អានតួអត្ថបទ

ហេតុការ​ណ៍​ផ្ទុះ​​នៅលីបង់​ ប្រធានាធិបតីថា​អាច​មាន​ការលូក​ដៃ​ពីកម្លាំងខាងក្រៅ ដោយ​​គ្រាប់បែក ឬមីស៊ីល

ហេតុការណ៍ផ្ទុះនៅកំពង់ផែបេរូត ស្លាប់មនុស្សប្រមាណ​១៥០នាក់ និងរបួសជិត៥ពាន់នាក់ គឺអាច​មកពី«ការ​ធ្វេសប្រហែស» ឬអាចមានការលូកដៃពី«កម្លាំង​ភាគីខាងក្រៅ» ដោយ​បំផ្ទុះ​គ្រាប់បែក ឬបាញ់មីស៊ីល ទៅ​លើឃ្លាំង​ស្តុក​សារធាតុគីមី។ នេះបើតាម​ការលើកឡើង​របស់​ប្រធានាធិបតីលីបង់ ដែល​បាន​ចាក់ផ្សាយ​តាម​កញ្ចក់​ទូ​រទស្សន៍ ថ្ងៃសុក្រ​​។ នេះជាលើកទី១ហើយ​ ដែល​ប្រមុខ​រដ្ឋ​លីបង់ បាន​លើកឡើង​ពីលទ្ធភាព នៃ«ការ​លូកដៃធ្វើ​សកម្មភាព​​ពី​កម្លាំង​ខាងក្រៅ»។

Les marques des explosions sur le port de Beyrouth.
Les marques des explosions sur le port de Beyrouth. Thibault Camus/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ដើម្បីផ្ទៀងផ្ទាត់ថា​អាច​នឹងមាន​ការ​បាញ់​មីស៊ីល​  ឬក៏​ ​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ​ ទៅលើ​កន្លែង​ស្តុក​សារធាតុគីមី ឬយ៉ាងណា ​ប្រធានាធិបតីលីបង់ មីសែល អ៊ូន (Michel Aoun) ថាលោក​​ស្នើ​សុំ​រូបភាព​ពីលើអាកាស​​ពី​បារាំង យក​ទៅ​ពិនិត្យ​មើលឱ្យ​ច្បាស់​​។ តែបើ​បារាំងមិនឱ្យរូបភាព​ពីលើអាកាស​នៅថ្ងៃ​កើតហេតុទេ​ លោកថា​ចាំ​សុំ​ប្រទេស​ផ្សេងទៀត​ ក៏បាន។ លោកប្រធានាធិបតីលីបង់ ថែមទាំង​សង្កត់ធ្ងន់​ថា ដើម្បី​ផ្ទៀង​ផ្ទាត់​មើល​ខ្លួន​ឯង​ តែលោកច្រាន​ចោល​​ដាច់ខាត​ មិន​ចង់ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពី​ភាគី​អន្តរជាតិ​​ណា​មួយនោះទេ ព្រោះលោក​អះអាង​ថានាំ​ឱ្យ​«បន្ថយ​ការពិត»​ទៅវិញទេ​។​

ការ​លើកឡើងចុងក្រោយ​នេះ គឺ​ខុសពីការ​ចង់​បាន​របស់​ប្រមុខ​រដ្ឋ​បារាំង​ ម៉ាក្រុង​ ដែល​បាន​បោះដៃ​ថា​បារាំង​ចាំជួយ​ជានិច្ច​ ដើម្បីឱ្យ​ការ​ស៊ើបអង្កេត​រក​ការពិត​ ឱ្យ​​មាន​តម្លាភាព។​

ដំណើ​ងការ​ណ៍​ស៊ើប​អង្កេត​រកមូលហេតុផ្ទុះ​​និងរក​អ្នក​ទទួល​ខុស​ត្រូវ​ គឺកំពុង​ស្ថិត​នៅក្នុង​ដៃ​របស់​សមត្ថកិច្ច​និង​តុលាការ​លីបង់នៅឡើយ​។ គិតត្រឹមថ្ងៃ​សុក្រ ​ក្រុម​នគរបាល​លីបង់​ បាន​សួរ​ចម្លើយ​មនុស្ស​១៨នាក់ ហើយចៅក្រមស៊ើបសួរ Fadi Akiki ប្រកាសប្រាប់​អ្នក​កាសែត​ថា ​ប៉ូសិល​បាន​សម្រេច​​ចាប់​ឃាត់​ខ្លួន​មនុស្ស​១៦នាក់ ​ ក្នុងចំណោម​នោះ​ ក៏​មាន​ប្រធាន​គ្រប់គ្រងកំពង់ផែ ម្នាក់​ផង។

ជាមួយ​គ្នា​នេះ រតនាគារ​ជាតិ​លីបង់ បាន​សម្រេចចេញបញ្ជាក់​ឱ្យ​​បង្កក​គណនីធនាគារ​ របស់​ជន​ពាក់​ព័ន្ធ​ចំនួន​ ៧នាក់ ក្នុងនោះ​ ​គណនីធនាគារ​ របស់​ប្រធានគ្រប់គ្រងកំពង់ផែ ហើយ​​​គណនីធនាគារ​របស់ អគ្គ​​នាយកសាខាគយ​ប្រចាំ​កំពង់​ផែបេរូត​ នេះ ក៏ត្រូវ​បង្កក​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ