អានតួអត្ថបទ
យូនីសេហ្វ-កុមារ

អង្គការ​ UNICEF ស្វែង​រក​ថវិកា​ ២,៥ ប៊ី​លាន​ដុល្លារ​ដើម្បី​ជួយ​កុមារ​រង​គ្រោះ​នៅ​មជ្ឈិមបូព៌ា

អង្គការយូនីសេហ្វ​ (UNICEF)​ ដែលជា​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ នៅថ្ងៃ​ចន្ទ ទី ៧ធ្នូនេះ​ បាន​អំពាវនាវ​ស្វែងរក​ប្រាក់​ចំនួន​ប្រមាណ​ ២ ៥០០ ​លាន​ដុលារ​ នៅក្នុង​គម្រោង​ថវិកាថ្មីមួយ​សម្រាប់​ជួយ​កុមារ​ប្រមាណ​ ៣៩ លាន​នាក់​។ កុមារ​ទាំងនោះ​ រស់នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ខាងជើង​ ជាទី​ដែល​កំពុង​រងគ្រោះខ្លាំង​ពី​សង្គ្រាម​ ភាពក្រីក្រ​ និង​ជំងឺ​រាតត្បាតកូវីដ១៩​។

លោក Geert Cappelaere នាយកគ្រប់គ្រងទូទៅរបស់អង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។
លោក Geert Cappelaere នាយកគ្រប់គ្រងទូទៅរបស់អង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។ AP - Bilal Hussein
ផ្សាយពាណិជ្ជកម្ម

បើតាម​នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​របស់​ UNICEF កុមារ​ទាំង​ ៣៩ ​លាន​នាក់​ កំពុងត្រូវ​ការជំនួយ​ខ្លាំងបំផុត​ ហើយ​ថវិកា​ដែល​ត្រូវបាន​ស្នើសុំ​ គឺដើម្បីយក​ទៅជួយ​ទ្រទ្រង់​កុមារទាំងនោះ​ លើផ្នែក​សិក្សា​។ ចំណែក​ថវិកា​ផ្សេងទៀត​នឹង​យកទៅ​ជួយ​ពួកគេ​ដើម្បី​អាចទទួល​បាន​ទឹកស្អាតប្រើប្រាស់​ សេវា​ថែទាំ​សុខភាព​-អនាម័យ​ ចំណីអាហារ​ និង​ការគាំពារ​ផ្នែក​សុខភាព​។

កុមារ​ដែល​កំពុង​ត្រូវការ​ជំនួយខ្លាំងបំ​ផុតជាងគេ​ គឺ​នៅ​យេម៉ែន​ ស៊ីរី​ និង​ស៊ូដង់​។ នៅយេម៉ែន​ មាន​កុមារ​ប្រមាណ​ ១២ លាន​នាក់​ ឬក៏​ស្ទើរតែ​ទាំងអស់​ទៅហើយ​ ត្រូវការ​ជំនួយ​ បន្ទាប់ពី​រងគ្រោះ​ដោយសារ​សង្គ្រាម​រយៈពេល​៥ ឆ្នាំ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​។

រីឯនៅស៊ីរី​វិញ​ មាន​កុមារ​ ៤​លាន​ ៨​សែន​ ត្រូវការ​ជំនួយ​ បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​បាន​សម្លាប់​មនុស្ស​ជាង ៣៨ ម៉ឺន​នាក់​ ធ្វើឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ទីជម្រក​ និង​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​អាស៊ី​ខាង​លិច​មួយ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ