែងហៅថា ធម្មតា ប្រសិនបើគេបានសម្រាកយ៉ាងយូរហើយនៅតែពុំព្រមបាត់ហត់ នៅតែមានអារម្មណ៍ថាគ្មានថាមពលចង់ធ្វើកិច្ចការប្រចាំថ្ងៃទៀត។ តើអាការៈអស់កម្លាំង មិនធម្មតា ជាអ្វី ? ជាជំងឺ មែនទេ ?បទអន្តរាគមន៍របស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Claire Le Jeunne ឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យកូស្ហាំង ក្រុងប៉ារីស05/04/202307:46 -
Endométriose ឬ ជំងឺចុកពោះពេលធ្លាក់រដូវ ជាការធម្មតា របស់ស្ត្រី ?
នៅក្នុងកម្មវិធីសុខភាពនាថ្ងៃពុធទី ៨ មីនា ទិវានារីអន្តរជាតិថ្ងៃនេះ អៀងសុខម៉ិញ សូមណែនាំឱ្យអស់លោកអ្នកនាងបានស្គាល់អំពីជំងឺស្ត្រីមួយប្រភេទ ដែលពិភពវេជ្ជសាស្ត្រនៅមិនទាន់ស្គាល់ច្បាស់នៅឡើយ។ នោះគឺជំងឺចុកពោះ ពេលធ្លាក់រដូវ អង់ដូមេទ្រីយូស្ស។09/03/202309:59
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។