អានតួអត្ថបទ
អ៊ីរ៉ង់

NGO៖ការប្រកាសរំលាយប៉ូលិសសីលធម៌នៅអ៊ីរ៉ង់មិនគ្រប់គ្រាន់ដើម្បីរំងាប់បាតុកម្មទេ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​កូដកម្ម​ទូទៅ​នៅ​ទូទាំង​ប្រទេស​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​ចន្ទ ទី៥ ធ្នូ​នេះ។ ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​បិទបញ្ចប់​របបដឹកនាំ​សព្វថ្ងៃ​ហាក់​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ឈប់​បាតុកម្ម និង​កូដកម្ម​នៅ​ឡើយ​ទេ។ គួរ​រម្លឹក​ថា ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី១៦ កញ្ញា ពោល​ក្រោយ​មរណភាព​របស់​នារី​ម៉ាសា អាមីនី​ដែល​ត្រូវ​បាន​ប៉ូលិស​សីលធម៌​ចាប់​ខ្លួន​ក្នុង​ថ្ងៃទី ១៣ កញ្ញា​ពី​បទ​ស្លៀកពាក់​មិន​ត្រឹមត្រូវ​តាម​ច្បាប់​សាសនា​អ៊ីស្លាម។ គិត​មក​ដល់​ពេល​នេះ បាតុកម្ម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៤០០នាក់។ ដើម្បី​រំងាប់​ភាព​បះបោរ​ពេល​នេះ រដ្ឋអាជ្ញា​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ ធ្នូ​ពី​ការ​រំលាយ​ស្ថាប័ន​ប៉ូលិស​សីលធម៌។ ព័ត៌មាន​នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ។ តែ​លោក​ម៉ាម៉ូដ អាមីរី ម៉ូហាដាម ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Iran Human Rights បាន​យល់​ឃើញ​ថា ការ​ប្រកាស​រំលាយ​ស្ថាប័ន​ប៉ូលិស​សីលធម៌​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​រំងាប់​បាតុកម្ម​នៅ​ឡើយ​ទេ។

NGO ថា ការប្រកាសរំលាយប៉ូលិសសីលធម៌នៅអ៊ីរ៉ង់មិនគ្រប់គ្រាន់ដើម្បីរំងាប់បាតុកម្មទេ។
NGO ថា ការប្រកាសរំលាយប៉ូលិសសីលធម៌នៅអ៊ីរ៉ង់មិនគ្រប់គ្រាន់ដើម្បីរំងាប់បាតុកម្មទេ។ AP
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​រដ្ឋអាជ្ញា​បាន​ប្រកាស​គឺ​ថា ស្ថាប័ន​ប៉ូលិស​សីលធម៌​នឹង​ឈប់​ដំណើរការ។ តែ​រដ្ឋអាជ្ញា​មិន​បាន​ប្រកាស​ទេ​ថា គេ​នឹង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្រ្តីភេទ គេ​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ស្រ្តីភេទ។ សម្រាប់​ប្រជាជន​នៅ​អ៊ីរ៉ង់ ការ​ប្រកាស​របស់​រដ្ឋអាជ្ញា​មិន​សូវ​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ អ្វី​ដែល​ប្រជាជន​អ៊ីរ៉ង់​ចង់​បាន គឺ​ទទួល​បាន​បាន​សិទ្ធិ​ជា​មូលដ្ឋាន។

អ្វី​ដែល​ប្រជាជន​អ៊ីរ៉ង់​ចង់​បាន គឺ​លែង​ចង់​បាន​សាធារណរដ្ឋ​អ៊ីស្លាម​ទៀត​ឡើយ។ ការ​ដែល​រដ្ឋអំណាច​បាន​ប្រកាស​ពី​ការ​រំលាយ​ស្ថាប័ន​ប៉ូលិស​សីលធម៌​ពេល​នេះ គឺ​គ្រាន់​តែ​ដើម្បី​រំងាប់​ភាព​តានតឹង រំងាប់​ភាព​បះបោរ​របស់​ពលរដ្ឋ ធ្វើ​ឲ្យ​ពលរដ្ឋ​បោះបង់​ចោល​ការ​ធ្វើ​បាតុកម្ម និង​ដើម្បី​ហៅ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ។ តែ​អ្វី​ដែល​ច្បាស់ ក្បួន​បាតុកម្ម​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ២ខែ​កន្លះ​នឹង​បន្ត​មាន​ទៅ​មុខ​ទៀត។

ចំណែក​រដ្ឋអំណាច​បាន​ទទួល​ស្គាល់​ថា ខ្លួន​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទេ។ ប្រជាជន​អ៊ីរ៉ង់​ធ្វើ​បាតុកម្ម ទោះ​បី​ជា​មាន​មនុស្ស​ស្លាប់​ចំនួន ៤៤៨នាក់ ក្នុង​នោះ​មាន​ក្មេង ៦០នាក់​ក៏​ដោយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ