អានតួអត្ថបទ
មូលនិធិរូបិយវត្ថុ​អន្តរជាតិ

IMF ៖ ប្រទេសកំពុង​លូត​លាស់ ត្រូវ​ត្រៀម​​​ប្រឈម​នឹង​ភាព​ច្របូក​ច្របល់​សេដ្ឋកិច្ច

ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូត​លាស់ ត្រូវ​ត្រៀមលក្ខណៈ​ប្រឈម​នឹង​ ដំណាក់​កាល​ច្របូកច្របល់​សេដ្ឋកិច្ច​។ នេះ​ជា​ការព្រមាន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដោយ​ពន្យល់​ថា ​នេះ​គឺ​បណ្តាលមក​ពី មូលហេតុ​ពីរ ៖ ធនាគារ​កណ្តាលអាមេរិក នឹង​ដំឡើងអត្រា​ការប្រាក់​របស់​ខ្លួន ហើយដោយ​ហេតុ​កូវីដ និង​អូមីក្រុង ​កំណើន​សេដ្ឋកិច្ចពិភពលោក​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ដដែល។

IMF ៖ ប្រទេសកំពុង​លូត​លាស់ ​ប្រឈម​នឹង​ភាព​ច្របូក​ច្របល់​សេដ្ឋកិច្ច​​
IMF ៖ ប្រទេសកំពុង​លូត​លាស់ ​ប្រឈម​នឹង​ភាព​ច្របូក​ច្របល់​សេដ្ឋកិច្ច​​ Eva HAMBACH AFP
ផ្សាយពាណិជ្ជកម្ម

​ត្រូវផ្សាយ​​បច្ចុប្បន្នភាព​នៃ​ការ​ព្យាករណ៍​របស់ខ្លួន នៅ​ថ្ងៃទី ២៥​មករា​២០២២  ​អង្គការ​មូលនិធិរូបិយវត្ថុ​​​អន្តរជាតិ​បាន​ព្រមាន​ថា សម្រាប់​ការ​ព្យាករ​ពេល​នេះ​ សេដ្ឋកិច្ច​ពិភពលោក ​ត្រូវ​​មាន​កំណើន នៅឆ្នាំនេះ​និង​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែជា​កំណើន​សេដ្ឋកិច្ច ​យឺតៗ​។ ​

តាំង​ពីពាក់កណ្តាល​ខែ​ធ្នូ​២០២១​មក មេរោគកូវីដ​បំប្លែង​ខ្លួន​អូមីក្រុង បាន​​ធ្វើ​ការ​ចម្លង​​យ៉ាង​ខ្លាំង​លឿន​រហ័ស​ខ្លាំង​ណាស់ នៅ​លើ​ពិភពលោក ដោយ​បង្កើន​ឯតទគ្គកម្ម​នៃ​ចំនួន​អ្នក​វិជ្ជមាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​។ ថ្វី​បើ​អូមីក្រុង​មិនកំណាច មិន​សម្លាប់​មនុស្ស​ច្រើន​នឹង​ខ្លាំង​ដូច​កូវីដ​១៩​ដំបូងនិង​មេរោគបំប្លែង​ខ្លួន​មុនៗ​មែន ប៉ុន្តែរដ្ឋាភិបាល​នីមួយៗ​មិន​អាច​នៅ​ស្ងៀម មិន​ចាត់​វិធានការ​​ទប់​ស្កាត់​សោះ​ទេ។ វិធានការ​ទប់​ស្កាត់​អូមីក្រុង ទោះ​តឹង​ឬ​ខ្យោយ បាន​ធ្វើមក​រំខាន​ការ​កំណើន​សេដ្ឋកិច្ច មិន​ឱ្យ​លូត​លាស់​ដោយ​រលូន​បាន​ទេ។

កំណើន​សេដ្ឋកិច្ច​រង​ការ​រំខានហើយ ត្រូវ​ប៉ះ​ជាមួយ​នឹង​សេចក្តី​សម្រេច​របស់​ធនាគារកណ្តាលអាមេរិក ដែល​ចង់​ដំឡើង​អត្រាការប្រាក់​​ក្នុង​ឆាប់ៗនេះទៀត។ ដូច្នេះ​ភាព​ច្របូកច្របល់​សេដ្ឋកិច្ច​​អាច​នឹង​កើត​មាន​នៅក្នុង​បណ្តា​​​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់ ព្រោះ​បើតាម​ការ​ពន្យល់​របស់​FMI/IMF ក្រុម​ប្រទេស​កំពុង​លូតលាស់​ មាន​បញ្ហា​ប្រឈម​​ស្រាប់​ ច្រើន ដូច​ជា​ មាន​វិបត្តិ​អតិផរណា​ខ្ពស់ និង​មាន​បំណុល​សាធារណៈ​ដ៏​មហិមារទៀត។

ធនាគារកណ្តាល​អាមេរិក​ បាន​បង្ហាញ​ឆន្ទៈ​ដំឡើង​អត្រា​ការប្រាក់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ និង​ដំឡើង​ខ្ពស់ខ្លាំង​ជាង​ការ​គ្រោង​ទុក ដើម្បីទប់​ទល់​នឹងវិបត្តិ​អតិផរណា។ វិបត្តិ​អតិផរណា ជះ​ឥទ្ធិពល​ខ្លាំងណាស់​លើ​ជីវភាព និង​លទ្ធភាពចាយ​របស់​ប្រជាពលរដ្ឋ​ ពោលគឺ​ប៉ះពាល់​ខ្លាំងណាស់​ដល់​កំណើនសេដ្ឋកិច្ច​​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែការ​ដំឡើង​អត្រា​ការប្រាក់ នឹងធ្វើ​ឱ្យ​​សង​បំណុល​ជាតិ​របស់​បណ្តា​ប្រទេស​កំពុង​លូតលាស់​មួយ​ចំនួនកើន​ឡើង​តាម​ដែរ និង​មិនអាច​រត់​តាមទាន់​បើ​សេដ្ឋកិច្ច​ប្រទេស​នោះ​មានកំណើន​អូសជើង។ អត្រាការ​ប្រាក់​អាមេរិក​ឡើង​លឿន​និង​ខ្លាំងពេក ទីផ្សា​រ​ហិរញ្ញវត្ថុ​ក៏​អាច​នឹងជ្រួល​​ច្របល់ ហើយ​បង្រួម​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​​កំរិត​ពិភពលោក​ទាំង​ម្តង។ នេះ​បើ​តាម​ការ​ពន្យល់​លម្អិតរបស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​​អង្គការមូលនិធិ​រូបិយវត្ថុ ដែល​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​កំពុង​លូត​លាស់​ទាំអ​អស់ ចាប់​ផ្តើមចាត់វិធានការ​ចាប់ពី​ពេលនេះ​តែម្តង ​ដើម្បី​កាត់បន្ថយ​គ្រោះ​ហានិភ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ