អានតួអត្ថបទ

ក្រុមប្រឹក្សាសន្តិសុខនិយាយមិនចុះសម្រុងគ្នាក្នុងការបន្តបេសកកម្មរយៈពេល ១ឆ្នាំរបស់ អ.ស.ប. នៅលីប៊ី

ក្រុមប្រឹក្សាសន្តិសុខនិយាយមិនចុះសម្រុងគ្នាក្នុងការបន្តបេសកកម្មរយៈពេល ១ឆ្នាំរបស់ អ.ស.ប. នៅលីប៊ី
ក្រុមប្រឹក្សាសន្តិសុខនិយាយមិនចុះសម្រុងគ្នាក្នុងការបន្តបេសកកម្មរយៈពេល ១ឆ្នាំរបស់ អ.ស.ប. នៅលីប៊ី AP - Craig Ruttle
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ការ​លា​ឈប់​របស់​ប្រេសិតពិសេស​ជា​ជនជាតិ​ស្លូវ៉ាគី​លោក​ហ្សង់ គូប៊ីស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ជម្រើស​ប្រេសិតពិសេស​ថ្មី​បាន និង​កំពុង​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ នេះ​ជា​ហេតុផល​ដែល​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​ប្រើ​ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខ​បន្ត​អាណត្តិ​របស់​បេសកម្ម Manul រយៈពេល​វែង។ បន្ទាប់​ពី​បាន​បន្ត​ចំនួន ៤ខែ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២១ និង​បន្ត​ចំនួន ៣ខែ​បន្ថែម​នា​ខែ​មករា ឆ្នាំ ២០២២ រុស្ស៊ី​បាន​យល់ព្រម​ឲ្យ​បន្ត​បន្ថែម​តែ​ចំនួន ៣ខែ​រហូត​ដល់​ថ្ងៃទី៣១ ខែ​កក្កដា​ខាង​មុខ។ ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​បារាំង ប្រេស៊ីល ឬ​ហ្កាបុង​បាន​សម្តែង​ការ​ខកចិត្ត និង​នាំ​គ្នា​បរិហារ​លើ​ជំហរ​របស់​រុស្ស៊ី​នៅ​ចំពោះ​មុខ​សមាជិក ១៤ប្រទេស​ទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ចង់​បន្ត​អាណត្តិ​របស់​បេសកកម្ម Manul រយៈពេល ១ឆ្នាំ។

ឯកអគ្គរដ្ឋទូត​រង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​ទង្វើ​របស់​រុស្ស៊ី​ជា​សារ​ដ៏​អាក្រក់​ដែល​រុស្ស៊ី​បាន​បញ្ជូន​ទៅ​ឲ្យ​ពលរដ្ឋ​លីប៊ី។ « ជា​ថ្មី​ម្តង​ទៀត រុស្ស៊ី​បាន​ដាក់​ខ្លួន​ឲ្យ​ឯកោ​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​សមាជិក ១៤ប្រទេស​ទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ » នេះ​ជា​ប្រតិកម្ម​របស់​ឯកអគ្គរដ្ឋ​ទូតអង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ។ ចំណែក​រុស្ស៊ី​បាន​បន្ត​ជំរុញ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ឲ្យ​តែងតាំង​ប្រេសិតពិសេស​ថ្មី​សម្រាប់​លីប៊ី​ឲ្យ​បាន​លឿន​បំផុត។ គួរ​បញ្ជាក់​ថា ក្នុង​ពេល​មិន​ទាន់​មាន​ប្រេសិតពិសេស​ថ្មី តួនាទី​នេះ​ត្រូវ​បាន​ធានា​ក្រៅ​ផ្លូវការ​ដោយ​លោកស្រី Stephanie Williams ទីប្រឹក្សាពិសេស​របស់​អាមេរិក​សម្រាប់​លីប៊ី។

ហេតុអ្វី​បាន​ជា​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​តែងតាំង​ប្រេសិតពិសេស​ថ្មី​សម្រាប់​លីប៊ី?។ គឺ​ប្រហែល​មក​ពី​ជម្រើស​បេក្ខជន។ ប្រទេស​ហ្កាបុង​ចង់​ឃើញ​អាហ្រ្វិក​ទទួល​តំណែង​ប្រេសិតពិសេស​សម្រាប់​លីប៊ី​ដោយ​បាន​ស្នើ​ឈ្មោះ​ឥស្សរជន​ពីរ​នាក់ គឺ​ជនជាតិ​ហ្កាណា និង​ជនជាតិ​ស៊ូដង់។ ចំណែក​រុស្ស៊ី និង​ចិន​ក៏​បាន​គាំទ្រ​បេក្ខជន​មក​ពី​អាហ្រ្វិក​ដែរ។ រុស្ស៊ី​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​ការ​ជ្រើស​រូប​ប្រេសិតពិសេស​ថ្មី​បន្ត​អូសបន្លាយ ខ្លួន​នឹង​ពិចារណា​មើល​ពី​បេសកកម្ម​របស់ Manul នៅ​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ